រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានផ្ញើសារជូនពរប្រជាពលរដ្ឋទូទាំងប្រទេសក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២០ សូមកុំឲ្យប្រជាពលរដ្ឋឆ្លងជំងឺកូវី១៩ ។
សម្តេចសរសេលើបណ្តាញសង្គម នៅថ្ងៃទី១៣ មេសាយ៉ាងដូច្នេះថា៖« នៅក្នុងឱកាសនៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ២០២០ ខ្ញុំព្រះករុណា និងភរិយាសូមប្រគេនពរព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិ និងកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេសជួបតែសេចក្តីសុខ សេចក្តីចម្រើន មានលាភជ័យ សុភមង្គល និងសុខភាពល្អចៀសផុតពីជំងឺទាំងឡាយរួមទាំងជំងឺកូវីដ-១៩» ។
សម្តេចបាន សូមអរគុណសារជាថ្មីចំពោះបងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការ ព្រមទាំងកូនក្មួយកម្មករកម្មការិនីទាំងអស់ ដែលបានយោគយល់ និងចូលរួមទប់ស្កាត់ប្រយុទ្ធប្រឆាំងកម្ចាត់ជំងឺកូវីដ-១៩ ដោយបន្តធ្វើការងារជាធម្មតាក្នុងថ្ងៃចូលឆ្នាំ ។
ទន្ទឹមនឹងនេះ សូមបន្តធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីសុវត្ថិភាពសុខភាពអាយុជីវិតទាំងអស់គ្នា ៕
ចែករំលែកព័តមាននេះ