ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនាញ​សំខាន់​ៗ​ក្នុង​ជីវិត​ដែល​អាច​បង្រៀន​កូន​ៗ​នៅផ្ទះ​ពេល​កូ​វី​ដ​-១៩ រាតត្បាត

3 ឆ្នាំ មុន

ក្នុង​កំឡុង​ពេល​ដែល​សាលារៀន​ត្រូវ​បាន​ផ្អាក​ដំណើរការ​មួយ​រយៈ​ដើម្បី​ទប់ស្កាត់​នឹង​វីរុស​កូ​វី​ដ ១៩ នេះ អាណាព្យាបាល​ក្នុង​ប្រទេស​កម្ពុជា​គួរតែ​ព្យាយាម​ឲ្យ​អស់ពី​សមត្ថភាព​ក្នុង​ការ​ជំរុញ​ឲ្យ​កូន​ៗ​សិក្សា​ដោយ​ខ្លួនឯង​នៅផ្ទះ ។ ប៉ុន្តែ​ក្រៅពី​មេរៀន​ចាំបាច់​ដែល​ពួក​គេ​ត្រូវ​រៀន​ដើម្បី​ត្រៀម​សម្រាប់​ការ​សិក្សា​ក្នុង​ថ្នាក់រៀន​ហើយ ឪពុក​ម្តាយ​គួរតែ​ឆ្លៀតឱកាស​នេះ​បង្រៀន​ដល់​ពួក​គេ​ពី​ជំនាញ​សំខាន់​ៗ​ក្នុង​ជីវិត​មួយ​ចំនួន​ដែល​អាច​ជួយ​ឲ្យ​ពួក​គេ​ជោគជ័យ​ក្នុង​ជីវិត​ដែរ ។ ១. ការ​ចាយ​លុយឪពុក​ម្តាយ​គួរតែ​ជួយ​បណ្តុះបណ្តាល​ទម្លាប់​ចាយវាយ​លុយ​ល្អ​ៗ​ឲ្យ​កូន​ៗ​តាំងពី​តូច…

ក្នុង​កំឡុង​ពេល​ដែល​សាលារៀន​ត្រូវ​បាន​ផ្អាក​ដំណើរការ​មួយ​រយៈ​ដើម្បី​ទប់ស្កាត់​នឹង​វីរុស​កូ​វី​ដ ១៩ នេះ អាណាព្យាបាល​ក្នុង​ប្រទេស​កម្ពុជា​គួរតែ​ព្យាយាម​ឲ្យ​អស់ពី​សមត្ថភាព​ក្នុង​ការ​ជំរុញ​ឲ្យ​កូន​ៗ​សិក្សា​ដោយ​ខ្លួនឯង​នៅផ្ទះ ។ ប៉ុន្តែ​ក្រៅពី​មេរៀន​ចាំបាច់​ដែល​ពួក​គេ​ត្រូវ​រៀន​ដើម្បី​ត្រៀម​សម្រាប់​ការ​សិក្សា​ក្នុង​ថ្នាក់រៀន​ហើយ ឪពុក​ម្តាយ​គួរតែ​ឆ្លៀតឱកាស​នេះ​បង្រៀន​ដល់​ពួក​គេ​ពី​ជំនាញ​សំខាន់​ៗ​ក្នុង​ជីវិត​មួយ​ចំនួន​ដែល​អាច​ជួយ​ឲ្យ​ពួក​គេ​ជោគជ័យ​ក្នុង​ជីវិត​ដែរ ។

១. ការ​ចាយ​លុយ
ឪពុក​ម្តាយ​គួរតែ​ជួយ​បណ្តុះបណ្តាល​ទម្លាប់​ចាយវាយ​លុយ​ល្អ​ៗ​ឲ្យ​កូន​ៗ​តាំងពី​តូច ដើម្បី​ចៀសវាង​ទម្លាប់​ចាយវាយ​ខ្ជះខ្ជាយ​នៅ​ថ្ងៃ​អនាគត ។ វិធី​ងាយ​មួយ​ក្នុង​ការ​បង្រៀន​កូន​ៗ​ឲ្យ​យល់​ដឹង​ពី​ការ​ចាយវាយ​មាន​ដូច​ជា​ការ​ឲ្យ​ថវិកា​មួយ​ចំនួន​ឲ្យ​កូន​ៗ​ចាយ​ជា​រៀងរាល់ថ្ងៃ ស​ប្តា​ហ៍ ឬ​ខែ ។ បន្ទាប់​មក​ជា​រៀង​រាល់​ស​ប្តា​ហ៍ ឬ​ខែ ឪពុក​ម្តាយ​អាច​អង្គុយ​ចុះ​និង​ឲ្យ​កូន​ៗ​ប្រាប់​ពី​អ្វី​ដែល​ពួក​គេ​បាន​ចាយវាយ​លើ និង​ចង្អុលបង្ហាញ​ពី​អ្វី​ដែល​ល្អ​និង​អ្វី​ដែល​ត្រូវការ​កែសម្រួល ។

២. បោក​សម្លៀក​បំពាក់
មាន​ជំនាញ​ក្នុង​ជីវិត​មួយ​ចំនួន​ដែល​ក្មេង​ៗ​គ្រប់​គ្នា​ត្រូវការ​ដើម្បី​ធំ​ឡើង​ក្លាយជា​មនុស្ស​ដែល​ឯករាជ្យ និង​ចេះ​មើលថែ​ខ្លួនឯង​បាន ហើយ​ក្នុង​នោះ​រួម​មានការ​ចម្អិន​អាហារ ការ​សម្អាត និង​ការ​ចេះ​ទុកដាក់​រៀបចំ​របស់​ប្រើប្រាស់ ។ ឪពុក​ម្តាយ​អាច​បង្រៀន​កូន​ៗ​ឲ្យ​ធ្វើ​កិច្ចការ​ក្នុងផ្ទះ​បាន​ដោយ​ងាយស្រួល​ដោយ​បង្កើត​វា​ជា​ទម្លាប់ មិនមែន​ម្តង​ធ្វើ​ម្តង​មិន​ធ្វើ​ទេ ។

៣. ចម្អិន​អាហារ
ជំនាញ​នេះ​មិនមែន​សម្រាប់​តែ​កូនស្រី​ទេ ជាក់ស្តែង​ជំនាញ​ក្នុង​ការ​ចម្អិន​អាហារ​មាន​សារៈសំខាន់​សម្រាប់​មនុស្ស​គ្រប់​ភេទ​ដែល​ចង់​រស់នៅ​ជីវិត​ដែល​ឯករាជ្យ ។ វា​ក៏​អាច​ជា​សកម្មភាព​មួយ​ដែល​មនុស្ស​មួយ​គ្រួសារ​ចំណាយពេល​ឲ្យ​កាន់តែ​ជិត​ស្និទ្ធ​នឹង​គ្នាន​ផង​ដែរ ។

៤. រៀបចំ​ពេលវេលា
ជា​ទូទៅ​យុវវ័យ​ដែល​ឈានមុខ​ក្នុង​ថ្នាក់រៀន និង​ក្នុង​សង្គម​ជា​មនុស្ស​ដែល​ពូកែ​ចាត់ចែង​ពេលវេលា ។ ប្រាកដ​ណាស់ ការ​ចាត់ចែង​ពេលវេលា​ជា​ជំនាញ​ដែល​កូន​ៗ​ត្រូវ​រៀន​ជា​យូរ​ដើម្បី​ស្ទាត់ជំនាញ ។ ឪពុក​ម្តាយ​អាច​ជួយ​ដល់​កូន​ៗ​ក្នុង​ផ្នែក​នេះ​បាន​ដោយ​ជួយ​រៀន​ចំ​ពេលវេលា​ប្រចាំ​ថ្ងៃ​ដល់​ពួក​គេ​តាំងពី​ម៉ោង​ក្រោកពីដំណេក​ដល់​ម៉ោង​ចូល​ដំណេក​វិញ​ទោះជា​នៅ​ថ្ងៃ​ឈប់​សម្រាក​ពិតមែន​ក្តី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ