ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក្ខណៈពិសេស៥យ៉ាង៖ នារីធាត់ៗ

4 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​មាន​និន្នាការ​ចាប់អារម្មណ៍​មនុស្ស​ស្រី​ដែល​មាន​រូបរាង​ឆើតឆាយ និង​សិច​ស៊ី ប៉ុន្តែ​នៅ​ពេល​ពួក​គេ​ជ្រើសរើស​នារី​ណា​ម្នាក់​ពិត​ប្រាកដជាសង្សារឬ​គូជីវិត បុរស​តែងតែ​ចូល​ចិត្ត​នារី​សាមញ្ញ​គួរ​ឲ្យ​ស្រលាញ់ និង​មាន​សាច់​បន្តិច ។ ព្រោះតែ​៥ ហេតុផល​ខាងក្រោម​នេះ​ ៖ ១-ស្ត្រី​មាន​សុដន់​ធំមាន​បុរស​ជា​ច្រើន​ចូល​ចិត្ត​ស្ត្រី​ដែល​មាន​សុដន់​ធំ…

បុរស​មាន​និន្នាការ​ចាប់អារម្មណ៍​មនុស្ស​ស្រី​ដែល​មាន​រូបរាង​ឆើតឆាយ និង​សិច​ស៊ី ប៉ុន្តែ​នៅ​ពេល​ពួក​គេ​ជ្រើសរើស​នារី​ណា​ម្នាក់​ពិត​ប្រាកដជាសង្សារឬ​គូជីវិត បុរស​តែងតែ​ចូល​ចិត្ត​នារី​សាមញ្ញ​គួរ​ឲ្យ​ស្រលាញ់ និង​មាន​សាច់​បន្តិច ។ ព្រោះតែ​៥ ហេតុផល​ខាងក្រោម​នេះ​ ៖

១-ស្ត្រី​មាន​សុដន់​ធំ
មាន​បុរស​ជា​ច្រើន​ចូល​ចិត្ត​ស្ត្រី​ដែល​មាន​សុដន់​ធំ ជាង​ស្ត្រី​មាន​រូបរាងស្ដើង​ៗ ។ បុរស​នឹង​មិន​គិតដល់​ទំហំ​ចង្កេះ​របស់​អ្នក​ប៉ុន្មាន​ សង្ទីម៉ែត្រ​ឡើយ ដរាបណា​មាន​ចំណុច​អ្វី​ដែល​ទាក់ទាញ​ជាងគេ នោះ​គឺ​ដើមទ្រូង ។ ចំណាំ​ស្ត្រី​រាង​ធាត់ ទ្រូង​គឺជា​គុណប្រយោជន៍​របស់​អ្នក ។

២-​ជា​ស្ត្រី​មាន​អារម្មណ៍ល្អ
បុរស​ភាគច្រើន​មាន​ទស្សនៈ​ដូច​គ្នា​ថា នារី​មាន​រាង​មូល គឺ​ចិត្តល្អ និង​ចេះ​យោគយល់​ដោយ​ក្ដី​ស្រលាញ់ ។

៣-ស្បែក​មាន​សុខភាព​ល្អ
នារី​ៗ​ដែល​ធាត់​បន្តិច មាន​សុខភាព​ស្បែក​ល្អ​ណាស់ ព្រោះ​ពួក​គេ​បាន​ទទួលទាន​អាហារ​ប្រកបដោយ​ជីវជាតិ​ច្រើន​ប្រភេទ ។ ដូចនេះ​ ស្បែក​ពួក​គេ​ទន់​រលោង និង​គួរ​ឲ្យ​ចង់​ស្ទាបអង្អែល​តែ​ម្ដង ។

៤-​ពេល​ឱប​នាង អ្នក​នឹង​កក់ក្ដៅ ហើយ​សប្បាយចិត្ត
គ្មាន​អ្វី​កក់ក្ដៅ​ជាង​ការ​បាន​ស្ត្រី​ដែល​មាំមួន​នោះ​ទេ ។ វា​ជា​រឿង​កំប្លែង ប៉ុន្តែ​នោះ​ជា​រឿង​ពិត ដែល​ពេល​នៅ​ជិត​សង្សារ​ធាត់​អារម្មណ៍​អ្នក​នឹង​រីករាយ ។

៥-​មាន​អត្រា​ខ្ពស់​ក្នុង​ការ​មានកូន
មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ដែល​បុរស​ចាប់អារម្មណ៍​នឹង​ស្ត្រី​ទាំងនេះ គឺ​ជីវវិទ្យា​ធម្មជាតិ និង​អតិ​សុខុមប្រាណ ។ ស្ត្រី​ដែល​មាន​ត្រគាក និង​សុដន់​ធំ​ត្រូវ​បាន​គេ​គិត​ថា​អាច​បង្កើតកូន​ដែល​មាន​សុខភាព​ល្អ​។ លើស​ពី​នេះ​ទៅ​ទៀត​ការ​សិក្សា​បាន​បង្ហាញ​ថា ស្ត្រី​ដែល​មាន​គូទ និង​ភ្លៅ​ធំ​មានគុណ​សម្បត្តិ​បន្ត​ពូជ​ជាង​ស្ត្រី​រាង​ស្លី​ម ។

នេះ​ដោយសារ​តែ​ជាតិ​ខ្លាញ់​នៅ​ក្នុង​គូទ និង​ភ្លៅ​ផ្ទុក​ទៅ​ដោយ​អាស៊ី​ដ​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​ជួយ​ឲ្យ​ខួរក្បាល​ទារក​លូតលាស់​បាន​ល្អ​នៅ​ក្នុង​ពោះ​ម្ដាយ ៕ (​ស្រង់​ពី​គេហទំព័រ​សុខភាព​)

អត្ថបទសរសេរ ដោយ