ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​បានជា​មហាសេដ្ឋី ៤​រូប​នេះ​មិន​ចង់​ចូល​និវត្តន៍ ?

3 ឆ្នាំ មុន

អ្នក​ប្រហែលជា​ធ្លាប់​ឮ​ពី​មហាសេដ្ឋី​ជា​ច្រើន​ដែល​មានទ្រព្យ​សម្បត្តិ​ដែល​ចាយវាយ​មួយ​ជីវិត​ក៏​មិន​អស់​ផង ប៉ុន្តែ​ពួក​គេ​នៅ​តែ​បន្ត​រក​លុយ​បន្ថែម​ដដែល ។ តើ​មូលហេតុ​អ្វី​បានជា​ពួក​គេ​មិន​ចូល​និវត្តន៍​និង​សោយសុខ​ជាមួយនឹង​ទ្រព្យ​រាប់​ប៊ី​លាន​ដុល្លារ​របស់​ពួក​គេ​ទៅ?ខាងក្រោម​នេះ គឺជា​មហាសេដ្ឋី​ដែល​ប្រាប់​ពី​មូលហេតុ​ថា​ហេតុ​អ្វី​ពួក​គេ​មិន​ចង់​ចូល​និវត្តន៍​៖ ១. លោក​មហាសេដ្ឋី ម៉ាក ឃ្យូ​បេន (Mark…

អ្នក​ប្រហែលជា​ធ្លាប់​ឮ​ពី​មហាសេដ្ឋី​ជា​ច្រើន​ដែល​មានទ្រព្យ​សម្បត្តិ​ដែល​ចាយវាយ​មួយ​ជីវិត​ក៏​មិន​អស់​ផង ប៉ុន្តែ​ពួក​គេ​នៅ​តែ​បន្ត​រក​លុយ​បន្ថែម​ដដែល ។ តើ​មូលហេតុ​អ្វី​បានជា​ពួក​គេ​មិន​ចូល​និវត្តន៍​និង​សោយសុខ​ជាមួយនឹង​ទ្រព្យ​រាប់​ប៊ី​លាន​ដុល្លារ​របស់​ពួក​គេ​ទៅ?
ខាងក្រោម​នេះ គឺជា​មហាសេដ្ឋី​ដែល​ប្រាប់​ពី​មូលហេតុ​ថា​ហេតុ​អ្វី​ពួក​គេ​មិន​ចង់​ចូល​និវត្តន៍​៖

១. លោក​មហាសេដ្ឋី ម៉ាក ឃ្យូ​បេន (Mark Cuban)
វិនិយោគិន​ដែល​កើត​ចេញពី​គ្រួសារ​ក្រីក្រ​រូប​នេះ​បាន​និយាយ​ថា អាជីវកម្ម​ប្រៀប​បានជា​កីឡា​ដ៏​ពិបាក​មួយ ហើយ​លោក​ជា​អ្នក​ប្រកួត​ដ៏​ឈានមុខ​មួយ​ដែរ ។ លោក​ស្រលាញ់​ការ​កសាង​ក្រុមហ៊ុន ជះ​ឥទ្ធិពល​ល្អ​ៗ​ដល់​សង្គម ជួយ​ដល់​ម្ចាស់​ភាគហ៊ុន និង​ជួយ​ដល់​អ្នក​ដទៃ​ក្នុង​ការ​ប្រកួតប្រជែង​ក្នុង​វិស័យ​ខុស​ៗ​គ្នា​ជាដើម ។

២. អ្នកស្រី បា​បា​រ៉ា ខូ​ខូ​រ៉ា​ន (Barbara Corcoran)
ស្ថាបនិក​របស់​ក្រុមហ៊ុន The Corcoran Group ខាងលើ​បាន​និយាយ​ថា អ្នកស្រី​បាន​លក់ The Corcoran Group ដើម្បី​ចំណាយពេល​ជាមួយ​កូនប្រុស​តូច​របស់​អ្នកស្រី តែ​មិនយូរ​ប៉ុន្មាន អ្នកស្រី​ចាប់ផ្តើម​យល់​ដឹង​ថា​ជីវិត​ជា​ស្ត្រី​មេផ្ទះ​មិនមែន​ជា​ជីវិត​ដែល​អ្នកស្រី​ចង់បាន​ទេ ។ អ្នកស្រី​បាន​ប្រទះ​ឃើញ​ថា​អ្នកស្រី​មាន​សមត្ថភាព​ក្នុង​ការ​បង្កើត​អាជីវកម្ម​ដែល​ជោគជ័យ​មួយទៀត ដូច្នេះ​អ្នកស្រី​ក៏​ព្យាយាម​ចាប់ផ្តើម​សា​ជា​ថ្មី ខណៈ​ដែល​មិន​មាន​គម្រោង​ចូល​និវត្តន៍​ដែរ ។

៣. លោក ម៉ៃ​ក ភី​ធើ (Mike Peters)
ក្រៅពី​មាន​តំណែង​ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន Yomali ហើយ លោក ភី​ធើ មាន​គោលបំណង​ចង់​ជួយ​មនុស្ស​មួយ​ប៊ី​លាន​នាក់​ដោយ​ផ្តល់​នូវ​មធ្យោបាយ​ដល់​ពួក​គេ​ដើម្បី​ជោគជ័យ​ក្នុង​អាជីវកម្ម ។ លោក​បាន​បន្ត​ថា ប្រសិនបើ​លុយ​ជា​អ្វី​ដែល​ជំរុញ​ទឹកចិត្ត​អ្នក​នោះ អ្នក​នឹង​បោះបង់​ចោល​ពេល​ដែល​ជួប​នូវ​ឧបសគ្គ ឬ​អ្នក​នឹង​បោះបង់​ចោល​ពេល​ដែល​អ្នក​ទទួល​បានការ​ជោគជ័យ​ដំបូង ។លោក​បាន​បន្ថែម​ថា មិន​មាន​លុយ​ប៉ុន្មាន​ទេ​ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​រក្សា​អារម្មណ៍​សប្បាយ​រីករាយ​បាន លុះត្រាតែ​អ្នក​យក​វា​ទៅ​ជួយ​អ្នក​ដទៃ ។

៤. លោក ដេ​នី​ស ណា​ចា (Dennis Najjar)
សហ​ស្ថាបនិក​របស់ AccountingDepartment.com នេះ​បាន​ចែករំលែក​ដែរ​ថា លោក​មិន​អាច​មើលឃើញ​ខ្លួន​ដើរ​ចេញពី​អារម្មណ៍​រំភើប​ក្នុង​ការ​មើលឃើញ​ការងារ​របស់​លោក​ជះ​ឥទ្ធិពល​ល្អ​ៗ​ដល់​អាជីវកម្ម​របស់​មនុស្ស​ទេ ។ ទោះជា​កន្លង​អស់ ១៦ ឆ្នាំ​មក​ក្តី លិ​ក​នៅ​តែ​បន្ត​រក្សា​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​គ្រប់​អតិថិជន​ទាំង​ថ្មី និង​ចាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ