ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់នៃការគិត ៤ ចំណុចនេះហាមឃាត់អ្នកមិនឲ្យក្លាយជាបុគ្គលជោគជ័យឡើយ !

3 ឆ្នាំ មុន

រាល់ពេល​មានរឿង​ដែល​មិន​បាន​គិត​ទុក​មុន​កើត​មាន​ឡើង មនុស្ស​ជា​ច្រើន​តែងតែ​ធ្លាក់ខ្លួន​ទៅ​ក្នុង​ការ​គិត​អវិជ្ជមាន​ដែល​បង្កើត​ជា​ឧបសគ្គ​ក្នុង​ការ​ធ្វើការ និង​ប្រកប​អាជីវកម្ម ។ ជាក់ស្តែង​ទម្លាប់​ទាំងនេះ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ការ​សម្រេច​គោលដៅ​ក្នុង​ជីវិត​របស់​អ្នក​ទេ តែ​ថែម​ទាំង​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​ថែម​ទៀត ។ យោង​ទៅ​តាម​អ្នកជំនាញ​ផ្នែក​ចិត្តសាស្ត្រ​អេ​ល​កេ អូ​វើ​ឌី​ក (Elke…

រាល់ពេល​មានរឿង​ដែល​មិន​បាន​គិត​ទុក​មុន​កើត​មាន​ឡើង មនុស្ស​ជា​ច្រើន​តែងតែ​ធ្លាក់ខ្លួន​ទៅ​ក្នុង​ការ​គិត​អវិជ្ជមាន​ដែល​បង្កើត​ជា​ឧបសគ្គ​ក្នុង​ការ​ធ្វើការ និង​ប្រកប​អាជីវកម្ម ។ ជាក់ស្តែង​ទម្លាប់​ទាំងនេះ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ការ​សម្រេច​គោលដៅ​ក្នុង​ជីវិត​របស់​អ្នក​ទេ តែ​ថែម​ទាំង​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​ថែម​ទៀត ។

យោង​ទៅ​តាម​អ្នកជំនាញ​ផ្នែក​ចិត្តសាស្ត្រ​អេ​ល​កេ អូ​វើ​ឌី​ក (Elke Overdick) បាន​ឲ្យ​ដឹង​ថា «​មនុ​ស្សមានភាព​ច្នៃប្រឌិត​ណាស់​ក្នុង​ការ​រក​វិធី​គិត​ដែល​មិនល្អ និង​មិន​ឆ្លុះ​បញ្ចាំង​ការ​ពិត​» ។ ប៉ុន្តែ​តើ​ការ​គិត​ដែល​មិនល្អ​ទាំងនោះ​ជា​ការ​គិត​ដូច​ម្តេច? ជា​ទូទៅ ការ​គិត​ដែល​មិន​ល្អជា​ការ​គិត​ដែល​មិន​ឆ្លុះ​បញ្ចាំង​តថភាព​ពិត និង​មិន​ផ្តល់​ផលប្រយោជន៍​អ្វី​ដល់​អ្នក​គិត ។ ហើយ​ខាងក្រោម​នេះ​ជា​ឧទាហរណ៍​នៃ​ការ​គិត​មិនល្អ​ដែល​អ្នក​ត្រូវ​តែ​ចៀសវាង​៖

១. ការ​បន្ទាប​ខ្លួនឯង
ប្រសិនបើ​អ្នក​ប្រាប់​ខ្លួនឯង​ម្តង​ហើយ​ម្តងទៀត​ថា​អ្នកជា​មនុស្ស​ដែល​អ្នក​ដទៃ​មិន​ស្រលាញ់​ចូល​ចិត្ត​នោះ​មាន​ន័យ​ថា​អ្នក​ផ្តោត​សំខាន់​តែ​ចំណុចខ្សោយ​របស់​ខ្លួនឯង​ទេ ។ ហើយ​នៅ​ពេល​ដែល​អ្នក​គិតតែ​ពី​ចំណុចខ្សោយ​នោះ​អ្នក​ក៏​មិន​អាច​សម្រេច​បាន​អ្វី​ច្រើន​ដែរ​ព្រោះ​អ្នក​មិន​ស្គាល់​ពី​ចំណុចខ្លាំង និង​សក្តានុពល​របស់​ខ្លួន ។

២. ការ​ព្រួយបារម្ភ​ច្រើន
ការ​ព្រួយបារម្ភ​ពី​អ្វី​ដែល​មិន​អាច​មើលឃើញ​ទុក​មុន​អាច​សម​ហេតុ​សម​ផល​ក្នុង​ករណី​ខ្លះ ប៉ុន្តែ​ក្នុង​ករណី​ខ្លះ​ទៀត​វា​មាន​តែ​ប៉ះពាល់​ដល់​អ្នក​ទេ ។ ប្រសិនបើ​អ្នក​ភ័យ​ខ្លាច ឬ​ព្រួយបារម្ភ​ពី​អ្វីមួយ អ្នក​គួរតែ​ត្រៀមខ្លួន​ទុកជា​មុន​សម្រាប់​វា ឬ​ព្យាយាម​ជៀសវាង​ស្ថាន​ការ​ដែល​អាច​បង្ក​បញ្ហា​ដល់​អ្នក​ជាដើម ។

៣. ទទួលខុសត្រូវ​លើ​អ្វី​ៗ​ខ្លាំង​ពេក
មនុស្ស​មួយ​ចំនួន​ចូល​ចិត្ត​ទទួលខុសត្រូវ​សម្រាប់​អ្វី​ជា​ច្រើន​ដែល​រួម​មាន​អ្វី​ដែល​ពួក​គេ​មិន​អាច​គ្រប់គ្រង​បាន ។ ជាក់ស្តែង​ទំនួល​ខុស​ត្រូវជា​គុណសម្បត្តិ​ល្អ​មួយ ប៉ុន្តែ​វា​ក៏​អាច​មាន​ភាព​អវិជ្ជមាន​ដែរ​ប្រសិនបើ​អ្នក​ទទួលខុសត្រូវ​លើ​អ្វី​ៗ​ច្រើន​ពេក ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​ត្រូវ​ធ្វើការ​ជាមួយ​មនុស្ស ។

៤. ភាព​ជ្រុលនិយម
មនុស្ស​ម្នាក់​ៗ​តែងតែមាន​ទស្សនៈ និង​ស្តង់ដា​ប្រចាំជីវិត​របស់​ខ្លួន ។ ប៉ុន្តែ​មាន​មនុស្ស​មួយ​ចំនួន​ធ្លាក់​ក្នុង​ផ្នត់គំនិត​ជ្រុលនិយម​លើ​ជំនឿ​និង​ស្តង់ដា​របស់​ខ្លួន​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ឧស្សាហ៍​ខឹង និង​ឈ្លោះ​ជាមួយ​អ្នក​ដទៃ​ដែល​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ដូច​គេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ