ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ឲ្យ​តម្លៃ​លើ​លុយ​ច្រើន​ជាង​គ្រួសារ និង​មិត្តភក្តិ គឺ​នាំទុក្ខ​ដល់​មនុស្ស

4 ឆ្នាំ មុន

ទោះជា​ក្នុង​ពេល​ដែល​សេដ្ឋកិច្ច​កំពុង​តែ​ជួប​នូវ​បញ្ហា​ព្រោះតែ​កូ​វី​ដ ១៩ អំណាច​ទឹក​លុយ​នៅ​តែ​នៅ​មាន​កម្រិត​ដដែល​ជា​ពិសេស​ក្នុង​ផ្នែក​ទំនាក់ទំនង​រវាង​មនុស្ស​និង​មនុស្ស ។ យោង​ទៅ​តាម​ការ​សិក្សា​ថ្មី​មួយ​របស់ Havard Business School កាលពី​ខែ​មុន​បាន​ឲ្យ​ដឹង​ថា ការ​ផ្តល់​តម្លៃ​ខ្លាំង​ពេក​លើ​ទ្រព្យសម្បត្តិ​ជា​កត្តា​នាំ​យក​ទុក្ខ​ឲ្យ​មនុស្ស…

ទោះជា​ក្នុង​ពេល​ដែល​សេដ្ឋកិច្ច​កំពុង​តែ​ជួប​នូវ​បញ្ហា​ព្រោះតែ​កូ​វី​ដ ១៩ អំណាច​ទឹក​លុយ​នៅ​តែ​នៅ​មាន​កម្រិត​ដដែល​ជា​ពិសេស​ក្នុង​ផ្នែក​ទំនាក់ទំនង​រវាង​មនុស្ស​និង​មនុស្ស ។ យោង​ទៅ​តាម​ការ​សិក្សា​ថ្មី​មួយ​របស់ Havard Business School កាលពី​ខែ​មុន​បាន​ឲ្យ​ដឹង​ថា ការ​ផ្តល់​តម្លៃ​ខ្លាំង​ពេក​លើ​ទ្រព្យសម្បត្តិ​ជា​កត្តា​នាំ​យក​ទុក្ខ​ឲ្យ​មនុស្ស ។

យោង​ទៅ​តាម ឡូ​រ៉ា ផាក (Lora Park) ដែល​ជា​អនុ​សាស្ត្រាចារ្យ​ផ្នែក​ចិត្តសាស្ត្រ​នៅ University at Buffalo បាន​ឲ្យ​ដឹង​ថា «​ពេល​ដែល​មនុស្ស​ពឹងផ្អែក​តម្លៃ​ខ្លួន​លើ​ភាព​ជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ ពួក​គេ​ជួប​នូវ​សម្ពាធ និង​អារម្មណ៍​ខ្វះ​ឯករាជ្យ​ភាព​» ។

អ្នក​ស្រាវជ្រាវ​បាន​ប្រទះ​ឃើញ​ថា សម្រាប់​មនុស្ស​ដែល​វិនិយោគ​ជីវិត​ទាំងស្រុង​របស់​ពួក​គេ​លើ​លុយ និង​បាន​បរាជ័យ​ក្នុង​ការ​បង្កើត​មិត្តភាព​ជាមួយ​អ្នក​ដទៃ ការ​ត្រូវ​បាន​បង្ខំ​ឲ្យ​រក្សា​គម្លាត​ពី​មនុស្ស​ដទៃ​ប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត​របស់​ពួក​គេ ។

អ្នក​ស្រាវជ្រាវ ដេ​បូ​រ៉ា វ៉ា​ដ (Deborah Ward) បាន​បកស្រាយ​ថា «​ជម្ងឺ​បាក់ទឹកចិត្ត និង​ការ​ព្រួយបារម្ភ​មិន​សម​ហេតុ​សម​ផល​មាន​ទំនាក់ទំនង​ជាមួយនឹង​ការ​ផ្តាច់ខ្លួន ហើយ​ពួក​យើង​កំពុង​តែ​មើលឃើញ​វា​ច្បាស់​ណាស់​ខណៈ​ដែល​ពួក​យើង​កំពុង​មានការ​លំបាក​ក្នុង​ការ​រក្សា​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ​ក្នុង​កំឡុង​ពេល​មានការ​រាតត្បាត​នៃ​កូ​វី​ដ​១៩ ។

ទំនាក់ទំនង​ក្នុង​សង្គម​ទាំងនេះ​មាន​សារៈសំខាន់​ណាស់ ។ មនុស្ស​ត្រូវការ​វា​ដើម្បី​មាន​អារម្មណ៍​សុវត្ថិភាព មាន​សុខភាព​ផ្លូវ​ចិត្តល្អ និង​មាន​សុភមង្គល ។ ប៉ុន្តែ​ភាគច្រើន​ដើម្បី​សម្រេច​បាន​ភាព​ជោគជ័យ​ក្នុង​ផ្នែក​ហិរញ្ញវត្ថុ មនុស្ស​ត្រូវ​បង្ខំចិត្ត​លះបង់​ពេលវេលា​សម្រាប់​គ្រួសារ និង​មិត្តភក្តិ​» ។

ដោយ​សិក្សា​លើ​កំណត់​ត្រា​ប្រចាំ​ថ្ងៃ​របស់​អ្នកចូលរួម​ការ​ស្រាវជ្រាវ​ប្រមាណ ២,៥០០​នាក់ ការ​សិក្សា​ខាងលើ​បាន​ប្រទះ​ឃើញ​ថា ការ​ចំណាយពេល​ច្រើន និង​ផ្តល់​តម្លៃ​ច្រើន​លើ​ការ​រក​លុយ​ច្រើន​ជាង​សកម្មភាព​ក្នុង​សង្គម​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​លើ​សុភមង្គល​របស់​មនុស្ស ។

អ្នកជំនាញ​បាន​ប្រាប់​មក​ទៀត​ថា សូ​ម្បី​តែ​ក្នុង​ពេល​មាន​គ្រោះអាសន្ន ការ​រក្សា​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដទៃ គឺ​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​រក្សា​សុខភាព​ផ្លូវចិត្ត​ឲ្យ​បាន​ល្អ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ