ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង The Peak Project ទទួល​បាន​សន្ទុះ​ឡើង​វិញ​ឆ្ពោះទៅ​រក​ការ​បញ្ចប់​​​គម្រោង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង The Peak កាលពី​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ ២០២០ បាន​កោតសរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង The Peak កាលពី​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ ២០២០ បាន​កោតសរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង ដ៏​អស្ចារ្យ​បង្ហាញ​ដោយ​ក្រុមហ៊ុន China Railway Urban Construction Group Co. , Ltd. (CRUCG) ចាប់តាំងពី​ក្រុមហ៊ុន​បាន​កាន់កាប់​ជា​អ្នកម៉ៅការ​ចម្បង​ថ្មី​សម្រាប់​គម្រោង The Peak។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ បានឱ្យ​ដឹង​ទៀត​ថា គ្រាន់តែ​ក្នុង​រយៈពេល​មួយ​ខែ​បន្ទាប់​ពី​ក្រុម ហ៊ុន CRUCG បាន​ចាប់ផ្តើម​ការងារ​សាងសង់​នៅ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ ២០២០ ក្រុមហ៊ុន នេះ​បាន​បង្ហាញ​ថា ខ្លួន​មាន​សមត្ថភាព​អនុវត្ត​ការងារ​ប្រកបដោយ​វិជ្ជាជីវៈ និង​បទ​ពិសោធន៍ ខ្ពស់​ក្នុង​ការ​គ្រប់គ្រង​គម្រោង​នេះ ។

លោក Jia Ruo Hua អគ្គនាយក​នៃ​សាខា​ក្រុមហ៊ុន CRUCG ប្រចាំ​នៅ​កម្ពុជា​បាន​មាន ប្រសាសន៍​ថា យើង​បាន​ចំណាយ​ពេលវេលា និង​ធនធាន​ជា​ច្រើន​ដើម្បី​ក្រុម​របស់​យើង ធ្វើការ​លើ​គម្រោង​នេះ​យ៉ាង​ពេញលេញ ។ អ្នកម៉ៅការ​បន្ត និង​កម្មករ​ជា​ច្រើន​ដែល​បាន​ចុះ កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន CRUCG ក៏​មានការ​ជំរុញ​ទឹកចិត្ត និង​គាំទ្រ​ខ្ពស់​ផង​ដែរ ដើម្បី​ធ្វើ ឱ្យ​គម្រោង​នេះ​ត្រូវ​បាន​បញ្ចប់ ។

ក្រុមហ៊ុន Oxley Gem ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង The Peak បាន​ថ្លែងអំណរគុណ ដល់​រាជរដ្ឋាភិបាល ដៃគូ​វិនិយោគិន និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ចំពោះ​ការ​អត់ធ្មត់ និង​ការ យោគ​យល់​របស់​លោក​អ្នក​លើ​ការ​តែងតាំង​អ្នកម៉ៅការ​ចម្បង​ថ្មី​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ កន្លង​មកនេះ ។ លទ្ធផល​ភ្លាម​ៗ​នៃ​វឌ្ឍនភាព​ការងារ បង្ហាញ​ថា ការ​អនុវត្ត​នេះ គឺជា​ការ សម្រេចចិត្ត​ត្រឹមត្រូវ និង​ទាន់​ពេលវេលា​សម្រាប់​ផលប្រយោជន៍​ល្អ​បំផុត​របស់​គម្រោង ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ