តើអ្នកធ្លាប់បានជួប ឬឃើញជំនាងផ្ទះដែរឬទេ? តាមពិតទៅជំនាងផ្ទះមិនមែនជាខ្មោចទេ ជំនាងផ្ទះគឺជាទេវតាថ្នាក់ទាបដែលត្រូវថែរក្សាតាមផ្ទះ។ នៅតាមផ្ទះនីមួយតែងមានជំនាងផ្ទះជាអ្នកថែរក្សា គេតែងឋិតនៅជាមួយនឹងអ្នក ពេលខ្លះធ្វើឱ្យអ្នកដឹងពីវត្តមានរបស់គេ និងជួយដោះស្រាយបញ្ហាដោយនាំចិត្តលោកអ្នកឱ្យរកឃើញដំណោះស្រាយទៀតផង ។
១- ប្រសិនបើអ្នកឃើញពន្លឺលេចឡើងនៅមុខបន្ទប់របស់អ្នកឬក៏អ្នកឃើញស្រមោលអ្វីមួយ កុំខ្លាចឱ្យសោះ នោះហើយជាជំនាងផ្ទះ គេមិនធ្វើអ្វីអ្នកទេ ។
២- បើអ្នកឮសំឡេងខ្សឹបរសៀកៗនៅក្បែរត្រចៀក នោះហើយជាសំឡេងជំនាងផ្ទះ លោកអ្នកអាចនឹងបានដំណឹងដ៏សំខាន់ចេញពីមាត់របស់ជំនាងផ្ទះមិនខាន ។
៣- បើមានរោមបក្សីពណ៌សលេចឡើងនៅក្នុងផ្ទះ ហើយបាត់ទៅវិញ នេះគឺជាសញ្ញាពិតៗដែលជំនាងផ្ទះកំពុងស្ថិតនៅជាមួយអ្នក និងត្រៀមជួយអ្នកជានិច្ច ។
៤- ពេលខ្លះជំនាងផ្ទះឱ្យឃើញតាមរយៈការយល់សប្តិ និងជួយដោះស្រាយបញ្ហាជាមួយអ្នកទៀតផង ។
៥- ពេលអ្នកកំពុងស្ថិតនៅក្នុងបន្ទប់ស្រាប់តែសីតុណ្ហភាពក្នុងបន្ទាប់ផ្លាស់ប្តូរភ្លាមៗ នោះជំនាងផ្ទះគឺប្រហែលកំពុងស្ថិតនៅក្បែរលោកអ្នកហើយ ។
៦- នៅសុខៗស្រាប់តែធុំក្លិនចម្លែកនៅក្បែរអ្នក វាជាក្លិនដែលអ្នកមិនធ្លាប់ហិតពីមុនទេ នោះហើយជាក្លិនជំនាងផ្ទះ ។
សញ្ញាទាំងអស់នេះបង្ហាញថាផ្ទះរបស់លោកអ្នកមានជំនាងផ្ទះថែរក្សាហើយ ។ ជឿឬមិនជឿគឺអាស្រ័យលើការគិតរបស់លោកអ្នកតែប៉ុណ្ណោះ ។
ប៉ុន្តែសូមកុំបោះបង់ពាក្យថា “អាគមផ្សំអាយុ” ឱ្យសោះ ជាពិសេសសម្រាប់អ្នកដែលប្រណិបតន៍ព្រះពុទ្ធសាសនា ។ សាន សារិន
ចែករំលែកព័តមាននេះ