ពេល​មនុស្ស​ស​ង្ងំ​ក្នុងផ្ទះ អណ្តើក​សមុទ្រ​ជិត​ផុត​រាប់​ម៉ឺន​ក្បាល​រួម​គ្នា​ឡើង​មក​ពង​លើ​ឆ្នេរ​ខ្សាច់


ឥណ្ឌា​៖ នៅ​ពេល​ដែល​មនុស្ស​ទូ​ទាំង​ប្រទេស​សម្ងំ​នៅ​ក្នុងផ្ទះ​ក្រោយ​ពេល​ថ្នាក់ដឹកនាំ​ប្រទេស​ឥណ្ឌា​សម្រេច​បិទ​ប្រទេស​ទាំងស្រុង​នោះ ក្រុម​ហ្វូង​អណ្តើក​សមុទ្រ​ពូជ Olive Ridley កំពុង​ឡើង​លើ​ឆ្នេរ​ដែល​គ្មាន​មនុស្ស​សោយសុខ​តាម​ច្បាប់ធម្មជាតិ​របស់​ខ្លួន ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី returnonow.net ឥណ្ឌា​បាន​ឲ្យ​ដឹង​ថា អណ្តើក​សមុទ្រ​ជិត​ពូជ Olive Ridley ជាង ៧ ម៉ឺន​ក្បាល​កំពុង​តែ​វាយលុក​ឆ្នេរ​អូ​សា​សារី​ខូ​ស Odisha Rookery ដែល​ជា​ឆ្នេរសមុទ្រ​មួយ​ក្នុង​ប្រទេស​ឥណ្ឌា​ដើម្បី​ធ្វើ​សំបុក​ដ៏​ធំ​មួយ​នៅ​ក្រោម​ពន្លឺ​ថ្ងៃ ។ ហ្វូង​អណ្តើក​ដែល​ត្រូវ​បាន​គេ​ផ្តិត​រូបភាព​បាន ហាក់​រីករាយ​នឹង​ការ​ផ្តល់​កំណើត​លើ​វាល​ខ្សាច់ ទីកន្លែង​ដែល​ពួក​វា​មិន​អាច​ឡើង​មក​ពង​រាប់​ឆ្នាំ​មក​ហើយ ដោយសារ​តែ​ឆ្នេរសមុទ្រ​មួយ​នេះ​ជា​ឆ្នេរ​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​យ៉ាងច្រើន​ជាប់​ជា​ប្រចាំ តែ​ពេល​នេះ​គ្រប់យ៉ាង​ហាក់​ប្រែប្រួល​ និង​បាន​ផ្តល់​ឱកាស​ដល់​សត្វ​សមុទ្រ​រីករាយ​លើ​ឆ្នេរ​ខ្សាច់ បន្ទាប់​ពី​ប្រជាជន​ឥណ្ឌា​រាប់​លាន​នាក់​កំពុង​ឃុំខ្លួន​នៅផ្ទះ​រយៈពេល ២១ថ្ ងៃ​។

ឥឡូវ​នេះ​អាជ្ញាធរ​ឥណ្ឌា​មិន​ចាំបាច់​ប្រឹងប្រែង​ការពារ​ពងអណ្តើក​ពី​ការ​រំខាន់​របស់​មនុស្ស​ឡើយ ។ កាលពី​ឆ្នាំ​មុន​កន្លែង​ភ្ញាស់​កូនអណ្តើក​សំខាន់​នៅ​ឥណ្ឌា​ត្រូវ​បាន​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ព្យុះ​ស៊ីក្លូន ដែល​បាន​ធ្វើ​ឱ្យ​ឆ្នេរ អូ​លីវ​រី​ដ​លី មិន​អាច​ជាទី​កន្លែង​ស្ងប់​សុខ​របស់​អណ្តើក​សមុទ្រ​បង្ក​កំណើត ។

សូម​បញ្ជាក់​ថា ​សម្រាប់​ពូជ​អណ្តើក​សមុទ្រ​មួយ​ក្បាល​ គឺ​អាច​បញ្ចេញ​ពង​បាន​ដល់​ទៅ ១០០ ពង មុន​ពេល​វា​ធ្វើ​ដំណើរ​ត្រឡប់​ចូល​ទៅ​សមុទ្រ​វិញ​។ នៅ​ពេល​ញាស់​កូន​អណ្តើ​នឹង​លូតលាស់​ពេញ​ពេញ​រហូត​អាច​មាន​ទំហំ​ដល់​ទៅ ២ ហ្វី​ត ៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ