ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជនសង្ស័យ​នាំ​ពោះវៀន​ជ្រូក​និង​គ្រឿងក្នុង ដាក់​គីមី ២​កុងតឺន័រ ទៅ​តុលាការ

4 ឆ្នាំ មុន

ខេត្តកណ្តាល ៖ នៅ​រសៀល​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២០​នេះ ជនសង្ស័យ​ជា​ម្ចាស់​ឃ្លាំង ដែល​នាំ​ចូល​ពោះវៀន​ជ្រូក គ្រឿងក្នុង​សត្វ ដែល​មាន​សារធាតុ​គីមី ចំនួន​២​កុងតឺន័រ…

ខេត្តកណ្តាល ៖ នៅ​រសៀល​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២០​នេះ ជនសង្ស័យ​ជា​ម្ចាស់​ឃ្លាំង ដែល​នាំ​ចូល​ពោះវៀន​ជ្រូក គ្រឿងក្នុង​សត្វ ដែល​មាន​សារធាតុ​គីមី ចំនួន​២​កុងតឺន័រ ដែល​សមត្ថកិច្ច​បង្ក្រាប​កាលពី​ម្សិលមិញ​នេះ បញ្ជូន​ខ្លួន​មក​ដល់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។

ជនសង្ស័យ​ឈ្មោះ ហ៊ឹ​ម សុខ​ហឿ​ន អាយុ​ជាង​៣០​ឆ្នាំ លួច​នាំ​ចូល​ពោះវៀន​ជ្រូក គោ គ្រឿងក្នុង​សត្វ ចំនួន​២​កុងតឺន័រ ស្មើ​៥​តោន មាន​ក្លិនស្អុយ ដែល​ខាង​ជំនាញ កាំកុងត្រូល​បញ្ជាក់​ថា នាំ​ចូល​អត់​លិខិត​ស្នាម និង​ជា​ប្រភេទ​ស្អុយ​ចម្លង​មេរោគ ។

គួរ​ជម្រាប​ថា ពោះវៀន​ជ្រូក ខូចគុណភាព ប្រមាណ​៥​តោន ត្រូវ​បាន​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) រក​ឃើញ និង​ឃាត់​ទុក​បណ្តោះអាសន្ន នៅ​ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០២០ ដែល​ស្ថិត​ក្នុងភូមិ​ជ័យ​ឧត្តម ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

សូម​រម្លឹក​ថា ម្តងនេះ​! មិន​ទុក​ទេ​ពោះវៀន​ជ្រូក​ដល់​ទៅ​៥​តោន​ត្រូវ​កម្ទេច​ចោល​ទាំងអស់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ