ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងខេត្ត​ក្រុង​មិន​ប៉ះ​ពាល់​​ដោយ​បទបញ្ជា

4 ឆ្នាំ មុន
  • ភ្នំពេញ

​ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ខេត្ត​ ក្រុង ​នឹង​ដំណើរ​បាន​ធម្មតា​ ហើយ​មិន​រង​ផល​ប៉ះពាល់​ដោយ​បទបញ្ជារ​ថ្មី​នេះ​ឡើយ​ ។ បទបញ្ជា​​ថ្មី​ធ្វើការ​ហាមឃាត់ ​តែ​ការ​ធ្វើ​ដំណើររបស់​មនុស្ស​ពី​ទីក្រុង​ទៅ​តាម​ខេត្ត ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ និងពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ​ប៉ុណ្ណោះ​។ នេះ​បើ​តាម​ខ្លឹមសារ​នៃ​បទបញ្ជា​បី​ចំណុច…

​ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ខេត្ត​ ក្រុង ​នឹង​ដំណើរ​បាន​ធម្មតា​ ហើយ​មិន​រង​ផល​ប៉ះពាល់​ដោយ​បទបញ្ជារ​ថ្មី​នេះ​ឡើយ​ ។ បទបញ្ជា​​ថ្មី​ធ្វើការ​ហាមឃាត់ ​តែ​ការ​ធ្វើ​ដំណើររបស់​មនុស្ស​ពី​ទីក្រុង​ទៅ​តាម​ខេត្ត ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ និងពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ​ប៉ុណ្ណោះ​។ នេះ​បើ​តាម​ខ្លឹមសារ​នៃ​បទបញ្ជា​បី​ចំណុច ​ដែល​ចុះ​ហត្ថលេខា​ដោយ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន ​។

ដូច្នេះ ​ការ​ចរាចរ​ទំនិញ​នឹង​មិន​ស្ថិត​នៅ​ក្នុង​បទបញ្​នេះ​ទេ ​ហើយ​​​ទំនិញ​អាច​ចរាចរ​ណ៍ធម្មតា​បាន ទាំង​ផ្លូវទឹក ផ្លូវគោក និងផ្លូវដែក​។

បទបញ្ជា​​ថ្មី​មាន​គោលបំណង​ធំ ​គឺ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​មេរោគ​កូ​វី​ដ​១៩​ ដោយសារ​ការ​ធ្វើ​ដំណើរ​របស់​មនុស្ស​ច្រើន​នៅ​មុន​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ ​។

សូម​បងប្អូន​ចូលរួម​អនុវត្ត​ទាំងអស់​គ្នា ​ហើយ​ផ្អាក​ការ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត ​៕

អត្ថបទសរសេរ ដោយ