ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពី​ថ្ងៃ​ទី​១០ មេសានេះ​ ប្រកាស​​បិទ​ស្តា​ត​អូរ​ឡាំ​ពិ​ក​ហាមឃាត់​មិន​ឲ្យ​​ចូល​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​យោង​ទៅ​លើ​សេចក្តី​ជ​ម្រាម​ជូន​ដំណឹង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ​បាន​ចុះ​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២០ ក្នុង​កម្មវត្ថុ​សំណើរ​សុំ​ផ្អាក​ការ​លេង​កីឡា​ ឬ​ការ​ហាត់​ប្រាណ​គ្រប់​ប្រភេទ…

រាជធានី​ភ្នំពេញ ៖ ដោយ​យោង​ទៅ​លើ​សេចក្តី​ជ​ម្រាម​ជូន​ដំណឹង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ​បាន​ចុះ​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២០ ក្នុង​កម្មវត្ថុ​សំណើរ​សុំ​ផ្អាក​ការ​លេង​កីឡា​ ឬ​ការ​ហាត់​ប្រាណ​គ្រប់​ប្រភេទ ដែល​មាន​លក្ខណៈ​ប្រមូលផ្តុំ​នៅ​តាម​ទីតាំង​កីឡដ្ឋាន​សាធារណៈ និង​ឯកជន​ជា​​បណ្តោះអាសន្ន ។

កាលពី​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២០ នេះ គណៈកម្មការ​គ្រប់​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក បាន​ចេញ​សេចក្តី​ប្រកាស​ជូនដំណឹង​មួយ បិទ​នៅ​មុខ​ច្រក​ទ្វារ​ចូល​ស្តា​ត​អូ​ឡាំ​ពិ​ក ដែល​បាន​ជូន​ដំណឹង​​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​បាន​ជ្រាប​ថា ចាប់ពី​ថ្ងៃ​ទី​១០ ខែមេសា នេះ​តទៅ​ក្រសួង​អប់រំ យុវជន និង​កីឡា សូម​បិទ​ទីតាំង​ហាត់ប្រាណ និង​លេង​កីឡា​គ្រប់​ប្រភេទ ដែល​មាន​លក្ខណៈ​ប្រមូលផ្តុំ​គ្នា នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​កមួយ​រយៈ​សិន ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​​នៃ​ការ​រីក​រាលដាល​ជជំងឺកូ​វី​ដ​១៩ ។ ដូច្នោះ​សូម​បងប្អូន​អ្នក​ហាត់ប្រាណ​ទាំងអស់​ជ្រាប​ជា​ព័ត៌មាន ។

ប៉ុន្តែ​យ៉ាងណា​ក្តី​ ពហុ​កីឡ​ដ្ឋាន​​ជាតិ​អូរ​ឡាំ​ពិ​ក បន្ទាប់​ពី​មាន​ករណី​ផ្ទុះ​មេរោគ​វីរុស​​​កូ​វី​ដ​១៩ ពាសពេញ​សកលលោក និង​មានការ​រីក​រាលដាល​ដល់​ប្រទេស​កម្ពុជា​យើង​ខ្លះមក​ក្តី គេ​បាន​សង្កេត​ឃើញ​អ្នក​ហាត់ប្រាណ និង​អ្នក​ទៅ​លេង​កីឡា ហាក់ដូចជា​មានការ​ថយ​ចុះ​ច្រើន និង​ស្ទើរតែ​គ្មាន​អ្នក​ហាត់ប្រាណ​ទៀត​ផង ។

ការ​បាត់​មុខ​អ្នក​ទៅ​ហាត់ប្រាណ និង​លេង​កីឡា​មួយ​រយៈ​នេះ បណ្តាល​មក​ពី​អ្នក​ហាត់ប្រាណ និង​អ្នកលេង​កីឡា​ទាំង​អស់នោះ គេ​ស្តាប់​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ចូល​រួមការ​ការ​ពារ និង​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​​រាតត្បាត​កូ​វី​ដ​១៩ ជាមួយ​រាជរដ្ឋាភិបាល ។

ម្លោះ​ហើយ​បាន​ធ្វើ​ឲ្យ​អ្នកខ្លះ​សម្រាក​ហាត់ប្រាណ​នៅ​ស្តា​ត​អូ​ឡាំ​ពិក និង​អ្នកខ្លះ​ហាត់​នៅផ្ទះ ជៀសវាង​ការ​ឆ្លង​មេរោគ​ដ៏​កាច​សាហាវ​នោះ តែ​ដល់​ពេល​មាន​ប្រកាស​បិទ​ស្តា​ត​ទាំងស្រុង​មិន​ឲ្យ​ចូល​ហាត់ប្រាណ ​ដូច្នេះ ទំនង​អ្នក​ហាត់ប្រាណ​ទាំងអស់​មិន​ជំទាស់​ទៅ​នឹង​បំរាម​នោះ​ទេ សង្ឃឹម​ថា ​បងប្អូន​អាច​ឈប់​សម្រាក​បាន​គ្រប់​គ្នា ដើម្បី​ការពារ​ជីវិត ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ នោះ ៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ