ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណាត់ការថ្មី ៖ មិន​ឲ្យ​ធ្វើ​ដំណើរ​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយទប់ស្កាត់កូវីដ១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​បញ្ជា​ទៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ឲ្យ​ធ្វើការ​ប្រជុំ​ជា​បន្ទាន់ ដើម្បី​សិក្សា​លទ្ធភាព​មួយ​ក្នុង​ការ​ដាក់​ចេញ​នូវ​បទបញ្ជា​មិន​ឲ្យ​មានការ​ធ្វើ​ដំណើរ​ពី​ខេត្ត​មួយ​ទៅ​កាន់​ខេត្ត​-​ក្រុង​មួយទៀត ក្នុង​ន័យ​ទប់ស្កាត់​នូវ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ ១៩ នៅ​កម្ពុជា​ ។ បទបញ្ជាររាជរដ្ឋាភិបាលចេញរសៀលថ្ងៃទី៩ មេសា…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​បញ្ជា​ទៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ឲ្យ​ធ្វើការ​ប្រជុំ​ជា​បន្ទាន់ ដើម្បី​សិក្សា​លទ្ធភាព​មួយ​ក្នុង​ការ​ដាក់​ចេញ​នូវ​បទបញ្ជា​មិន​ឲ្យ​មានការ​ធ្វើ​ដំណើរ​ពី​ខេត្ត​មួយ​ទៅ​កាន់​ខេត្ត​-​ក្រុង​មួយទៀត ក្នុង​ន័យ​ទប់ស្កាត់​នូវ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ ១៩ នៅ​កម្ពុជា​ ។

បទបញ្ជាររាជរដ្ឋាភិបាលចេញរសៀលថ្ងៃទី៩ មេសា បានបញ្ជាក់ថា «ហាមឃាត់ការធ្វើដំណើរនៅក្នុងផ្ទៃប្រទេស រួមមានការធ្វើដំណើរឆ្លងកាត់ចេញ-ចូលរាជធានីភ្នំពេញ (ដោយមិនប៉ះពាល់ដល់ការធ្វើដំណើរផ្ទៃប្រទេសក្នុងរាជធានីភ្នំពេញនោះទេ) ការធ្វើដំណើរឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយ និងការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀត» ។ ដែលអនុវត្តន៍ចាប់ពីម៉ោង ២៤ យប់​ថ្ងៃ​ទី ០៩ នេះដល់​ថ្ងៃ​ទី ១៦ ខែមេសា គឺ​មិន​ឲ្យ​រថយន្ត ចេញ​តែ​ម្តង​។

រូបតំណាង

មុនមានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលនោះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​សារ​ទៅ​កាន់​មន្ត្រី​រាជរដ្ឋាភិបាល​ថា «​ខ្ញុំ​សូម​ស្នើ​ឲ្យ​មាន​គោលការណ៍ ដែល​ដឹកនាំ​ដោយ​សម្តេច​ក្រឡាហោម ពាក់ព័ន្ធ​នឹង​រឿង​សំខាន់​គឺថា មាន​បងប្អូន​កម្មករ​មួយ​ចំនួន ហាក់ដូចជា​មិន​យល់​ស្រប អ​ញ្ចឹ​ង​ខ្ញុំ​ចង់​ចេញ​បទបញ្ជារ តាម​របៀប​មួយ​គឺថា ហាមឃាត់​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​កាន់​ខេត្ត​មួយ គិត​ចាប់ពី​ថ្ងៃ​ទី ១២ មិន​អ​ញ្ចឹ​ង​ទេ ​គឺថា​កម្មករ​របស់​យើង​នឹង​ធ្វើ​ដំណើរ មិន​ព្រម​ស្តាប់បង្គាប់​» ។

រូបតំណាង

សម្តេច​បន្ត​ថា «​អ​ញ្ចឹ​ង​ទេ​គឺថា​យក​វិធាន​ការណ៍​បន្ទាន់​ភ្លាម ដើម្បី​នឹង​ធ្វើ​រឿង​ហ្នឹង​គឺ​សុំ​ជូន​យោបល់​ត្រឡប់​មក​ខ្ញុំ​វិញ គឺ​ក្នុង​នាម​គណៈកម្មាធិការ​កូ​វី​ដ ១៩ ហើយ​សម្តេច​ក៏​នឹង​ប​ញ្ជួ​ន​រឿង​នេះ​ទៅ​ក្នុង​គណៈ​អចិន្ត្រៃយ៍​ផង​ដែរ ហើយ​សុំ​ផ្តល់​យោបល់​តាម​អន​ឡាញ ត្រឡប់​មក​វិញ ថា​គួរ​ចេញ​បទបញ្ជារ ផ្អាក​ធ្វើ​ដំណើរ​ឆ្លងខេត្ត ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ ចាប់ពីម៉ោង ២៤ យប់​ថ្ងៃ​ទី ០៩ នេះដល់​ថ្ងៃ​ទី ១៦ ខែមេសា គឺ​មិន​ឲ្យ​រថយន្ត ចេញ​តែ​ម្តង​។

រូបតំណាង

សម្តេច​តេ​ជោ បន្ថែម​ថា «​អ​ញ្ចឹ​ង​រឿង​នេះ​សំខាន់​ណាស់ បើ​បងប្អូន​មិន​ស្តាប់ មិន​អាច​ធ្វើ​ច្បាប់​បន្ទាន់​ដែរ … ហើយ​រថយន្តឈ្នួល​ទាំងអស់​មិន​ឲ្យ​ចេញ មិន​អ​ញ្ចឹ​ង​អន្តរាយ​ស្រុក​ទេស​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ