ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ទៀត​ហើយ ! មហាសេដ្ឋីរ​បរិច្ចាគ ១​ប៊ី​លាន​ដុល្លារ​ដើម្បី​ទប់ទល់​នឹង​កូ​វី​ដ​-១៩

3 ឆ្នាំ មុន

លោក​មហាសេដ្ឋី ជេ​ក ដរ​ស៊ី (Jack Dorsey) ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Twitter និង Square នឹង​បរិច្ចាគ…

លោក​មហាសេដ្ឋី ជេ​ក ដរ​ស៊ី (Jack Dorsey) ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Twitter និង Square នឹង​បរិច្ចាគ ១​ប៊ី​លាន​ដុល្លារ​សម្រាប់​ការ​ស្រាវជ្រាវ​លើ​វីរុស​កូ​រ៉ូ​ណា​ជុំវិញ​ពិភពលោក ។ លោក​បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គា​រ៍លើ Twitter ពី​គម្រោង​ក្នុង​ការ​បរិច្ចាគ​លុយ​ទាំងនេះ​ឲ្យ​ទៅ​មូលនិធិ​សប្បុរសធម៌​ដូច​ជា Start Small ដើម្បី​ទប់ទល់​នឹង​កូ​វី​ដ​-១៩ ។

យោង​ទៅ​តាម​លោក​ដរ​ស៊ី​បាន​ឲ្យ​ដឹង​ថា ចំនួននេះស្មើនឹង ២៨%នៃទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោក ​ដែល​សរុប​ស្មើ ៣.៨៩​ប៊ី​លាន​ដុល្លារ​បើ​យោង​ទៅ​តាម Bloomberg Billionaires Index ។ បច្ចុប្ប្ន​នេះ លោក​ជាប់​ចំណាត់ថ្នាក់​លេខ ៤៨៤ ក្នុង​បញ្ជី​អ្នកមាន​ជាងគេ​លើ​លោក ។

ជាមួយ​គ្នា​នេះ​ផង​ដែរ រាល់​ការ​ផ្ទេរ លក់ និង​បរិច្ចាគ​របស់​មូលនិធិ​ខាងលើ​នឹង​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ​តាម​ប្រព័ន្ធ​អន​ឡាញ ។ នេះ​ជា​លើក​ដំបូង​ដែល​លោក​បាន​ចាប់ផ្តើម​ចេញ​មុខ​ប្រកាស​ថា​លោក​ចូលរួម​ធ្វើអំពើ​សប្បុរសធម៌​បន្ទាប់​ពី​បាន​ធ្វើ​វា​ដោយ​លាក់លាម​អស់​ប្រមាណ ៤០​លាន​ដុល្លារ​មក​ហើយ ។ លោក​បាន​សន្យា​ថា​រាល់​កា​រប​ច​រិ​ច្ចាគ​ទាំងអស់​នឹង​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ​ចាប់ពី​ពេល​នេះ​តទៅ ។

មនុស្ស​មួយ​ចំនួន​បាន​សួរ​លោក​ថា​ហេតុ​អ្វី​បានជា​លោក​សម្រេចចិត្ត​ចេញ​មុខ​ធ្វើ​ដូច្នេះ ។ លោក​បាន​ឆ្លើយ​តប​លើ Twitter ថា «​តម្រូវការ​ក្នុង​ពេល​បច្ចុប្បន្ន គឺ​កាន់តែ​មានការ​ទាមទារ​កាន់តែ​ខ្លាំង ហើយ​ខ្ញុំ​ចង់​មើលឃើញ​លទ្ធផល​ក្នុង​ជីវិត​» ។ជាមួយ​គ្នា​នេះ​ដែរ លោក​បាន​ចែករំលែក​ទៀត​ថា «​ខ្ញុំ​សង្ឃឹមថា​វា​អាច​ជំរុញ​ដល់​អ្នក​ដទៃ​ឲ្យ​ធ្វើ​អ្វី​ស្រ​ដៀង​គ្នា​ដែរ ។ ជីវិត គឺ​ខ្លី​ណាស់ ដូច្នេះ​យើង​គួរតែ​ធ្វើ​អ្វី​ទាំងអស់​ដែល​យើង​អាច​ធ្វើ​បាន​ក្នុងថ្ងៃនេះ​ដើម្បី​ជួយ​ដល់​មនុស្ស​ដទៃ​» ។

ពេល​ដែល​កូ​វី​ដ​-១៩ ត្រូវ​បាន​ដោះស្រាយ​ហើយ ថវិកា​ដែល​បាន​បរិច្ចាគ​ដោយ​លោក​ដរ​ស៊ី​នឹង​ត្រូវ​បាន​ផ្ទេរ​ទៅ​ផ្នែក​សុខភាព​ក្មេង​ស្រី និង​ការ​អប់រំ និង​ស្រាវជ្រាវ​ផ្នែក​ប្រាក់​ចំណូល​មូលដ្ឋាន​ផង​ដែរ ដែល​លោក​គិត​ថា​ជា​ដំណោះស្រាយ​រយៈពេល​វែង​សម្រាប់​បញ្ហា​ដែល​ពិភពលោក​កំពុង​តែ​ជួប​ប្រទះ ។

កាលពីដើម​ស​ប្តា​ហ៍​នេះ បុរស​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ជាងគេ​លើ​លោក​គឺ​លោក ជេ​ហ្វ បេ​សូ​ស (Jeff Bezos) បាន​ប្រកាស​ថា​លោក​បរិច្ចាគ ១០០​លាន​ដុល្លារ​ឲ្យ​ទៅ Feeding America ដែល​ជា​បណ្តុំ​ធនាគារ​អាហារ និង​កន្លែង​ចែក​អាហារ​ឥត​គិតថ្លៃ​សម្រាប់​ជាតិ​អា​មេ​រិ​ក​ពេញ​មួយ​ផ្ទៃ​ប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ