ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​វាលុកចេតិយ​ជា​អ្វី ?

4 ឆ្នាំ មុន

នៅ​ក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ គ្រប់​វត្ត​អារាម​មិន​ដែល​ខកខាន​នឹង​ការ​រៀបចំ​ទីធ្លា​សម្រាប់​ធ្វើ​វាលុកចេតិយ​នោះ​ឡើយ ព្រោះ​យល់​ថា វាលុកចេតិយ​នេះ​មាន​អានុភាព​អាច​រំដោះ​ទុក្ខទោស​ភយន្តរាយ​ទាំងឡាយ​ឱ្យ​វិនាស​ខ្ចាត់ខ្ចាយ​អស់​គ្មាន​សល់ ។ វាលុកចេតិយ​ជា​ពាក្យ​សាមញ្ញ​ហៅ​ថា ពូន​ភ្នំខ្សាច់ ។ ការ​ពូន​ភ្នំ​នេះ​គឺ​គេ​យក​ខ្សាច់​សុទ្ធ​មក​​ចាក់​នៅ​ចំ​កណ្តាល​ទីធ្លា​ដែល​គេ​បាន​កំណត់ រួច​ពូន​ឱ្យ​ចេញ​ជា​រាង​ចេតិយ​បែរមុខ​ទៅ​ទិស​ខាងកើត…

នៅ​ក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ គ្រប់​វត្ត​អារាម​មិន​ដែល​ខកខាន​នឹង​ការ​រៀបចំ​ទីធ្លា​សម្រាប់​ធ្វើ​វាលុកចេតិយ​នោះ​ឡើយ ព្រោះ​យល់​ថា វាលុកចេតិយ​នេះ​មាន​អានុភាព​អាច​រំដោះ​ទុក្ខទោស​ភយន្តរាយ​ទាំងឡាយ​ឱ្យ​វិនាស​ខ្ចាត់ខ្ចាយ​អស់​គ្មាន​សល់ ។

វាលុកចេតិយ​ជា​ពាក្យ​សាមញ្ញ​ហៅ​ថា ពូន​ភ្នំខ្សាច់ ។ ការ​ពូន​ភ្នំ​នេះ​គឺ​គេ​យក​ខ្សាច់​សុទ្ធ​មក​​ចាក់​នៅ​ចំ​កណ្តាល​ទីធ្លា​ដែល​គេ​បាន​កំណត់ រួច​ពូន​ឱ្យ​ចេញ​ជា​រាង​ចេតិយ​បែរមុខ​ទៅ​ទិស​ខាងកើត ហើយ​គេ​សន្មត​ហៅ​ថា «​វាលុកចេតិយ​» គឺ​តំណាង​ឱ្យ​ព្រះ​ចូលាមណី​ចេ​តិ​យ​ដែល​សាង​សម្រាប់​តម្កល់​ព្រះកេសា និង​ព្រះ​ចង្កូម​កែវ​នៃ​ព្រះពុទ្ធ​បរមគ្រូ​នៃ​យើង ។

ការ​ពូន​ភ្នំខ្សាច់​នេះ បច្ចុប្បន្ន​តំបន់​ខ្លះ​គេ​និយម​ពូន​ភ្នំ​អង្ករ ភ្នំស្រូវ​នៅ​សាលាឆាន់ ឬ​ក្នុង​ព្រះ​វិហារ​ផង​ដែរ​។ ភ្នំខ្សាច់​ដែល​គេ​ពូន​នោះ​មិន​មាន​កំណត់​ថា ត្រូវ​មាន​ខ្នាត​ធំ​តូច​ខ្ពស់​ទាប​ប៉ុណ្ណា​ទេ គឺ​ប្រព្រឹត្ត​ទៅ​តាម​ការ​ពេញចិត្ត​របស់​អ្នក​ស្អាង​។ ប៉ុន្តែ​ចាំបាច់​ត្រូវ​មាន​ភ្នំ​ធំ​មួយ​នៅ​ចំ​កណ្តាល ហើយ​ត្រូវ​មាន​ភ្នំ​តូច​ៗ៤​ព័ទ្ធ​ជុំវិញ​គ្រប់​ទិស​តូច​ទាំង​៤ ។ នៅ​ជុំវិញ​ភ្នំ​គេ​មាន​ធ្វើ​រាជ​វ័ត តុបតែង​លំអ​ស្លឹក​ដូង ស្លឹក​ជា​បួន​ជ្រុង​មាន​ទ្វារ​ចេញចូល​តាម​ទិស​ធំ​ទាំង​៤ ។

នៅ​ជុំវិញ​រាជ​វ័ត​គេ​មាន​រៀប​រាន​ទេវតា​គ្រប់​ទិស​ទាំង​៨​។ នៅ​លើរាន​ទេវតា​នីមួយ​ៗ​គេ​រៀប​ស្លាធម៌​មួយគូ បាយសី​មួយ​ថ្នាក់ ស្លាធម៌​មួយគូ ទៀន​៥ ធូប​៥ ផ្កា​ភ្ញី និង​អុជ​ទៀន​ធូប​ថ្វាយ ។ នៅ​ពីមុខ​ភ្នំខ្សាច់​ក្រៅ​រាជ​វ័ត គេ​រៀប​រាន​ធំ​ៗ​បី​ទៀត សម្រាប់​ថ្វាយ​ព្រះ​យមរាជ ស្ថិត​នៅ​កណ្តាល ខាងឆ្វេង​រាន​យមរាជ គឺ​រាន​ព្រះ​ពុទ្ធគុណ និង​ខាងស្តាំ​គឺ​រាន​ព្រះ​ពិ​ស្នុ​ការ រាន​ធំ​ទាំង​បី​នេះ គឺ​គេ​រៀប​គ្រឿង​សក្ការបូជា​ដូច​រាន​ទេវតា​ដែរ តែ​បាយសី​ខ្ពស់​រហូត​ដល់​៩​ថ្នាក់ និង​មាន​ដាក់​សម្លៀក​បំពាក់​ឆ្វេង​ស្តាំ ហើយ​មាន​ដាក់​ក្រយា​ថ្វាយ​សោយ​ទៀត​ផង​។

ការ​សាង​វាលុកចេតិយ​នេះ ដោយ​គេ​សម្គាល់ថា​នឹង​បានជា​ផលានិសង្ស​វិសេសវិសាល​ណាស់ ដូច​មាន​សម្ដែង​ក្នុង​រឿង​អានិសង្ស​វាលុកចេតិយ​ជា​ច្រើន​នៅ​ក្នុង​គម្ពីរ​ព្រះពុទ្ធ​សាសនា ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ