ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ពី​ជីវិត​គូស្នេហ៍​របស់​មហាសេដ្ឋី​រុ​ស្ស៊ី​ម្នាក់​ដែល​ធ្លាក់ខ្លួន !

4 ឆ្នាំ មុន

អ្នកស្រី អេ​ឡិច​សាន់​ដ្រា ថូ​ល​ស្តយ (Alexandra Tolstoy) ជា​អភិជន​ជនជាតិ​អង់គ្លេស​ម្នាក់​ដែល​មានរឿង​ស្នេហា​ប្រៀប​ដូច​ក្នុង​ភាពយន្ត​ពេល​ដែល​អ្នកស្រី​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ជាមួយ​លោក សឺ​ហ្គី ពូ​ហ្កា​ឆេវ (Sergei Pugachev)…

អ្នកស្រី អេ​ឡិច​សាន់​ដ្រា ថូ​ល​ស្តយ (Alexandra Tolstoy) ជា​អភិជន​ជនជាតិ​អង់គ្លេស​ម្នាក់​ដែល​មានរឿង​ស្នេហា​ប្រៀប​ដូច​ក្នុង​ភាពយន្ត​ពេល​ដែល​អ្នកស្រី​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ជាមួយ​លោក សឺ​ហ្គី ពូ​ហ្កា​ឆេវ (Sergei Pugachev) បុរស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​ក្នុង​ប្រទេស​រុ​ស្ស៊ី​កាលពី​ឆ្នាំ ២០០៨ ។ តែ​មិនយូរ​ប៉ុន្មាន ក្តី​សុបិន​របស់​អ្នកស្រី​បាន​ក្លាយទៅជា​សុបិន​អាក្រក់​ទៅ​វិញ ។

យោង​ទៅ​តាម​សារព័ត៌មាន BBC បាន​ឲ្យ​ដឹង​ថា អ្វី​ទាំងអស់​បាន​ចាប់ផ្តើម​កាលពី ៥​ឆ្នាំ​មុន​ក្នុង​ទីក្រុង​ឡុ​ង​ដ៍ ដែល​ជា​ពេល​អ្នក​ទាំង​ពីរ​រស់នៅ​ជាមួយ​គ្នា​ក្នុងផ្ទះ​ដ៏​ប្រណីត​ជាមួយនឹង​កូន​ៗ​ទាំង​បី​រូប ព្រមទាំង​ជំនួយការ អ្នកបើកបរ អ្នក​មើលថែ​ផ្ទះ និង​អ្នក​មើលថែ​ក្មេង​ៗ​ផង​ដែរ ។

មុន​ពេល​នោះ អ្នកស្រី ថូ​ល​ស្តយ មាន​ជីវភាព​ដ៏​ស្តុកស្តម្ភ និង​ថែម​ទាំង​រៀន​នៅ​សាលា​ល្បី​ៗ​មុន​នឹង​ចេញ​ទៅ​ធ្វើការ​ក្នុង​ទីក្រុង​ថែម​ទៀត ។ ប៉ុន្តែ​អ្នកស្រី​បាន​សម្រេចចិត្ត​លា ឈប់​ពី​ការងារ និង​ចាប់ផ្តើម​អាជីវកម្ម​ទេសចរណ៍​មួយ​ដែល​ធ្វើ​ឲ្យ​អ្នកស្រី​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ​ដែល​ធ្លាប់​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​សហព័ន្ធ​រុ​ស្ស៊ី ។ មិនយូរ​ប៉ុន្មាន អ្នកស្រី​បាន​រៀប​ការ​ជាមួយ​ស្វាមី​ដំបូង តែ​អាពាហ៍ពិពាហ៍​នោះ​មិន​គង់វង្ស​ឡើយ ។
ប៉ុន្មាន​ឆ្នាំ​ក្រោយមក អ្នកស្រី និង​ស្វាមី​ដំបូង​មិន​មាន​សមត្ថភាព​ក្នុង​ការ​រក​ចំណូល ហើយ​លោក ពូ​ហ្កា​ឆេវ ក៏​បាន​ចេញ​មុខ​មក​ជួយ​សង្គ្រោះ ។ ពេល​នោះ​អ្នកស្រី​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​របស់​លោក ពូ​ហ្កា​ឆេវ ហើយ​អ្នកស្រី​ក៏​បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍ ។

អ្នកស្រី​ក៏​បាន​សម្រេចចិត្ត​ចាប់ផ្តើម​សា​ជា​ថ្មី​ជាមួយ​លោក ពូ​ហ្កា​ឆេវ ហើយ​មហាសេដ្ឋី​នេះ​បាន​ផ្តល់​អ្វី​គ្រប់យ៉ាង​ឲ្យ​ទៅ​អ្នកស្រី ។នៅ​ឆ្នាំ ២០០៨ ធនាគារ​របស់​លោក ពូ​ហ្កា​ឆេវ ជួបនឹង​បញ្ហា​មួយ​ចំនួន​ហើយពី​ឆ្នាំ​ក្រោយមក​ក៏​បាន​ដូ​ល​រលំ​ទាំងស្រុង ។ លោក​បាន​អះអាង​ថា​ភ្នាក់ងារ​ប្រាក់​ដំកល់​ធនា​រ៉ាប់រង​របស់​រុ​ស្ស៊ី​បាន​គម្រាមកំហែង​លោក ។ នៅ​ឆ្នាំ ២០១៥ ប្រទេស​រុ​ស្ស៊ី​បាន​ប្តឹង​លោក ពូ​ហ្កា​ឆេវ តាម​តុលាការ​អង់គ្លេស​ដើម្បី​ទាមទារ​ប្រាក់ ១​ប៊ី​លាន​ដុល្លារ​ផង​ដែរ ។ ជា​លទ្ធផល ទ្រព្យសម្បត្តិ​ទាំងអស់​របស់​លោក ពូ​ហ្កា​ឆេវ ត្រូវ​បាន​បិទ ហើយ​លិខិតឆ្លងដែន​លោក​ត្រូវ​បាន​រឹបអូស​យក ។

បន្ទាប់​ពីរ​ត់ទៅ​កាន់​ប្រទេស​បារាំង អ្នកស្រី​បាន​អះអាង​ថា​លោក ពូ​ហ្កា​ឆេវ បាន​ប្រើ​អំពើ​ហឹ​ង្សា​ដាក់​អ្នកស្រី ចាក់សោ​កូន​ៗ​ចោល​ក្នុង​បន្ទប់ ហើយ​លាក់​លិខិតឆ្លងដែន​របស់​អ្នកស្រី និង​កូន​ៗ​ថែម​ទៀត ។ នៅ​ឆ្នាំ ២០១៦ អ្នកស្រី​ក៏​សម្រេចចិត្ត​រត់​ចេញ​ជាមួយ​កូន​ៗ ហើយ​កាត់​ផ្តាច់ទំនាក់ទំនង​ទាំងស្រុង​ជាមួយ​លោក ពូ​ហ្កា​ឆេវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ