រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ រថយន្តកូរ៉េបើកបុករឺុម៉កម៉ូតូចំពីមុខពេញទំហឹង កាលពីវេលាម៉ោង ៨និង៤០នាទី យប់ថ្ងៃទី ០៩ តុលា ២០១៤ នៅចំណុចផ្លូវបែកជាបី ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តកូរ៉េ ពណ៌ខៀវ មួយគ្រឿងបើកបរដោយបុរសម្នាក់ តាមផ្លូវលេខ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ក៏បានបើកវ៉ារថយន្តមួយគ្រឿងដែលបើកបញ្រ្ចាសទិសគ្នា បណ្តាលឱ្យរថយន្តកូរ៉េ ជ្រុលទៅបុកចំពីមុខរឺុម៉កម៉ូតូ មួយគ្រឿង ពាក់ស្លាកលេខ1F-2010 ដែលធ្វើដំណើរដោយបុរសម្នាក់តាមផ្លូវ១៩៨៦ក្នុងទិសដៅ ពីលិចទៅកើត ពេញទំហឹង បណ្តាលឱ្យរឺុម៉កម៉ូតូក្រឡាប់រងរបួសអ្នកបើកធ្ងន់ធ្ងរ ហើយរថយន្តកូរ៉េ បានបន្ថែមល្បឿនបើកគេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុជនរងតគ្រោះត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅក្នុងមន្ទីរពេទ្យ។ចំណែករឺុម៉កម៉ូតូរងការខូចខាតសមត្ថកិច្ចបានយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខ ។
ចែករំលែកព័តមាននេះ