ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​រ៉ូ​ណា​ប្រហារ​ជីវភាព​ព្រះសង្ឃ​ហើយ

5 ឆ្នាំ មុន

គួរ​ឱ្យ​អនិច្ចា​ណាស់​ព្រះ​អើយ មាន​ព្រះសង្ឃ​ច្រើន​ណាស់​ដែល​ប៉ះពាល់​ជីវភាព​រស់នៅ​ស្ទើរតែ​ដាច់​ចង្ហាន់​ទៅ​ហើយ ជាមួយ​គ្នា​នេះ​ព្រះសង្ឃ​វត្ត​ខ្លះ​បាន​ធ្វើការ​អំពាវនាវ​រក​សប្បុរ​ជន​ឱ្យ​ជួយ​ឧបត្ថម្ភ​ក្នុង​គ្រា​ដ៏​គ្រោះ​ថ្នា​នេះ ដែល​បញ្ហា​ទាំង​អស់នេះ​គឺ​ផ្តើម​ចេញពី​ការ​ចម្លង​យ៉ាង​កាច​សាហាវ​នៃ​វីរុស​កូ​រ៉ូ​ណា​ហ្នឹងឯង ។ ព្រះសង្ឃរ​ស់បាន​គឺ​អាស្រ័យ​លើ​បរិស័ទ​ទាយក​ទាយិកា​ជា​អ្នក​ឧបត្ថម្ភ​ទំនុកបម្រុង​ចង្ហាន់ ឬ​ហៅ​ថា​បច្ច័យ​៤ ទើប​ញុំ​ា​ង​ឧត្តមភេទ​ឱ្យ​ប្រព្រឹត្ត​ទៅ​បាន តែ​ពេល​នេះ​អ្នកស្រុក​ក៏​ជួប​ការ​លំបាក​ដែរ ខ្លះ​ក៏​ជួប​ការ​លំបាក​សព្វបែបយ៉ាង…

គួរ​ឱ្យ​អនិច្ចា​ណាស់​ព្រះ​អើយ មាន​ព្រះសង្ឃ​ច្រើន​ណាស់​ដែល​ប៉ះពាល់​ជីវភាព​រស់នៅ​ស្ទើរតែ​ដាច់​ចង្ហាន់​ទៅ​ហើយ ជាមួយ​គ្នា​នេះ​ព្រះសង្ឃ​វត្ត​ខ្លះ​បាន​ធ្វើការ​អំពាវនាវ​រក​សប្បុរ​ជន​ឱ្យ​ជួយ​ឧបត្ថម្ភ​ក្នុង​គ្រា​ដ៏​គ្រោះ​ថ្នា​នេះ ដែល​បញ្ហា​ទាំង​អស់នេះ​គឺ​ផ្តើម​ចេញពី​ការ​ចម្លង​យ៉ាង​កាច​សាហាវ​នៃ​វីរុស​កូ​រ៉ូ​ណា​ហ្នឹងឯង ។

ព្រះសង្ឃរ​ស់បាន​គឺ​អាស្រ័យ​លើ​បរិស័ទ​ទាយក​ទាយិកា​ជា​អ្នក​ឧបត្ថម្ភ​ទំនុកបម្រុង​ចង្ហាន់ ឬ​ហៅ​ថា​បច្ច័យ​៤ ទើប​ញុំ​ា​ង​ឧត្តមភេទ​ឱ្យ​ប្រព្រឹត្ត​ទៅ​បាន តែ​ពេល​នេះ​អ្នកស្រុក​ក៏​ជួប​ការ​លំបាក​ដែរ ខ្លះ​ក៏​ជួប​ការ​លំបាក​សព្វបែបយ៉ាង ខ្លះ​ស្ទើរតែ​ដាច់​បាយ​ទៅ​ហើយ​ព្រោះតែ​មេរោគ​ចង្រៃ​នេះ​បំផ្លាញ​សេដ្ឋកិច្ច បំផ្លាញ​សេចក្តីសុខ បំផ្លាញ​អ្វី​ៗ​សព្វបែបយ៉ាង គឺ​ពិបាក​នឹង​បេះ​ពី​មាត់​ពង្រាត់​ពី​ក​ទៅ​បំពេញ​បុណ្យ​កុសល​ណាស់ ។

បើ​តែ​បែប​នេះ តើ​ជីវិត​អ្នកបួស​ដែល​រំពឹង​តែ​លើ​អ្នកស្រុក​ទំនុកបម្រុង​នោះ នឹង​ទៅ​ជា​យ៉ាងណា ? សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ