ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​បញ្ញា​មក​គ្រប់គ្រង​អាយុជីវិត

4 ឆ្នាំ មុន

ព្រះពុទ្ធ​បាន​ណែនាំ​ឱ្យ​មនុស្ស​គ្រប់​រូប​យក​បញ្ញា​ជា​ធំ​សម្រាប់​គ្រប់គ្រង​អាយុជីវិត ជីវិត​ដ៏​ឧត្តម​កើត​អំពី​បញ្ញា កាលបើ​បុគ្គល​រស់នៅ​ខ្វះ​បញ្ញា​ហើយ ធ្វើ​កិច្ចការ​អ្វី​ក៏​មិន​អាច​ទទួលលទ្ធផល​គាប់ប្រសើរ​បាន​ឡើយ ។ ដោយ​ហោចទៅ​សូ​ម្បី​តែ​ជំនឿ​ក្នុង​លទ្ធិ​អ្វីមួយ​មាន​ជំនឿ​ក្នុង​សាសនា​ជាដើម ក៏​លោក​ឱ្យ​យក​បញ្ញា​នេះ​មក​ពិចារណា​រិះរក​ការ​ពិត ហេតុ​ណា​គួរ​ជឿ ហេតុ​ណា​ដែល​មិន​គួរ​ជឿ ចៀសវាង​ការ​ជឿ​ដោយ​គ្មាន​ហេតុផល…

ព្រះពុទ្ធ​បាន​ណែនាំ​ឱ្យ​មនុស្ស​គ្រប់​រូប​យក​បញ្ញា​ជា​ធំ​សម្រាប់​គ្រប់គ្រង​អាយុជីវិត ជីវិត​ដ៏​ឧត្តម​កើត​អំពី​បញ្ញា កាលបើ​បុគ្គល​រស់នៅ​ខ្វះ​បញ្ញា​ហើយ ធ្វើ​កិច្ចការ​អ្វី​ក៏​មិន​អាច​ទទួលលទ្ធផល​គាប់ប្រសើរ​បាន​ឡើយ ។

ដោយ​ហោចទៅ​សូ​ម្បី​តែ​ជំនឿ​ក្នុង​លទ្ធិ​អ្វីមួយ​មាន​ជំនឿ​ក្នុង​សាសនា​ជាដើម ក៏​លោក​ឱ្យ​យក​បញ្ញា​នេះ​មក​ពិចារណា​រិះរក​ការ​ពិត ហេតុ​ណា​គួរ​ជឿ ហេតុ​ណា​ដែល​មិន​គួរ​ជឿ ចៀសវាង​ការ​ជឿ​ដោយ​គ្មាន​ហេតុផល តែបើ​បុគ្គល​រស់នៅ​ប្រាសចាក​បញ្ញា​ហើយនឹង​នាំ​ជីវិត​ទៅ​រក​ភាព​អវិជ្ជមាន​ជាក់​ជា​មិន​ខាន ។

ដូច​ពុទ្ធភាសិត​បាន​ត្រាស់​ថា ជន​ណា​មិន​មាន​បញ្ញា មានខ្លួន​ប្រាសចាក​ពី​ការ​ចេះ​ដឹង រស់នៅ​អស់​មួយ​រយ​ឆ្នាំ ការ​រស់នៅ​នៃ​ជន​នោះ ពុំប្រសើរ​ស្មើនឹង​ការ​រស់នៅ​ត្រឹមតែ​មួយ​ថ្ងៃ​នៃ​ជន​ដែល​មាន​បញ្ញា​នោះ​ផង ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ