ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​៣ ទៅ​៦​ខែ​ខាង​មុខជា​ពេលវេលា​ល្អ​សម្រាប់​អ្នកមាន​សាច់ប្រាក់​ទិញ​ផ្ទះ​រស់នៅ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​វិបត្តិ​បង្ក​ឡើង​ដោយ​ជំងឺ​រលាក​សួត​ថ្មី​បង្ក​ឡើង​ដោយ​វីរុស​កូ​វី​ដ​១៩ កំពុង​តែ​កូរ​ខ្លាំង​ទូ​ទាំង​ពិភពលោក រួម​ទាំង​កម្ពុជា​ផង​នោះ​បាន​ធ្វើ​ឲ្យ​វិស័យ​សំខាន់​ៗ​ជា​ច្រើន​រងគ្រោះថ្នាក់ ខាត​ឡុងចុង រហូត​ម្ចាស់​អាជីវកម្ម​សណ្ឋាគារ​និង​វិស័យ​ទេសចរណ៍​ខាត​ឡុងចុង​បិទទ្វារ​ជា​បន្តបន្ទាប់ បែរជា​អ្នកជំនាញ​ខាង​អចលនទ្រព្យ​មើលឃើញ​ថា វា​ជា​ឱកាសល្អ​សម្រាប់​បងប្អូន​ដែល​មាន​លទ្ធភាព ទាំង​សាច់ប្រាក់…

រាជធានី​ភ្នំពេញ ៖ ខណៈ​វិបត្តិ​បង្ក​ឡើង​ដោយ​ជំងឺ​រលាក​សួត​ថ្មី​បង្ក​ឡើង​ដោយ​វីរុស​កូ​វី​ដ​១៩ កំពុង​តែ​កូរ​ខ្លាំង​ទូ​ទាំង​ពិភពលោក រួម​ទាំង​កម្ពុជា​ផង​នោះ​បាន​ធ្វើ​ឲ្យ​វិស័យ​សំខាន់​ៗ​ជា​ច្រើន​រងគ្រោះថ្នាក់ ខាត​ឡុងចុង រហូត​ម្ចាស់​អាជីវកម្ម​សណ្ឋាគារ​និង​វិស័យ​ទេសចរណ៍​ខាត​ឡុងចុង​បិទទ្វារ​ជា​បន្តបន្ទាប់ បែរជា​អ្នកជំនាញ​ខាង​អចលនទ្រព្យ​មើលឃើញ​ថា វា​ជា​ឱកាសល្អ​សម្រាប់​បងប្អូន​ដែល​មាន​លទ្ធភាព ទាំង​សាច់ប្រាក់ ឬ​លទ្ធភាព​បង់​រំ​លោះ ក្នុង​កាលៈទេសៈ​នេះ ដើម្បី​ទិញ​លំនៅ​ឋាន​ក្នុង​ក្តី​ស្រ​ម៉ៃ​បាន​ស្រួល ។

តើ​មាន​អំណៈ​អំ​ណា​ង​អ្វី​ដែល​អ្នកជំនាញ​មើលឃើញ​ថា​យុគ្គសម័យ​កូ​វី​ដ ១៩ ដែល​ម្នាក់​ៗ​ភ័យ​ខ្លាច​មិន​ហ៊ាន​ចាយ​លុយ​ផ្តេសផ្តាស់ បែរជា​ឱកាសល្អ​ដើម្បី​ទិញ​ផ្ទះ​សម្រាប់​រស់នៅ​បាន​ងាយស្រួល​និង​ចំនេញ​ប្រាក់​នោះ ?

លោក ង៉ែត ជូ អ្នកជំនាញ​ខាង​អចលនទ្រព្យ​និង​ជាទី​ប្រឹក្សា​សេដ្ឋកិច្ច​នៃ​ក្រុមហ៊ុន Emerging Markets Consulting (EMC) បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​គ្រាន់តែ​កម្ពុជា​រក​ឃើញ​មាន វីរុស​កូ​វី ១៩ លោក​ឯកភាព​និង​កត់សម្គាល់​ឃើញ​ថា ពិតជា​ភាព​ស្ងាត់ ឬ​ការ​ធ្លាក់​ចុះ​នៃ​វិស័យ​អចល​ទ្រព្យ ព្រោះ​ការ​ទិញ​-​លក់​ហាក់​នៅ​ទ្រឹង តែ​ការ​នៅ​ទ្រឹង​នេះ វា​ទើបតែ​ជា​ចំនុច​ចាប់ផ្តើម​តែ​ប៉ុណ្ណោះ ។ លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា​គិត​ត្រឹម​ស​ប្តា​ហ៍​ទី ១ នៃ​ខែមេសា​នេះ​វិស័យ​អចល​ទ្រព្យ​មិន​ទាន់​រង​គ្រោះ​ធ្ងន់ធ្ងរ​នោះ​ទេ តែ​ស្ថានភាព​អាច​នឹង​មិនល្អ បើសិន​ស្ថានភាព ឬ​វិបត្តិ​កូ​វី​ដ ១៩ នៅ​តែ​អូស​បន្លាយ ។ ព្រោះ​ស្ថានភាព​ឥឡូវនេះ មិន​ទាន់​មាន​អ្នកលក់​ផ្ទះ​ឡៃ​ឡុ​ង ឬ​ក៏​តម្លៃ​ផ្ទះ​នៅ​លើ​ទីផ្សារ​មិន​ទាន់​ធ្លាក់​ចុះ​នៅឡើយ គ្រាន់តែ​ការ​លក់​ហ្នឹង​គឺ​ស្ងាត់ លក់​មិនសូវ​ដាច់ តែ​មិន​ទាន់​ឈាន​ដល់​ថ្នាក់​ចុះ​តម្លៃ​ទេ ។

អ្នកជំនាញ​អចល​ទ្រព្យ​រូប​នេះ​បាន​បន្ត​ថា «​ត្រង់នេះ​មាន​ន័យ​ថា រយៈពេល ៣ ទៅ ៦ ខែ គឺជា​ពេលវេលា ឬ​ក៏​ជា​ស្ថានភាព​សម​ស្រប​សម្រាប់​អ្នក​ដែល​មាន​លទ្ធភាព ទាំង​ការ​បង់​រំ​លោះ ឬ​ក៏​មាន​សាច់ប្រាក់​គ្រប់​សម្រាប់​ទិញ​ផ្ទះ​សម្រាប់​រស់នៅ​» ។ លោក​បាន​ពន្យល់​បញ្ជាក់​ថា «​ព្រោះ​ពេល​ខាង​មុខជា​ពេលវេលា​ដែល​អចល​ទ្រព្យ​អាច​មាន​បញ្ហា បើ​វិបត្តិ​នេះ​នៅ​អូស​បន្លា​ញ អ្នក​បង់​រំ​លោះ​មួយ​ចំនួន គាត់​អាច​សម្រេចចិត្ត​លក់​ឡៃ​ឡុ​ង ។

ដូច​យើង​បានដឹង​ហើយ អ្នកខ្លះ​គាត់​ទិញ​ផ្ទះ ២ ឬ ៣ ផ្ទះ​ដោយ​ការ​បង់​រំ​លោះ អ​ញ្ចឹ​ង​គាត់​អាច​រត់​អត់​រួច គាត់​មិន​អាច​លទ្ធភាព​បង់ ។ ចំនុច​ទី ២ នោះ​គឺ​អ្នក​សង់​បុរី កំពុង​តែ​លក់​គឺ​គាត់​លក់​អត់​ដាច់ ហើយ​គាត់​ត្រូវការ​បង្វិលទុន សង​ធនាគារ​វិញ អ​ញ្ចឹ​ង​ចង់​មិន​ចង់ គាត់​ត្រូវ​លក់​បញ្ចុះតម្លៃ ដើម្បី​បាន​ទុន​បង្វិល​សង​ទៅ​ធនាគារ ពីព្រោះ​ធនាគារ​មានការ​ប្រាក់​ហើយ បើសិន​គាត់​ទុក​កាន់តែ​យូរ ផ្ទះ​គាត់​កាន់តែ​ចាស់ ហើយ​ការ​ប្រាក់​កាន់តែ​កើន អ​ញ្ចឹ​ង​ចង់​មិន​ចង់​គាត់​អាច​ឈាន​ដល់​ការ​លក់​ចុះ​តម្លៃ ដែល​មិន​ធ្លាប់​មាន​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ