ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហោះម៉ូតូភ្លាត់ស្នៀត ក្លាយជា​គ្រោះ​​ដល់​ជីវិត​ខ្លួនឯង​

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ យុវជន​ឈាមរាវ​ម្នាក់​បាន​​បាត់បង់​ជីវិត​ភ្លាម​ៗ​ក្នុង​ថ្លុកឈាម ព្រោះតែ​ជិះ​​ម៉ូតូ​បង្ហោះ​នៅ​លើ​ផ្លូវ​សាធារណៈហើយ​ទៅ​ប៉ះ​នឹង​ម៉ូតូ​១​គ្រឿង​ទៀត​ដែល​ឈប់ចាក់​សាំង​ក្បែរផ្លូវ​បណ្តាល​ឱ្យ​ដួល ។ ហេតុការណ៍​គួរ​ឲ្យ​រន្ធត់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​២ ខែមេ​សា​​កន្លង​ទៅ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៦Aក្នុងភូមិ​ស្ទឹង ឃុំ​រលួស…

ខេត្តបន្ទាយមានជ័យ ៖ យុវជន​ឈាមរាវ​ម្នាក់​បាន​​បាត់បង់​ជីវិត​ភ្លាម​ៗ​ក្នុង​ថ្លុកឈាម ព្រោះតែ​ជិះ​​ម៉ូតូ​បង្ហោះ​នៅ​លើ​ផ្លូវ​សាធារណៈហើយ​ទៅ​ប៉ះ​នឹង​ម៉ូតូ​១​គ្រឿង​ទៀត​ដែល​ឈប់ចាក់​សាំង​ក្បែរផ្លូវ​បណ្តាល​ឱ្យ​ដួល ។ ហេតុការណ៍​គួរ​ឲ្យ​រន្ធត់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​២ ខែមេ​សា​​កន្លង​ទៅ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៦Aក្នុងភូមិ​ស្ទឹង ឃុំ​រលួស ស្រុក​ស្វាយចេក ។

លោក​វរសេនីយ៍ឯក ជា ស្លូញ អធិការ​នគរបាល​ស្រុក​ស្វាយចេក បាន​ឲ្យ​ដឹង​ថា យុវជនដែល​ស្លាប់​នេះ​ឈ្មោះ មុន ទី ភេទ​ប្រុស អាយុ២១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​តា​បែន ឃុំ​តា​បែនស្រុក​ស្វាយចេក ។ បើ​តាម​អ្នក​ឃើញ​ផ្ទាល់​ភ្នែក​និយាយ​ថា យុវជន​រូប​នេះ​បើក​ម៉ូតូ​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌ខ្មៅ ស៊េរី​ឆ្នាំ​២០១៤ ពាក់​ផ្លា​ក​លេខ ប​.​មាន​ជ័យ១I-៩៧៧១ តែ​ម្នាក់ឯង និង​បាន​បង្ហោះ​កង់​មុខប្រហែលជា​ចម្ងាយ​៣០​មែ​៉​ត្រ ។

ពេល​ទៅ​ដល់​ចុងភូមិ​ស្ទឹង ឃុំ​រលួស ក៏​រេ​ចង្កូត​ទៅ​បុក​ជាមួយ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​៊​រី​ចាស់ ពណ៌​ក្រហម ជា​របស់​ឈ្មោះ សូត្រ ទ្រី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​សែ​សិន ក្រុង​សិរីសោភ័ណ ដែល​កំពុង​ឈប់​ចាក់​សាំង និង​នៅ​លើ​ម៉ូតូ​មាន​ទូកញ្ចក់​ដាក់​កណ្តូប​និង​ចង្រិត​លីង​សម្រាប់​លក់ ។ នៅ​ពេល​បុក​ម៉ូតូ​កំពុង​ចាក់​សាំង​នោះ ឈ្មោះ​មុន ទី បាន​ទៅ​ប៉ះ​នឹង​ទូកញ្ចក់​បែក​មុត​ត្រង់​ដើម​ក និង​ដួល​ប្រកាច់​ស្លាប់​ភ្លាម​ៗ​ក្នុង​ថ្លុកឈាម ។

នេះក៏​ដោយសារ​តែ​ជន​រង​គ្រោះ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ហើយ​បង្ហោះ​ម៉ូតូ ។ ចំណែក​ម្ចាស់​ម៉ូតូ​ដឹក​កណ្តូប​និង​ចង្រិត​លីង ក្រោយ​ពី​ចាក់​សាំង​រួច​ក៏​ដើរទៅ​គិតលុយ​ថ្លៃ​សាំង​ទើប​រួច​ផុត​ពី​គ្រោះថ្នាក់ បើសិន​នៅ​ឈរ​ក្បែរ​ម៉ូតូ​ក៏​អាច​មាន​គ្រោះថ្នាក់​ដែរ ។ក្រោយ​កើតហេតុ សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​រៀបចំ​ធ្វើបុណ្យតាម​ប្រពៃណី ។

អ្នក​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​និយាយថា បើ​តាម​ម្តាយ​របស់​យុវជន​រង​គ្រោះ គឺ​គាត់តែង​ប្រដៅ​ណែនាំ​កូន​ដែរ កុំ​ឲ្យ​ដើរ​លេង​និងបើក​ម៉ូតូ​លឿន​ៗ​ពេក​ក្រែង​មាន​គ្រោះថ្នាក់ ។តាម​ស្ត្រី​ជា​ម្តាយ​ថា កូន​នេះ​ទើប​មក​ពី​ថៃ​ហើយ​គាត់​គិត​ថា​នឹង​រកប្រពន្ធ​ឲ្យ​នៅ​ឆ្នាំ​ក្រោយ តែ​ពេលនេះ​បែរជា​ស្លាប់​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ