ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ដឹង​ថា​ផ្ទុក​កូ​វី​ដ​១៩ វេជ្ជបណ្ឌិត​​ម្នាក់​​ស​ម្រ​ច​ធ្វើ​រឿង​នឹក​ស្មាន​មិន​ដល់

3 ឆ្នាំ មុន

លោក Jean-Pierre Caillot ប្រធាន​ក្លិប Reims បាន​និយាយ​ថា វីរុស​រាតត្បាត​ឆ្លង Covid-19 ដែល​រាលដាល​ទូ​ទាំង​ពិភពលោក​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បេះដូង​របស់​ក្លិប បន្ទាប់​ពី​មរណភាព​របស់​វេជ្ជបណ្ឌិត​របស់​ក្លិប​គឺ​លោក…

លោក Jean-Pierre Caillot ប្រធាន​ក្លិប Reims បាន​និយាយ​ថា វីរុស​រាតត្បាត​ឆ្លង Covid-19 ដែល​រាលដាល​ទូ​ទាំង​ពិភពលោក​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បេះដូង​របស់​ក្លិប បន្ទាប់​ពី​មរណភាព​របស់​វេជ្ជបណ្ឌិត​របស់​ក្លិប​គឺ​លោក Bernard Gonzalez ដែល​កាសែត​បារាំង Le Parisien បាន​រាយការណ៍​ថា បាន​​បញ្ចប់ជីវិត​ខ្លួនឯង​ បន្ទាប់​ពី​ឆ្លង​វីរុស Covid-19 ។

ក្លិប Reims ដែល​នៅ​ក្នុង​ក្របខ័ណ្ឌ​កំពូល​បារាំង Ligue 1 បាន​បង្ហោះ​សារលិខិត​រំលែក​ទុក្ខ​ដល់​វេជ្ជបណ្ឌិត​វ័យ​៦០​ឆ្នាំ​កាលពី​ថ្ងៃអាទិត្យ ដោយ​រៀបរាប់​អំពី​លោក Gonzalez ដែល​ត្រូវ​បានឱ្យ​ដឹង​ថា ដែល​កំពុង​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​ពី​គេ បន្ទាប់​ពី​ធ្វើតេស្ត​ឃើញ​មាន​សញ្ញា​វិជ្ជមាន​ចំពោះ​វីរុស Covid-19 ។

អភិបាលក្រុង Reims លោក Arnaud Robinet បាន​ហៅ Gonzalez ថា «​ជា​ជន​រង​គ្រោះ​ដោយសារ​ Covid-19» ហើយ​បាន​ស្នើ​ក្លិប​មួយ​នេះ ត្រូវ​តែ​ចាត់​ទុកជា​ប្រវត្តិសាស្ត្រ សម្រាប់​គ្រូពេទ្យ​ជំនាញ​ដែល​បាន​បម្រើ​ការ​អស់​រយៈពេល​២៣​ឆ្នាំ​រូប​នេះ​ជាមួយ​ក្លិប ។

លោក Arnaud Robinet បាន​និយាយ​ថា «Gonzalez គឺជា​អ្នកជំនាញ​ដ៏​អស្ចារ្យ ដែល​ត្រូវ​បាន​ទទួលស្គាល់ និង​កោតសរសើរ​ដោយ​មនុស្ស​គ្រប់​គ្នា ។ ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ឪពុក​ម្តាយ ភរិយា និង​ក្រុម​គ្រួសារ​របស់​គាត់​»​ ៕ (ដកស្រង់​ចេញពី Goal.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ