ឱវាទ​ទាំង​៥​ជា​រនាំង​មិន​ឱ្យ​កូន​ធ្លាក់​ក្នុង​ផ្លូវ​ងងឹត


បច្ចុប្បន្ន​ជា​សម័យកាល​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​បច្ចេកវិទ្យា​ដ៏​សម្បូរ​បែប ដូច្នេះ​យុវវ័យ​មួយ​ចំនួន​ងាយ​នឹង​ត្រូវ​បាន​អូស​ទាញ​ចូល​ក្នុង​សង្គម​ងងឹត​ខ្លាំង​ណាស់ ហេតុនេះ​ដើម្បី​កុំ​ឲ្យ​កូន​ប្រព្រឹត្ត​ខុស​ចាក​ដំបូន្មាន ឪពុក​ម្ដាយ​គួរតែ​បណ្ដុះ​គុណធម៌​៥​យ៉ាង​ដល់​កូន​តាំងពី​នៅ​វ័យ​តួច​ទៅ​៖

១-​មាតាបិតា​ត្រូវ​បង្រៀន​កូន​ឱ្យ​មាន​សេចក្ដី​ស្រលាញ់​ចំពោះ​មនុស្ស​ទូទៅ ។

២-​អប់រំ​កូន​ឱ្យ​រកស៊ី​ក្នុង​ផ្លូវ​សុចរិត កុំ​កេងប្រវ័ញ្ច​អ្នក​ដទៃ បើ​ធ្វើ​ការងារ​ត្រូវ​មានចិត្ត​ស្មោះត្រង់​។

៣-​អប់រំ​កូន​ឲ្យ​ត្រេកអរ​ចំពោះតែ​ប្រពន្ធ​ឫ​ប្ដី​ខ្លួន​មិន​ត្រូវ​ប្រព្រឹត្ត​ខុស​ចំពោះ​កូន​ឬ​ប្រពន្ធ​ប្ដី​គេ​ឡើយ ។

៤-​បង្រៀន​កូន​ឲ្យ​ចេះ​និយាយ​ពាក្យពិត ពាក្យ​ត្រង់ មិន​និយាយ​បាតដៃ​ខ្នងដៃ​ឡើយ​។

៥-​អប់រំ​កូន​ឱ្យ​វៀរចាក​អំពើ​ស្រវឹង​ពា​លា ឲ្យ​ឃើញ​ទោស​នៃ​គ្រឿង​ស្រវឹង ជា​ទោស​ធ្វើ​ឲ្យ​មនុស្ស​វង្វេងវង្វាន់​ស្មារតី វិបល្លាសចិត្ត ។

កាលបើ​ឪពុក​ម្តាយ​បាន​បណ្ដុះ​គុណធម៌​៥​យ៉ាងនេះ​ដល់​កូន​ហើយ តែ​កូន​នៅ​ប្រព្រឹត្ត​ព្រើល​ប្រាសចាក​ដំបូ​ន្មា​ន​​ទៀត មាតាបិតា​គួរ​ផ្សាយ​នូវ​មេត្តាធម៌​ចំពោះ​កូន​និង​ណែនាំ​កូន​ថា ឪពុក​ម្ដាយ​បាន​យកចិត្តទុកដាក់​ចិញ្ចឹម​កូន​តាម​គន្លង​ល្អ​ហើយ ឲ្យ​កូន​ដើរ​តាម​ផ្លូវ​ល្អ តែបើ​កូន​នៅ​តែ​មិន​ប្រព្រឹត្ត​ល្អ​ទៀត ដូច្នេះ​ពេល​កូន​ធ្វើ​ខុស​អ្វីមួយ​ទៅ​ថ្ងៃ​មុខ ឪពុក​ម្ដាយ​មិន​ធានា​ខុស​ត្រូវ​ចំពោះ​វាសនា​កូន​ឡើយ ។ សាន សារិន

ជ្រុង​មួយ​នៃ​សាសនា

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ