ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បង្កើន​ស្តុក​ម៉ាស​១០​លាន និង​អាល់កុល​១​លាន​លី​ត្រ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃនេះ​បាន​ប្រកាស​យុទ្ធ​សា​ស្ត្រី​ថ្មី​បង្កើន​ការ​ស្តុក​ម៉ាស​ឱ្យ​ដល់​១០​លាន និង​អាល់កុល​ចំនួន​មួយ​លាន​លី​ត្រ ព្រមទាំង​សម្លៀក​បំពាក់​ពេទ្យ​ចំនួន​៥០០០ សម្រាប់​។ នេះ​ជា​យុទ្ធសាស្ត្រ​ថ្មី…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃនេះ​បាន​ប្រកាស​យុទ្ធ​សា​ស្ត្រី​ថ្មី​បង្កើន​ការ​ស្តុក​ម៉ាស​ឱ្យ​ដល់​១០​លាន និង​អាល់កុល​ចំនួន​មួយ​លាន​លី​ត្រ ព្រមទាំង​សម្លៀក​បំពាក់​ពេទ្យ​ចំនួន​៥០០០ សម្រាប់​។

នេះ​ជា​យុទ្ធសាស្ត្រ​ថ្មី ដើម្បី​បង្កើន​ត្រៀម​បម្រុង​ទុក​សម្រាប់​ហេតុការណ៍​អាក្រក់​ណាមួយ​ដែល​អាច​កើត​មាន ទោះបីជា​ស្ថានភាព​កូ​វី​ដ​១៩ នៅ​កម្ពុជា​មក​ដល់​ពេល​នេះ​មិន​ទាន់​ធ្ងន់ធ្ងរ​ដូច​ប្រទេស​ដទៃ​ក្តី​។

សម្តេច​តេ​ជោ ចេញ​បទបញ្ជា​បែប​នេះ​តាម​រយៈ​ការ​សន្ទនា​តាម​តេ​លេ​ក្រាម​ទៅ​កាន់​គណៈកម្មាធិ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩​។ សម្តេច​ក៏​បាន​បញ្ជា​ឱ្យ​ពង្រឹង​ការ​ស្តុក​ស្បៀង ហាមឃាត់​ការ​នាំ​ចេញ​ត្រី និង​ការ​យកចិត្តទុកដាក់​បន្ថែម​ទៀត​ទៅ​លើ​គ្រូពេទ្យ​កម្ពុជា ដើម្បី​ឱ្យ​ពួក​គេ​បំពេញការ​ងារ​ដោយ​សុវត្ថិភាព និង​ស្ថ​ប់​ចិត្ត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ