ករណីបោកមានសព្វមានគ្រប់ ស្តែងនេះ​​​វ៉ែនតា​ពាក់អាច​ការពារ​កូវីដ-១៩


រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវសមត្ថកិច្ច​ឃាត់​នាំមកធ្វើការអប់រំ​ និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់​នូវទង្វើ​របស់ខ្លួន​ឡើងវិញ ជុំវិញ​ការ​ផុស​លក់​វ៉ែ​នតាពាក់ការពារមេរោគកូវីដ១៩​បាន​ ។

បាន​បង្ហោះ​ដោយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅ សុក្រ 3 មេសា 2020

យោង​​តាម​ផេកស្នង​ការនគរបាលរាជធានីភ្នំពេញ​ ថ្ងៃទី០៤ មេសា នេះថា បុរស​ម្នាក់​ផុស​ល​ក់វ៉ែ​​តា​ការពារ​ជំងឺ​កូ​វី​ដ​១៩ ដែល​ជា​ព័ត៌មាន​មិន​ពិត ហើយត្រូវ​បាន​​នាំ​ខ្លួន​យក​មក​ធ្វេ​ី​ការ​ណែនាំ អប់រំ និង​ធ្វេ​ី​កិច្ចសន្យា​បញ្ឈប់​រាល់​សកម្មភាព​ទាំងនេះ ។

សូមបញ្ជាក់ថា ​កាលពីថ្ងៃ​ទី​០៤ ​មេសា វេលាម៉ោង​០៩ និង៣០​នាទី​ព្រឹក ដោយ​មានការ​សហការ​រវាង​នាយកដ្ឋាន​ប្រឆាំង​បទ​ល្មេ​ី​ស​បច្ចេកវិទ្យា ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា និង​អធិការ​នគរបាល​ខណ្ឌ​បឹង​កេងកង កំលាំង​នគរបាល​ប៉ុស្តិ៍​បឹង​កេងកង​ទី​២បាន​ចុះ​ទៅ​នាំ​ខ្លួន​ឈ្មោះ ហំ យូ​ហាន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ស្នាក​នៅផ្ទះ​ជួល​លេខ​១២Eo​ផ្លូវ ២៧៦​ក្រុម​២៩​ភូមិ​០៤ សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្ន​ពេញ ។

​បុរសខាងលើ មានមុខ​របរ​លក់​វ៉ែនតា​ដែល​ជា​ម្ចាស់​ផេ​ក​ឈ្មោះ VH Online shop​បាន​ផុស​ព័ត៌មាន​មិន​ពិត តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ឈ្មោះ VH Online shop ផ្សព្វផ្សាយ​លក់​វ៉ែនតា​ការពារ​ភ្នែក​ពី​មេរោគ​គ្រប់​ប្រភេទ​ពិសេស​គឺ COVID-19 កាលពី​ថ្ងៃ​ទី​២៤ ខែ​មិ​នា ឆ្នាំ​២០២០ កាលពី​វេលា​ម៉ោង​០៩ និង៣៥​នាទី​យប់ យក​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​កេងកង​២​ដើម្បី​ធ្វើការ​សាកសួរ ។

បុរស​​រូបនេះ បាន​ធ្វេ​ី​ការ​សុំ​ទោស​ជា​សាធារណ​: និង​ទទួល​នូវ​កំហុស​ដែល​ខ្លួន​បាន​ផុស​ខុស​ពី​ការ​ពិត ។ សមត្ថកិច្ច​ក៏​បាន​ធ្វេ​ី​ការ​ណែនាំ អប់រំ ធ្វេ​ី​កិច្ចសន្យា និង​ថត​វី​ដេ​អូ​ដេ​ី​ម្បី​សុំ​ទោស​ជា​សាធារណ​:​នូវ​កំហុស​របស់​ខ្លួន​ដែល​បាន​ផុស​ព័ត៌មាន​មិន​ពិត​ដែល​ធ្វេ​ី​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​មានការ​យល់​ច្រឡំ ។

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ