គុយ​បា​អះអាង​ជំរុញ​ឱ្យ​មាន​ទេសចរ​និង​វិនិយោគិន​មក​កម្ពុជា​បន្ថែម​ក្រោយ​វិបត្តិ Covid-19 រសាយ​បាត់


រាជធានី​ភ្នំពេញ​៖ ទន្ទឹម​នឹង​ឯកអគ្គរដ្ឋទូត​គុយ​បា​ប្រចាំ​នៅ​កម្ពុជា​អះអាង​ថា​នឹង​ជួយ​ជម្រុញ​ឲ្យ​មាន​ទេសចរ​និង​វិនិយោគិន​មក​កម្ពុជា​បន្ថែម​ក្រោយ​វិបត្តិ Covid-19 រសាយ​បាត់ ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍​ក៏​បាន​ស្នើ​ដល់​គុយ​បា​ក្នុង​ការ​ជួយ​ដល់​ការ​បណ្ដុះបណ្ដាលមគ្គុទ្ទេសក៍​ទេសចរណ៍​និយាយ​ភាសា​អេ​ស្ប៉ា​ញ​របស់​កម្ពុជា​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត ពីព្រោះ​ប្រជាពលរដ្ឋ​គុយ​បា និង​ប្រជាពលរដ្ឋ​នៅ​ប្រទេស​នានា​ក្នុង​ទ្វីបអាមេរិក​ខាងត្បូង (​លើកលែងតែ​ប្រេ​ស៊ី​ល​) ភាគច្រើន​គឺ​និយាយ​ភាសា​អេ​ស្ប៉ា​ញ​។

លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​នា​ឱកាស​ជួប​ពិ​ភា​គ្សា​ការងារ​ជាមួយ​លោកស្រី លី​យួរ​កា រ៉ូ​ទ្រី​ហ្គេ​ស ប៉ា​រី​យ៉ូ​ស (Liurka Rodriguez Barrios) ឯកអគ្គរដ្ឋទូត​គុយ​បា​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី ១ ខែមេសា​កន្លង​ទៅ​នេះ​បាន​ឲ្យ​ដឹង​ថា កម្ពុជា​ក៏​ទទួល​បាន​ភ្ញៀវ​ទេសចរ​និយាយ​ភាសា​អេ​ស្ប៉ា​ញ​យ៉ាងច្រើន​ផង​ដែរ ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​អន្តរជាតិ ៦.៦​លាន​នាក់ ដែល​កម្ពុជា​ទទួល​បាន​នៅ​ឆ្នាំ​២០១៩ កន្លង​ទៅ ។ ដូច្នេះ​ការ​ចូលរួម​ពី​គុយ​បា ក្នុង​ការ​បណ្ដុះបណ្ដាល​មគ្គុទ្ទេសក៍​ទេសចរណ៍​និយាយ​ភាសា​អេ​ស្ប៉ា​ញ​របស់​កម្ពុជា នឹង​ជួយ​ដល់​វិស័យ​ទេសចរណ៍​កម្ពុ​ជាមួយ​ចំណែក​ធំ ។

​លោកស្រី លី​យួរ​កា រ៉ូ​ទ្រី​ហ្គេ​ស ប៉ា​រី​យ៉ូ​ស យ៉ាងណាមិញ បាន​បង្ហាញ​ពី​ការ​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​អភិវឌ្ឍ​របស់​កម្ពុជា ក្នុង​នោះ​វិស័យ​ទេសចរណ៍​ក៏​ជា​វិស័យ​សំខាន់​មួយ ដែល​នៅ​តែ​បន្ត​ការ​រីក​ចម្រើន និង​ចូលរួម​ជំរុញ​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​យ៉ាង​ខ្លាំងខណៈ​វត្តមាន​ភ្ញៀវ​ទេសចរ និង​វិនិយោគិន​គុយ​បា​ក៏​មាននៅ​កម្ពុជា​ដែរ​។​ក៏​ប៉ុន្តែ​ដូចដែល​បានដឹង​ហើយ​ថា ដោយសារ​ការ​រីក​រាលដាល​ជំងឺ Covid-19 បាន​ធ្វើ​ឱ្យ​ពិភពលោក​ជួប​នូវ​វិបត្តិ​ធ្ងន់ធ្ងរ ពិសេស​វិស័យ​ទេសចរណ៍​ក៏​រង​នូវ​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​។ មិន​ខុស​ពី​សភាពការណ៍​ទូទៅ​ក្នុង​ពិភពលោក​ប៉ុន្មាន​ដែរ ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគ​របស់​គុយ​បា បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​ស្ទើរតែ​ទាំងអស់ ដោយសារ​តែ​អ្នកខ្លះ​ក៏​ត្រូវ​ផុត​ទិ​ដ្ឋ​ការ អ្នកខ្លះ​ក៏​ចង់​ត្រលប់​ទៅ​មាតុភូមិ​វិញ ស្រប​ពេល​នឹង​ការ​ភ័យ​ខ្លាច​ការ​ឆ្លង​ជំងឺ Covid-19, នេះ​បើ​តាម​លោកស្រី លី​យួរ​កា រ៉ូ​ទ្រី​ហ្គេ​ស ប៉ា​រី​យ៉ូ​ស ។

ជាមួយ​គ្នា​នោះ​ផង​ដែរ ឯកអគ្គរដ្ឋទូត​គុយ​បា​សន្យា​ចំពោះ​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ថា លោកស្រី «​នឹង​ជំរុញ​ឱ្យ​មាន​ទេសចរ និង​វិនិយោគិន​មក​កម្ពុជា​បន្ថែម ក្រោយ​វិបត្តិ Covid-19 រសាយ​បាត់​» ។ លោកស្រី បាន​បញ្ជាក់​ថា ភាគី​គុយ​បា​នៅ​តែ​បន្ត​គាំទ្រ និង​ពង្រឹង​ទំនាក់ទំនង​ល្អ​ជាមួយ​កម្ពុជា ខណៈ​ឯកឧត្ដម​រដ្ឋមន្ត្រី ថោ​ង ខុន ក៏​បាន​បង្ហាញ​ការ​ពេញចិត្ត​ចំពោះ​ទំនាកទំនង​មិត្តភាព ដែល​ប្រទេស​ទាំង​ពីរ​សម្រេច​បាន​កន្លង​មក​។

គួរ​បញ្ជាក់​ថា កម្ពុជា និង​គុយ​បា​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​គ្នា​រយៈពេល ៦០ ឆ្នាំ​មក​ហើយ ខណៈ​ប្រទេស​មិត្ត​ទាំង​ពីរ​ក៏​គ្រោង​ប្រារព្ធ​ទិវា​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី ៦០ នៃ​ទំនាក់ទំនង​ការទូត​រួម​គ្នា​ផង​ដែរ ប៉ុន្តែ​ត្រូវ​ចាំ​ដល់​ស្ថានការណ៍ Covid-19 ធូរស្បើយ​សិន​ ។

ជាមួយ​គ្នា​នោះ ឯកឧត្ដម​រដ្ឋមន្ត្រី ថោ​ង ខុន ក៏​បាន​ស្នើ​ទៅ​កាន់​លោកស្រី​ឯកអគ្គរដ្ឋទូត​គុយ​បា ធ្វើ​យ៉ាងណា​ជួយ​សហការ​ឱ្យ​មានការ​បណ្ដុះបណ្ដាល​មគ្គុទ្ទេសក៍​ទេសចរណ៍​និយាយ​ភាសា​អេ​ស្ប៉ា​ញ​របស់​កម្ពុជា​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត ពីព្រោះ​ប្រជាពលរដ្ឋ​គុយ​បា និង​ប្រជាពលរដ្ឋ​នៅ​ប្រទេស​នានា​ក្នុង​ទ្វីបអាមេរិក​ខាងត្បូង (​លើកលែងតែ​ប្រេ​ស៊ី​ល​) ភាគច្រើន​គឺ​និយាយ​ភាសា​អេ​ស្ប៉ា​ញ​។
ឯកឧត្ដម​បណ្ឌិត ថោ​ង ខុន បាន​បន្ត​ថា កម្ពុជា​ក៏​ទទួល​បាន​ភ្ញៀវ​ទេសចរ​និយាយ​ភាសា​អេ​ស្ប៉ា​ញ​យ៉ាងច្រើន​ផង​ដែរ ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​អន្តរជាតិ ៦.៦​លាន​នាក់ ដែល​កម្ពុជា​ទទួល​បាន​នៅ​ឆ្នាំ​២០១៩ កន្លង​ទៅ​។

គួរ​បញ្ជាក់​ថា កម្ពុជា និង​គុយ​បា​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​គ្នា​រយៈពេល ៦០ ឆ្នាំ​មក​ហើយ ខណៈ​ប្រទេស​មិត្ត​ទាំង​ពីរ​ក៏​គ្រោង​ប្រារព្ធ​ទិវា​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី ៦០ នៃ​ទំនាក់ទំនង​ការទូត​រួម​គ្នា​ផង​ដែរ ប៉ុន្តែ​ត្រូវ​ចាំ​ដល់​ស្ថានការណ៍ Covid-19 ធូរស្បើយ​សិន​៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ