ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ​ស្បា​ញ​ ​អ្នកជំងឺ​កូ​វី​ដ​១៩ ស្លា.ប់​ច្រើន​បំផុតលំដាប់​ទី​២ លើ​ពិភពលោក

3 ឆ្នាំ មុន

ប្រទេស​អេ​ស្បា​ញ បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ ទី​០៣ មេ​សា ២០២០​នេះ​ថា មាន​អ្នក​ស្លាប់​ដោយសារ​វីរុស​កូ​វី​ដ​១៩ ចំនួន ៩៣២​នាក់​ទៀត (ក្នុង​រយៈពេល​២៤​ម៉ោង) ចំនួន​សរុប​ទូ​ទាំង​ប្រទេស…

ប្រទេស​អេ​ស្បា​ញ បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ ទី​០៣ មេ​សា ២០២០​នេះ​ថា មាន​អ្នក​ស្លាប់​ដោយសារ​វីរុស​កូ​វី​ដ​១៩ ចំនួន ៩៣២​នាក់​ទៀត (ក្នុង​រយៈពេល​២៤​ម៉ោង) ចំនួន​សរុប​ទូ​ទាំង​ប្រទេស អ្នក​ស្លាប់​កើន​ដល់ ១០,៩៣៥​នាក់​ហើយ ចំនួន​នេះ​នាំ​ឲ្យ​អេ​ស្បា​ញ មាន​អ្នក​ស្លាប់​ច្រើន​បំផុត​លំដាប់​ទី​២ នៅ​លើ​ពិភពលោក បន្ទាប់​ពី​អ៊ី​តា​លី នេះ​បើ​តាម​ព័ត៌មាន aljazeera ។

បើ​និយាយ​ចំនួន​អ្នក​ឆ្លង​វីរុស​នេះ​វិញ គឺ​ប្រទេស​អេ​ស្បា​ញ ស្ថិត​នៅ​លំដាប់​ទី​២ នៅ​លើ​ពិភពលោក​បន្ទាប់​ពី សហរដ្ឋអាមេរិក ។

ប្រទេស​អេ​ស្បា​ញ មាន​អ្នក​ឆ្លង​សរុប​ចំនួន ១១៧,៧១០ ករណី និង​មាន​អ្នក​ស្លាប់​សរុប​ចំនួន ១០,៩៣៥ នាក់ ហើយ​មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​ចំនួន ៣០,៥១៣ នាក់ កំពុង​សម្រាក​ព្យាបាល ៧៦,២៦២នាក់​ ​ក្នុង​នោះ​ធ្ងន់ធ្ងរ ៦,៤១៦ នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ