អាស៊ាន ៖ ប្រទេសចំនួន១០ នៅក្នុងតំបន់អាស៊ាន ដែលមានប្រជាជនសរុបជាង ៦៦០លាននាក់ ហើយរហូតមកដល់ពេលនេះ តំបន់មួយនេះ មានអ្នកឆ្លងវីរុសកូវីដ១៩ សរុបកើនឡើងដល់ ១១,៩៣៩ ករណីហើយ ក្នុងនោះមានអ្នកស្លាប់កើនឡើង ៣៩៦នាក់ និងអ្នកជាសះស្បើយចំនួន ២,០៣៦នាក់។
នៅតំបន់អាស៊ានក្នុងចំណោមប្រទេសទាំង១០ គឺម៉ាឡេស៊ី មានអ្នកឆ្លងវីរុសនេះ ច្រើនជាងគេបំផុត ផ្ទុយពីប្រទេសឡាវ ដែលមានអ្នកឆ្លងតិចជាងគេវិញ ។ ឥណ្ឌូនេស៊ី មានអ្នកស្លាប់ច្រើនជាងគេ ខណៈប្រទេសចំនួន ០៣ មិនមានអ្នកជំងឺកូវីដ១៩ ណាម្នាក់ស្លាប់ឡើយ ក្នុងចំណោមប្រទេសទាំង៣នោះ មានកម្ពុជាមួយផងដែរ ។ ចំនួនអ្នកជាសះស្បើយច្រើនជាងគេនោះ គឺម៉ាឡេស៊ី ។
គិតត្រឹមម៉ោង៧យប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០នេះ បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលមានអ្នកឆ្លង COVID-19 ច្រើនជាងគេបំផុតគឺ ៖
ទី១- ម៉ាឡេស៊ី Malaysia ៖ អ្នកឆ្លងចំនួន ៣,៣៣៣ ករណី និងស្លាប់ ៥៣នាក់
ទី២- ហ្វីលីពីន Philippines ៖ អ្នកឆ្លងចំនួន ៣,០១៨ ករណី និងស្លាប់ ១៣៦នាក់
ទី៣- ឥណ្ឌូណេស៊ី Indonesia ៖ អ្នកឆ្លងចំនួន ១,៩៨៦ ករណី និងស្លាប់ ១៨១នាក់
ទី៤- ថៃ Thailand ៖ អ្នកឆ្លងចំនួន ១,៩៧៨ ករណី និងស្លាប់ ១៩នាក់
ទី៥- សិង្ហបុរី Singapore ៖ អ្នកឆ្លងចំនួន ១,១១៤ ករណី និងស្លាប់ ៥នាក់
ទី៦- វៀតណាម Vietnam ៖ អ្នកឆ្លងចំនួន ២៣៣ ករណី និងស្លាប់(គ្មាន)
ទី៧- ប្រ៊ុយណេ Brunei ៖ អ្នកឆ្លងចំនួន ១៣៣ ករណី និងស្លាប់ ០១នាក់
ទី៨- កម្ពុជា Cambodia ៖ អ្នកឆ្លងចំនួន ១១៤ ករណី និងស្លាប់(គ្មាន)
ទី៩- មីយ៉ាន់ម៉ា Myanmar ៖ អ្នកឆ្លងចំនួន ២០ ករណី និងស្លាប់ ០១នាក់
និងទី១០- ឡាវ Lao ៖ អ្នកឆ្លងចំនួន ១០ ករណី និងស្លាប់(គ្មាន) ៕
ចែករំលែកព័តមាននេះ