ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​ប្រកាស​ឱ្យ​ដំណើរការ​គម្រោង​សហ​ហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គម្រោង​សហ​ហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុនតូច និង​មធ្យម​ត្រូវ​បាន​បង្កើត​ឡើង និង​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ចាប់ពី​ពេល​នេះ​ទៅ ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃ​ទី​៣ ខែមេសា…

រាជធានី​ភ្នំពេញ ៖ គម្រោង​សហ​ហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុនតូច និង​មធ្យម​ត្រូវ​បាន​បង្កើត​ឡើង និង​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ចាប់ពី​ពេល​នេះ​ទៅ ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០២០​នេះ ។

សេចក្តី​ប្រកាស​ព័ត៌មាន របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានឱ្យ​ដឹង​ថា គម្រោង​សហ​ហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម​នេះ​មាន​គោលបំណង​ផ្តល់​ឥណទាន​មានការ​ប្រាក់​ទាប ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​វិស័យ​អាទិភាព​ដូច​ជា ផ្នែក​កម្មន្តសាល និង​សិប្បកម្ម​សម្រាប់​ជំនួស​ឱ្យ​ការ​នាំ​ចូល​បំរើ​សេចក្តី​ត្រូវការ​ក្នុងស្រុក ឬ​បំរើ​ជា​ធាតុ​ចូល​នៅ​ក្នុង​ការ​ផលិត​របស់​ក្រុមហ៊ុន​ធំ​ៗ​ជាដើម ។

គម្រោង​នេះ​ទំហំ​ទឹកប្រាក់​ប្រមាណ ១០០​លាន​ដុល្លារ​អា​មេ​រិ​ក​ដែល​ជា​ការ​ផ្តល់​ហិរញ្ញប្បទាន​បដិភាគ​ស្មើគ្នា​រវាង​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម និង​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ (​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម​) ដែល​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម​នៃ​គម្រោង​សហ​ហិរញ្ញប្បទាន នេះ​មាន​ចំនួន​៣៣ ក្នុង​នោះ​មាន​ធនាគារពាណិជ្ជ​ចំនួន​២៣ ធនាគារ​ឯកទេស​ចំនួន​២ គ្រឹះស្ថាន​មីក្រូ ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ចំនួន​៥ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​២ ។

តាម​សេចក្តី​ជូន​ណឹ​ង​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានអោយ​ដឹងផង​ដែរ​ថា សហគ្រាស​ធុន​តូច និង​មធ្យម ដែល មាន​តម្រូវការ​ឥណទាន អាច​ដាក់​ពាក្យ​ស្នើ​សុំ​ឥណទាន ក្រោម​គម្រោង​សហ​ហិរញ្ញប្បទាន​នេះ​នៅ​តាម គ្រឺះ​ស្ថាន​ហិរញ្ញវត្ថុ​ចូលរួម​ណាមួយ ដោយ​គោរព​តាម​លក្ខខណ្ឌ​របស់​គម្រោង​សហ​ហិរញ្ញប្បទាន និង​លក្ខ ខណ្ឌ​ផ្តល់​ឥណទាន​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម​នីមួយ​ៗ ។

ដើម្បី​អាច​ទទួល​បាន​ឥណទាន​ក្រោម​គម្រោង​សហ​ហិរញ្ញប្បទាន​នេះ សហគ្រាស​ធុន​តូច និង​មធ្យម ត្រូវ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ស្រប​តាម​លក្ខណៈ​វិនិច្ឆ័យ​មួយ​ចំនួន​ដូច​ជា ត្រូវជា​សហគ្រាស​ដែល​បាន​ចុះបញ្ជី​ជា​ផ្លូវការ ស្រប​តាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ត្រូវ​បាន​កំណត់​និយម​ន័យ​ថា ជា​សហគ្រាស​ធុន​តូច ដោយ​សំដៅ​ដល់​សហគ្រាស​អាជីវកម្ម គ្រប់​ប្រភេទ​ដែល​មាន​ផលរបរ​ប្រចាំឆ្នាំ ចាប់ពី​២៥០​លាន​រៀល ឬ​សហគ្រាស​ដទៃ​ទៀត​ដែល​ជា​កម្មវត្ថុ​នៃ​ការ​ចុះបញ្ជី​ពន្ធដារ​ជា​អ្នក​ជាប់ពន្ធ​តូច ស្រប​តាម​ច្បាប់ និង​បទ​ប្ប​ញ្ញ​តិ្ត​ស្ដី​ពី​ពន្ធដារ ឬ​មាន​ចំនួន​និយោជិត​ចាប់ពី​១០​នាក់​ទៅ​៥០​នាក់ ។

សហគ្រាស​ធុន​មធ្យម សំដៅ​ដល់​សហគ្រាស​អាជីវកម្ម​គ្រប់​ប្រភេទ​ដែល​មាន​ផលរបរ​ប្រចាំឆ្នាំ ចាប់ពី​៧០០​លាន​រៀល ឬ​សហគ្រាស​ដទៃ​ទៀត ដែល​ជា​កម្មវត្ថុ​នៃ​ការ​ចុះបញ្ជី​ពន្ធដារ​ជា​អ្នក​ជាប់ពន្ធ​មធ្យម ឬ​មាន​ចំនួន​និយោជិត​ចាប់ពី​៥១​ទៅ​១០០​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ