មុននេះបន្តិច! មានករណីឆេះយ៉ាងសន្ធោសន្ធៅនៅទីលានចាក់សំរាមខណ្ធកំបូល
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា នាវេលាម៉ោង៣ជាងថ្ងៃទី០៣ ខែមេសានេះ មានករណីឆេះសំរាមនៅទីលានចាក់សំរាមយ៉ាងសន្ធោសន្ធៅ នៅខណ្ធកំបូល រាជធានីភ្នំពេញ ហើយមានពពករសាត់ក្នុងលំហរអាកាសដែលធ្វើឲ្យប្រជាពរដ្ឋមានការភ្ញាក់ផ្អើលជាខ្លាំង រួមទាំងអ្នកដំណើរឈប់មើលផងដែរ ។

បើតាមប្រជាពលរដ្ឋ នៅទីនោះបានឲ្យដឹងថា បើគ្មានអ្នកដុតក៏មិនអាចឆេះបានឡើយ ។ ដោយកាលពីថ្ងៃទី១៩ ខែមីនាកន្លងមកក៏ធ្លាប់ឆេបើតាមប្រជាពលរដ្ឋ នៅទីនោះបានឲ្យដឹងថា បើគ្មានអ្នកដុតក៏មិនអាចឆេះបានឡើយឆេះម្តងរួចមកហើយនៅកំនរសំរាមនេះ ។

នៅក្នុងហេតុការខាងលើក៏មានរថយន្តពន្លត់អគ្គីភ័យ និងរយន្តពន្លត់របស់ពលរដ្ឋមកជួយដែរ តែមិនទាន់រលត់ទេ ដោយសារសំរាមច្រើន និងស្ងួតទៀត ចឹងហើយទើបពិបាករលត់លឿន ។
ចំពោះករណីនេះ ខាងយើងមិនទាន់ដឹងពីមូលហេតុនៅឡើយទេ ។ ព័ត៌មានលំអិតនឹងមានផ្សាយបន្តទៀត ៕







ចែករំលែកព័តមាននេះ