ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​លឿនយ៉ាងណា! ឆក់យកជីវិតម្នាក់ របួសធ្ងន់ស្រាល៤នាក់

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ​កាលពី​​វេលា​ម៉ោង​៥និង​៤៥​នាទីល្ងាច​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០២០ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​​១៥៧-១៥៨ ស្ថិត​ក្នុងភូមិ​អូរ​តា​ហយ ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ…

ខេត្តព្រះសីហនុ ៖ ​កាលពី​​វេលា​ម៉ោង​៥និង​៤៥​នាទីល្ងាច​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០២០ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​​១៥៧-១៥៨ ស្ថិត​ក្នុងភូមិ​អូរ​តា​ហយ ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​​កើតឡើង​រវាង​រថយន្ត​​​សណ្តោង​​កុង​តឺ​ន័​រមាន​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ ឆ្ពោះទៅ​ភ្នំ​ពេញ បានបុក​ជាមួយ​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក​​ឡិចស៊ីស​ មាន​ទិស​ដៅ​បញ្ច្រាសទិស​គ្នា បណ្តាល​​ឱ្យ​បាត់បង់ជីវិតម្នាក់ របួសធ្ងន់​​​៣នាក់ និង​ស្រាលម្នាក់ ។

ភាគី​​ខាង​​រថយន្ត​​សណ្តោងកុងតឺន័រ​ ព​ណខៀវ​លាយត្រួយ​ចេក ពាក់​ស្លាក​លេខ​ ភ្នុំពេញ ៣C-០០៥៤ ​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ។ ចំណែកភាគី​​ខាង​​រថយន្ត​មួយគ្រឿង​ម៉ាក​​ឡិច​​សុ​ី​ស​ RX300 ពណ៌ស ពាក់​​ស្លាក​​លេខ ភ្នំពេញ ២H-៣០៣០ បើកបរដោយ​​ឈ្មោះ សូ សុខា​ល័យ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភ្នំពេញ រង​របួសធ្ងន់ រីឯ​អ្នក​រួម​ដំណើរ​ចំនួន​៤​នាក់​ ១-​ឈ្មោះ សូ​នី ភេទ​ស្រី អាយុ ២៨​ឆ្នាំ មាន​ទីលំនៅ ខេត្តព្រៃវែង ​បាន​បាត់បង់ជីវិត​ ២-​ឈ្មោះ លី គ័ង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ចិន មាន​ទីលំនៅ​ភ្នំពេញ រង​របួសធ្ងន់ ៣-ឈ្មោះ បូ​រ៉ា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ខេត្តព្រៃវែង រង​របួសធ្ងន់ ​និង​៤-ឈ្មោះ ហុង សៀវ​ហាក់ អាយុ​១១​ឆ្នាំ ទីលំនៅ​ភ្នំពេញ រង​របួសស្រាល ។

​ក្រោយពេលកើតហេតុ ជនរងគ្រោះដែលបាត់បង់ជីវិត​​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​អ្នក​រង​របួស​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ​៤០២ សហការ​ជាមួយ​កម្លាំង ​អាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ​៤០១ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សីលា ជួយ​សង្គ្រោះ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ឯរាជធានី​ភ្នំពេញ ចំណែក​​រថយន្ត​ទាំង​ពីរ​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សីលា​ដើម្បី​បន្ត​តាម​នីតិ​វិធី​នៅពេលក្រោយ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ