បណ្តាំ​១០​ប្រការ​នាំ​សិរី​សួស្តី​ដល់​កូនស្រី


តាម​ប្រពៃណី​របស់​ជនជាតិ​ឥណ្ឌា នៅ​ពេល​ដែល​រៀប​ការ​រួច កូនស្រី​ត្រូវ​ទៅ​រស់នៅ​ខាង​ផ្ទះ​ស្វាមី ដូច​នាងវិសាខា​ក្រោយ​រៀប​ការ​ស្វាមី​គឺ​បុ​ណ្ណ​វឌ្ឍន​កុមារ​រួចរាល់​ហើយ នាង​ក៏​ត្រូវ​ទៅ​រស់នៅ​ផ្ទះ​ស្វាមី ប៉ុន្តែ​មុន​នឹង​ទៅ ធន​ញ្ជ​យ​សេដ្ឋី​ជា​ឪពុក​បាន​អប់រំ​កូនស្រី​ឱ្យ​ដើរ​តាម​ល​ម្អា​ន​១០​យ៉ាង​ដល់​កូនស្រី​ដើម្បី​សុខ​ចម្រើន​នៃ​ជីវិត​គ្រួសារ ។

១-​ឱវាទ​ថា​កុំ​នាំ​ភ្លើង​ក្នុង​ចេញ​ក្រៅ​ផ្ទះ គឺថា​កុំ​យក​រឿង​ដែល​មិនល្អ​របស់​ឪពុកក្មេក​ម្តាយក្មេក ឬ​ស្វាមី​ចេញ​ទៅ​និយាយ​ឲ្យ​អ្នក​ក្រៅ​ស្តាប់ ។

២- កុំ​យក​ភ្លើង​ខាងក្រៅ​ចូល​ផ្ទះ គឺថា​បើ​មាន​អ្នក​ស្តី​និន្ទា​ឪពុកក្មេក ម្តាយក្មេក ឬ​ស្វាមី​យ៉ាងណា​ៗ កុំ​ឲ្យ​នាំ​រឿង​ទាំងនោះ​មក​និយាយ​ឲ្យ​អ្នក​ផ្ទះ​ស្តាប់ ។

៣- ត្រូវ​ឲ្យ​វត្ថុ​ដល់​អ្នក​ដែល​គួរ​ឲ្យ​ប៉ុណ្ណោះ គឺថា​គួរ​ឲ្យ​របស់​ដល់​អ្នក​ខ្ចី​ណា​ដែល​ចេះ​យក​មក​សង​វិញ ។

៤-​កុំ​ឲ្យ​វត្ថុ​ដល់​អ្នក​ដែល​មិន​គួរ​ឲ្យ គឺថា​មិន​គួរ​ឲ្យ​របស់​កម្ចី​ដល់​អ្នក​ដែល​មិន​សង​វិញ ។

៥- ឲ្យ​ដល់​អ្នក​ដែល​គួរ និង​មិន​ឲ្យ​ដល់​អ្នក​ដែល​មិន​គួរ​ឲ្យ គឺថា​ពេល​មាន​ញាតិ​មិត្ត​ក្រ​កម្សត់​មក សូម​ឲ្យ​ជួយ សូម​ពំនាក់​អាស្រ័យ ពេល​ឲ្យ​ទៅ​ហើយ គេ​សង​ក្តី​មិន​សង​ក្តី​ក៏​គួរ​ឲ្យ ។

៦- ឲ្យ​ចេះ​អង្គុយ​ជា​សុខ គឺថា​ឲ្យ​ចេះ​អង្គុយ​ក្នុង​កម្រិត​រវាង​ឪ​ក្មេក ម៉ែក្មេក និង ស្វាមី ។

៧- ឲ្យ​ចេះ​ដេក​ជា​សុខ គឺថា គួរតែ​ដេក​ក្រោយ​ឪពុកក្មេក ម្តាយក្មេក និង ស្វាមី ។

៨- ឲ្យ​ចេះ​បរិភោគ​ជា​សុខ គឺថា​គួរ​ចេះ​ចាត់​អាហារ​ឲ្យ​ឪពុកក្មេក ម្តាយក្មេក​បរិភោគ​ហើយ ទើប​ខ្លួន​ហូប​ជា​ក្រោយ ។

៩- ត្រូវ​ចេះ​បម្រើភ្លើង គឺថា​ត្រូវ​ដឹងខ្លួន​ជា​និច្ច​ថា ឪពុកក្មេក ម្តាយក្មេក និង​ស្វាមី​ប្រៀប​ដូច​ជា​ភ្នក់ភ្លើង ឬ​នាគរាជ ដែល​ខ្លួន​ត្រូវ​បម្រើ ។

១០- ត្រូវ​ចេះ​គោរព​ទេវតា​ខាងក្នុង គឺថា​ត្រូវ​ដឹងខ្លួន​ជា​និច្ច​ថា ឪពុកក្មេក ម្តាយក្មេក និង​ស្វាមី​ប្រៀប​ដូច​ទេវតា ដែល​ខ្លួន​ត្រូវ​តែ​គោរព ។

កូនស្រី​ទាំងឡាយ​ណា​ដែល​ចេះ​គោរព​ប្រណិប័តន៍​ដើរ​តាម​ល​ម្អា​ន​ទាំង​១០​ប្រការ​នេះ កូនស្រី​ទាំងឡាយ​នោះ​នឹង​បាន​រស់នៅ​ដោយ​សុខសួស្តី សិរី​មង្គល ចម្រុងចម្រើន​ដោយ​លាភ​យស​ជាក់​ជា​មិន​ខាន ។ សាន សារិន

ជ្រុង​មួយ​នៃ​សាសនា

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ