ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រកទ្វារអន្តរជាតិថ្មដាមិនទាន់បើកផងផ្ទុះរឿងអ្នកខ្លាំងយកដី គ្រឿងចក្រឈូសដីបញ្ជូនជិតដល់ អ្នកស្រុកបះបោរប្រឆាំង

14 ឆ្នាំ មុន

ខេត្តពោធិ៍​សាត់​ ៖ បន្ទាប់ពី​ដឹងថា ដីនៅ​តំបន់​ថ្ម​ដា​ ស្រុក​វាល​វែង មួយ​ចំនួន​ដែលមាន​ពាក្យ​កាន់​កា.ប់​ត្រឹម​ត្រូវ​ ត្រូវ​គេ​ដក​ហូត​ប្រគល់​ទៅ​ឱ្យ​ក្រុម​ហ៊ុន​ឯកជន​មួយ​ធ្វើ​ការ​​អភិវឌ្ឍន៍​ ដើម្បី​ផល​ប្រយោជន៍​របស់​គេភ្លាម ប្រជា​ពលរដ្ឋ​​​​ដែល​​សង្ស័យ​បាត់​​​​បង់​ដី​ កំពុង​កើត​ទុក្ខ​​ព្រួយ​ឥត​ល្ហែ ហើយ​បាន​ត្រៀម​ខ្លួន​ប្រឆាំង​ដាច់​ខាត​មិន​បណ្តោយ​​ឱ្យ​គេ​យកទទេៗ​នោះ​ទេ។​ ជាក់​ស្តែង​នៅ​ថ្ងៃទី​១៧ តុលា ២០១០ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៥​០នាក់​ បាននាំ​គ្នា​ធ្វើ​បាតុកម្ម

ខេត្តពោធិ៍​សាត់​ ៖ បន្ទាប់ពី​ដឹងថា ដីនៅ​តំបន់​ថ្ម​ដា​ ស្រុក​វាល​វែង មួយ​ចំនួន​ដែលមាន​ពាក្យ​កាន់​កាប់​ត្រឹម​ត្រូវ​ ត្រូវ​គេ​ដក​ហូត​ប្រគល់​ទៅ​ឱ្យ​ក្រុម​ហ៊ុន​ឯកជន​មួយ​ធ្វើ​ការ​​អភិវឌ្ឍន៍​ដើម្បី​ផល​ប្រយោជន៍​របស់​គេភ្លាម ប្រជា​ពលរដ្ឋ​​​​ដែល​​សង្ស័យ​បាត់​​​​បង់​ដី​ កំពុង​កើត​ទុក្ខ​​ព្រួយ​ឥត​ល្ហែ ហើយ​បាន​ត្រៀម​ខ្លួន​ប្រឆាំង​ដាច់​ខាត​មិន​បណ្តោយ​​ឱ្យ​គេ​យកទទេៗ​នោះ​ទេ។​ ជាក់​ស្តែង​នៅ​ថ្ងៃទី​១៧ តុលា ២០១០ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៥​០នាក់​ បាននាំ​គ្នា​ធ្វើ​បាតុកម្ម​ ខ្លាច​គេឈូស​ឆាយ​ដីរបស់​ខ្លួន​ដោយ​ឃើញ​ក្រុម​ហ៊ុន​​ខ្លាំងមួយ​ដឹកគ្រឿង​ចក្រ​ចូលទៅ​ជា បណ្តើរៗ​ព្រោះ​ពួកគាត់​ដឹង​ឮថា ក្រោយ​ភ្ជុំ​បិណ្ឌ​ក្រុមហ៊ុន​នឹង​មក​ឈូស​ឆាយ។

ប្រជាពលរដ្ឋ​ភូមិ​សង្គម​ថ្មី​ ឃុំ​ថ្មដា បាន​ផ្តល់​ព័ត៌​មាន​មក​ថា ឥឡូវ​នេះ​ក្រុម​ហ៊ុនបាននាំ​គ្រឿង​ចក្រ​​ទៅ​ដល់​មួយ​គ្រឿង​ហើយ ឯ​ប៉ុន្មាន​គ្រឿង​ទៀត​ជាប់​នៅ​ចំណុច​ភ្នំ​៨០​ ដោយ​សារ​ដី​បាក់​ធ្លាក់​​​ពីលើភ្នំ​គ​រលើ​​​ផ្លូវ​ស្ទះ​ចរាចរណ៍​មិន​អាច​ធ្វើ​ដំណើរ​ទៅ​បាន។​ រហូត​មក​ដល់​ពេល​នេះ ពួក​គាត់​មាន​ការ​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង​ចំពោះ​អាជ្ញាធរ​ភូមិ​-ឃុំ-ស្រុក​ មន្ត្រីជំនាញ​​ក៏ដូច​អាជ្ញាធរខេត្ត​​​មិនដែល​ផ្តល់​ព័ត៌​មាន​ឱ្យប្រជាពលរដ្ឋ​ដឹង​រឿង​ទេ ទំនង​ជា​ជ្រក​ក្រោម​ស្លាប​ក្រុម​ហ៊ុន​អស់​ហើយ។ លុះស្ងាត់ៗ​ស្រាប់តែ​ឃើញ​គ្រឿង​ចក្រ​​ចូល​មក​ក៏នាំគ្នា​បះបោរ​​តែម្តង។ ក្នុង​បដាមាន​សរសេរ​អក្សរ​ដាក់​ថា «ដីខ្ញុំ​សិទ្ធិ​ខ្ញុំ ប្រឆាំង​ដាច់​ខាត​ការ​ឈូស​ឆាយ​ដី​ប្រជាពលរដ្ឋ​ស្រប​ច្បាប់​ ប្រគល់​​ទៅ​ឱ្យ​ក្រុម​ហ៊ុន​ សុំ​ឱ្យ​ក្រុម​ហ៊ុន​ទិញ​ដូរ​តាម​តម្លៃ សុំសម្តេច​តេជោ​ហ៊ុន​ សែន ​​ចាត់​តំណាង​ពិ​សេស​​មក​ពិនិត្យ​មើល​ជាក់​ស្តែង​ ជយោគណបក្ស​​ប្រជាជន​កម្ពុជា»។

ប្រជាពលរដ្ឋ​ឱ្យដឹងទៀតថា កាល​ធ្វើ​សមា​ហរណម្ម​ អាជ្ញាធរ ភូមិបាល​ស្រុក និង​មន្ត្រី​ជំនាញ​បាន​កំណត់​ព្រំដីច្បាស់​ណាស់​គឺ​ដីនៅ​ខាង​កើត​ស្ទឹង​មេទឹក ជាដែនអភិរក្ស​ដែល​គ្រប់​គ្រង​ដោយ​ក្រសួង​បរិស្ថាន។ ​ដីខាងលិច​ស្ទឹង​ចាប់ពី​អូរដើមគ រហូត​ដល់​អូរភ្លុក​ដំរី ព្រំប្រទល់​សៀមជា​តំបន់​កសិកម្ម​សំរាប់​ចែក​ឱ្យប្រជា​ពល​រដ្ឋ​។ កាលនោះ​ប្រជាពលរដ្ឋ​ម្ចាស់​ដី​នីមួយៗ​បាន​ខំកាប់​ឆ្ការ​ដើម្បី​យកដី​ដាំដំណាំ​ និង​សង់​លំនៅ​ឋាន​ ខ្លះចំគ្រាប់មីនផ្ទុះ​ស្លាប់ ខ្លះពិការ​រហូត​ដល់​សព្វ​ថ្ងៃនេះ ជាង​១០​ឆ្នាំ​មក​ហើយ។ ឥឡូវ​នេះ​ដោយ​ដឹង​ថា រាជរដ្ឋា​ភិបាល​គ្រោង​បើក​ច្រក​អន្តរជាតិ​អភិវឌ្ឍន៍​កសិកម្ម​ ពិសេស​នៅ​ឃុំ​ថ្ម​ដានេះ ស្រាប់​តែ​គេឃុបឃិត​គ្នា​យក​ដីតំបន់​នេះ ប្រគល់​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជនមួយដែល​អ្នក​ស្រុក​និយាយ​ថា ជាក្រុម​ហ៊ុន​ស៊ីឈើគ្រញូង​​ធ្វើ​ការ​អភិវឌ្ឍន៍​ទៅវិញ​ដោយ​អះអាង​ថា​ដីតំបន់​នេះ​ស្ថិត​ក្នុង​ដែន​ការពារ​របស់​ក្រសួង​បរិស្ថាន​ ហើយ​​រាយការណ៍​ទៅ​ថ្នាក់​លើ​ដើម្បី​ឱ្យចេញ​ ស ជ ណ​។

អ្នក​ស្រុក​តំបន់​នោះ បាន​ចាត់​ទុក​ថា ការធ្វើ​បែបនេះ​​គឺជា​ការ​ប្លន់​យកដី​ពីប្រជាពលរដ្ឋ​ទាំង​ស្រុង​ ដែល​សុំ​ឱ្យ​សម្តេច​តេជោហ៊ុន សែន អញ្ជើញ​​មក​ឃើញផ្ទាល់​ថា តើ​ដីទាំង​នេះ​ស្ថិត​ក្នុង​ដែន​ការពារ​របស់​ក្រសួង​បរិស្ថាន​ឬអត់? បើ​សម្តេច​មក​ឃើញ​ហើយ​នៅតែ​ដក​ហូត​ទៀត ពួកគាត់​រីក​រាយ​នឹង​ប្រគល់​ជូន​ទាំង​អស់​គ្នានិង​​ឈប់​តវ៉ា។ ប៉ុន្តែ​បើ​មិន​ដូច្នេះ​ទេ សូមឱ្យ​ក្រុម​ហ៊ុនទិញដូរ​ទៅតាម​​តម្លៃ​ មិន​ត្រូវ​មក​រឹបអូស​យក​ទទេៗបែបនេះ​​ទេ។​ ​មន្ត្រី​អាជ្ញាធរឃុំ​​ម្នាក់​បាន​និយាយ​ឱ្យ​ដឹងថា ពិតជា​មានការ​ធ្វើ​បាតុកម្ម​ប្រឆាំង​ការ​ដឹក​គ្រឿង​ចក្រ​ចូល​មែន។ អ្នកតវ៉ា​មានជាង​៥០នាក់​​កំពុង​ប្តូរ​ផ្តាច់ប្រឆាំង​ដាច់​ខាត​ការ​រំលោភ​យកដី​ពួក​គាត់។ កោះសន្តិភាព​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​មេ​ការ​ក្រុម​ហ៊ុន​ដែល​នាំ​គ្រឿង​ចក្រ​ចូលដែរ ប៉ុន្តែ​តាម​ទូរស័ព្ទ​ សុទ្ធតែ​បិទ​ មិនអាច​ទាក់ទង​បាន​ឡើយ។ គេ​បាន​ដឹង​ថា មន្ត្រី​ជំនាញខ្លះរបស់​​ខេត្ត​ដែល​ពាក់​ព័ន្ធ​រឿង​វាស់​ដី​បាន​ត្រូវ​ថ្នាំសណ្តំ​អស់​ហើយ​​៕