ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កន្ត្រាក់​ប្រហារ​​​ក្រុង​និង​ស្រុក​​ក្នុង​ខេត្តបាត់ដំបង​ លើកនេះបំផ្លាញធ្ងន់ធ្ងរ

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ យ៉ាង​ហោច​ណាស់ ​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២៤០​ខ្នង នៅ​ក្នុង​ខេត្ត​បាត់ដំបង ត្រូវ​បាន​បំភ្លេច​បំផ្លាញ​ដោយ​ខ្យល់​កន្ត្រាក់​យ៉ាង​គំហុក​ជា​ថ្មី​ទៀត តែ​មួយ​ប៉​ព្រិច​ភ្នែក​ប៉ុណ្ណោះ ដែល​កើតឡើង​ស្ទើរ​ព្រម​ៗ​គ្នា នៅ​ក្នុង​ក្រុង និង ស្រុក…

ខេត្តបាត់ដំបង​៖ យ៉ាង​ហោច​ណាស់ ​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២៤០​ខ្នង នៅ​ក្នុង​ខេត្ត​បាត់ដំបង ត្រូវ​បាន​បំភ្លេច​បំផ្លាញ​ដោយ​ខ្យល់​កន្ត្រាក់​យ៉ាង​គំហុក​ជា​ថ្មី​ទៀត តែ​មួយ​ប៉​ព្រិច​ភ្នែក​ប៉ុណ្ណោះ ដែល​កើតឡើង​ស្ទើរ​ព្រម​ៗ​គ្នា នៅ​ក្នុង​ក្រុង និង ស្រុក ចំនួន​០៦ កាលពី​ល្ងាច​ថ្ងៃ​ទី​០១ មេ​សា និងបណ្ដាល​ឲ្យ​ពលរដ្ឋ​ចំនួន​០២​នាក់ ​រង​របួសធ្ងន់​និង​ស្រាល​។ នេះ​ជា​លើក​ទី​០៥ ដែល​ខេត្ត​បាត់ដំបង បាន​ទ​ទូល​រង​នូវ​គ្រោះ​មហន្តរាយ​ដោយសារ​បាតុភូត​ធម្មជាតិ «​ខ្យល់​កន្ត្រាក់​» ក្នុង​រយៈពេល​ត្រិ​ម​មួ​យស​ប្ដា​ហ៍​។

យោង​តាម​របាយ​ការ​ណ៏ដែល​កោះសន្តិភាព ទ​ទូល​បានជា​បន្តបន្ទាប់​ពី​អាជ្ញាធរ​មូលដ្ឋាន និង សមត្ថកិច្ច នៅ​ព្រឹក​ថ្ងៃ​ទី​០២ មេ​សា បាន​ឲ្យ​ដឹង​ថា ភ្លៀង​ដែល​លាយឡំ​ទៅ​ដោយ​ខ្យល់​កន្ត្រាក់​ដ៏​គួ​ឲ្យ​ខ្លាច​ផង បាន​វាយប្រហារ​ស្ទើរ​ព្រម​ៗ​គ្នា​ក្នុង​ពេល​តែ​មួយ កាលពី​ល្ងាច​ថ្ងៃ​ទី​០១ មេ​សា ទៅ​លើ​ក្រុង​បាត់ដំបង និង ស្រុក​ចំនួន​០៥​ទៀត ក្នុង​ខេត្តបាត់ដំបង ដែល​នាំ​ឲ្យ​មានការ​ខូចខាត​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​សរុប​ប្រមាណ​ជាង​២៤០​ខ្នង និង ធ្វើ​ឲ្យ​របួស​ពលរដ្ឋ​ចំនួន​០២​នាក់​។

របាយ​ការ​ណ៏​ទាំងនោះ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រុង​និង​ស្រុក​ទាំង​០៦ ដែល​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ រួម​មាន​៖ ១- ក្រុង​បាត់ដំបង ខ្យល់​កន្ត្រាក់​បាន​បំផ្លាញ​ដើម​គគីរ​នៅ​តាម​ដងផ្លូវ​នានា អស់​ជាង​២០​ដើម ផ្ទាំង​ប៉ាណូ និង លំនៅ​ឋាន​មួយ​ចំនួន​ប៉ះពាល់​ដំបូល​តិច​ទូច តែ​មិន​មាន​គ្រោះថ្នាក់​មនុស្ស ឬ ខូចខាត​យាន​យ​ន្ក​ឡើយ ២- ស្រុក​រុក្ខ​គិរី ខូចខាត​លំនៅ​ឋាន​ប្រជាពលរដ្ឋ​អស់​ចំនួន​១៦​ខ្នង (​របើក​ដំបូល​) ៣- ស្រុក​សំពៅ​លូន បាន​ប៉ះ​ទ​ង្កិ​ច​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ ឃុំ​សន្តិភាព និង ឃុំ​តា​ស្ដា បណ្ដា​ឲ្យ​ខូចខាត​លំនៅ​ឋាន​ប្រជាពលរដ្ឋ​អស់​ចំនួន​៣៧​ខ្នង (​របើក​ដំបូល​) ៤- ស្រុក​គាស់​ក្រឡ បាន​ប៉ះ​ទ​ង្កិ​ច​ទៅ​លើ​ឃុំ​ចំនួន​០៥ គឺ ឃុំ​គាស់​ក្រឡ ឃុំ​ហប់ ឃុំ​ធិ​បតី ឃុំ​ឆ្នាល់មាន់ និង ឃុំ​ព្រះ​ផុស ធ្វើ​ឲ្យ​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ខូចខាត​អស់​ចំនួន​៣៩​ខ្នង ក្នុង​នោះ​មាន​រោង​ម៉ាស៊ីនកិនស្រូវ​០១​ខ្នង​ដែរ (​របើក​ដំបូល​ទាំងស្រុង​)​។

ដោយឡែក ទី​៥- ស្រុក​ភ្នំព្រឹក ខ្យល់​កន្ត្រាក់​នេះ បាន​វាយប្រហារ​ទៅ​លើ​ឃុំ​បារាំង​ធ្លាក់ ដែល​ធ្វើ​ឲ្យ​ខូចខាត​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​អស់​ចំនួន​០៧​ខ្នង (​របើក​ដំបូល​) និង​ពលរដ្ឋ​ចំនួន​០២​នាក់ បាន​រង​របួសធ្ងន់ និង ស្រាល និង ៦- ស្រុក​មោង​ឬ​ស្សី បាន​ប៉ះ​ទ​ង្កិ​ច​ទៅ​លើ​ឃុំ​ចំនួន​០៥ គឺ​ឃុំ​មោង ឃុំ​គារ ឃុំ​របស់​មង្គល ឃុំ​កកោះ និង ឃុំ​ព្រៃ​ស្វាយ​។ ស្រុក​មោង​ឬ​ស្សី នេះ​ហាក់​ទ​ទូល​រង​នូវ​គ្រោះ​មហន្ត​រាយ​នេះ ធ្ងន់ធ្ងរ​ជាងគេ គឺ ខូចខាត​លំនៅ​ឋាន​ពលរដ្ឋ​អស់​ចំនួន​១១០​ខ្នង ក្នុង​នោះ​ខូចខាត​ទាំង​ស្រុង​អស់​ចំនួន​០៣​ខ្នង ក្រៅពី​នេះ​របើក​ដំបូល​និង​ជញ្ជាំង តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។

នៅ​ក្នុង​របាយ​ការ​ណ៏​របស់​អាជ្ញាធរ​ក្រុង និង ស្រុក ក៏​ដូច​ជា​របាយ​ការ​ណ៏​របស់​សមត្ថកិច្ច​ដែល​បាន​ផ្ទៀងផ្ទាត់​គ្នា ហាក់​បាន​ធ្វើការ​សន្និដ្ឋាន​អំពី​ស្ថានភាព នៃ​បាតុភូត​គ្រោះ​ធម្មជាតិ​ដ៏​សាហាវ​នេះ​ប្រហាក់ប្រហែល​គ្នា​។ ស្ទើរ​គ្រប់​ទីកន្លែង ដែល​រង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​នា​ចុងរដូវ​ប្រាំង ឬ ដើមរដូវ​វស្សា​ក្នុងឆ្នាំនេះ គឺ​ហាក់​បាន​កើតឡើង​ស្ទើរ​ព្រម​ៗ​គ្នា ក្នុង​ពេល​តែ​មួយ​។

សេចក្ដី​រាយ​ការ​ណ៍​បាន​បញ្ជាក់​ថា ភ្លៀង និង ខ្យល់​កន្ត្រាក់ បាន​កើតឡើង​យ៉ាង​គំហុក លាយឡំ​នឹង​ផ្គរ រន្ទះ ដ៏​គួ​ឲ្យ​ខ្លាច​ផង ក្នុង​រយះ​ពេល​ត្រិ​ម​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ក៏​ស្ងាប់​ស្ងាត់​ទៅ​វិញ​ភ្លាម​ៗ​ដែរ​។មានការ​កត់សម្គាល់​ដែរ​ថា មួ​យស​ប្ដា​ហ៏​កន្លង​ទៅ​នេះ ក្រុង និង ស្រុក​មួយ​ចំនួន នៅ​ក្នុង​ខេត្តបាត់ដំបង បាន​រង​ការ​វាយ​ប្រហារ​យ៉ាង​ចាស់ដៃ ជា​បន្តបន្ទាប់ ដោយ​ខ្យល់​កន្ត្រាក់ ចាប់តាំងពី​ថ្ងៃ​ទី​២៤ មិ​នា រហូត​ដល់​ថ្ងៃ​ទី​០១ មេ​សា គឺ​ចំនួន​០៥ លើក​ហើយ​។

គ្រោះ​ធម្មជាតិ​ដ៏​អាក្រក់​នេះ បាន​ធ្វើ​ឲ្យ​មានការ​ខូចខាត​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៣៣០​ខ្នង និង ខូចខាត​ទាំងស្រុង​ចំនួន​៩​ខ្នង ថែម​ទាំង​របួស​មនុស្ស​ចំនួន​០២​នាក់ តែ​មិន​មាន​សេចក្ដី​រាយ​ការ​ណ៏​ពី​ការ​ខូចខាត​ផលដំណាំ​ន​ឡើយ​ទេ​។ ប៉ុន្តែ​យ៉ាងណា នេះ​គ្រាន់តែ​ជា​ទូរលេខ​បឋម​តែ​ប៉ុណ្ណោះ ដែល​សមត្ថកិច្ច និង អាជ្ញាធរ​មូលដ្ឋាន បាន​រាយ​ការ​ណ៏ ជា​បន្តបន្ទាប់​ក្រោយ​ពេល​ជួប​មហន្តរាយ​។

ពាក់ព័ន្ធ​នឹង​គ្រោះ​មហន្តរាយ​ដោយ​បាតុភូត​ធម្មជាតិ​នា​ដើមរដូវរ​ស្សា​នេះ ក្រសួង​ធនធានទឹក និង ឧតុនិយម បាន​ចេញ​សេចក្ដីជូនដំណឹង កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ស្ដី​ពី «​ស្ថានភាព​ធាតុអាកាស​»​។ សេចក្ដីជូនដំណឹង​នេះ បាន​ព្រមាន​ថា ចាប់ពី​ថ្ងៃ​ទី​០១ -០៧ មេ​សា ២០២០ «​ព្រះរាជាណាចក្រ​កម្ពុជា​» នឹង​ទ​ទូល​រង​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប​លើ​ផ្ទៃដី ជាមួយនឹង​ខ្យល់​បក់​មក​ពី​សមុទ្រ​ចិន​ខាងត្បូង​។ ស្ថានភាព​បែប​នេះ​ធ្វើ​ឲ្យ​ធាតុអាកាស​មាន​លក្ខណៈ ប្រែ​ប្រូ​ល​មិន​ទៀត​ទាត់​នៅ​តាម​បណ្ដា​ខេត្ត​នានា ដែល​ស្ថិត​នៅ​តាម​តំបន់​នីមួយ​ៗ​។

ដោយឡែក​ខេត្តបាត់ដំបង រួម​ជាមួយនឹង​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត ដែល​ស្ថិត​ក្នុង​ភាគ​ពាយ័ព្យ នៃ​ប្រទេស ក៏​ត្រូវ​ប្រឈម​នឹង​ការ​ព្រមាន​ពី​ផល​ប៉ះពាល់​ដោយ​គ្រោះ​ធម្មជាតិ​នេះ​ដែរ​។ សេចក្ដី​ប្រកាស​នេះ បាន​បញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី​០២-០៦ មេ​សា បណ្ដា​ខេត្ត​នៅ​តំបន់​វាលទំនាប​ភាគ​កណ្ដាល និង ភាគ​ពាយ័ព្យ អាច​នឹង​មាន​ភ្លៀង​នៅ​ក្នុង​កំរិត​ពី​មធ្យម​ទៅ​បង្គួរ ចំណែក​បណ្ដា​ខេត្ត ដ​ទៃ​ទៀត នឹង អាច​មាន​ភ្លៀង​តិច​ទូច​។ ជាមួយនឹង​សេចក្ដីជូនដំណឹង​អំពី​ស្ថានភាព​ធាតុអាកាស​នេះ ក្រសួង​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត «​ផ្គរ រន្ទះ និង ខ្យល់​កន្ត្រាក់​» ដ៏​អាក្រក់​នេះ​ផង​ដែរ ដែល​វា​នឹង​អាច​កើតឡើង ចាប់ពី​ថ្ងៃ​ទី​០២-០៦ ខែមេសា​នេះ​។

ទោះ​យ៉ាងណា ជាមួយនឹង​គ្រោះ​មហន្តរាយ​ខាង​នេះ បើ​តាម​មន្ត្រី​សាខា​កាកបាទក្រហម​ខេត្ត បាន​ឲ្យ​ដឹង​ថា ពេល​នេះ​ទាំង​អាជ្ញាធរ​ខេត្ត ក្រុង និង ស្រុក ទាំង​មន្ត្រី​សាខា​កាកបាទក្រហម​ខេត្ត រួម​ទាំង​មន្ត្រី​ក្នុង​ស្ថាប័នរដ្ឋ​នានា នៅ​ក្នុង​ខេត្ត បាន​និង​កំពុង​មមាញឹក ចុះ​ពិនិត្យ​និង​ស្រង់​របាយ​ការ​ណ៏​អំពី​ផល​ប៉ះពាល់​ដោយ​គ្រោះ​ធម្មជាតិ​ជា​បន្តបន្ទាប់​នេះ ដើម្បី​រៀបចំ​ជា​ស្បៀងអាហារ និង សម្ភារៈ​ប្រើ​ប្រាស​មួយ​ចំនួន ជួយ​សង្គ្រោះ​បឋម​ដល់​គ្រូ​សារ​ដែល​រង​គ្រោះ​ទាំងនោះ​ហើយ​៕

អត្ថបទសរសេរ ដោយ