ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហើរមកផ្តុំ​គ្នាគួរឱ្យភ្ញាក់ផ្អើល ប្រភេទ​សត្វ​​ស្លាបដ៏កម្របំផុត

4 ឆ្នាំ មុន
  • ព្រះវិហារ

​ខេត្តព្រះវិហារ៖​ សត្វ​ត្រ​យ៉ងដែល​ជា​ប្រភេទ​សត្វ​កម្រ និងជិត​ផុត​ពូជ ដែល​ពិភពលោក​កំពុង​តែ​ធ្វើការ​អភិរក្ស​មក​ទល់​បច្ចុប្បន្ន​នេះ ឃើញ​ថា​បាន​បង្ហាញ​វត្តមាន​ប្រមាណ​ជាង​២០០​ក្បាល ​​នៅ​ក្នុង​តំបន់​ទំនប់​ទឹកអូរ​ស្វាយ ឬ​ទំនប់​ស្រះ​ក្តុល ភូមិ​ធម្មជាតិ ឃុំ​ស្រឯម ស្រុក​ជាំ​ក្សាន្ត…

​ខេត្តព្រះវិហារ៖​ សត្វ​ត្រ​យ៉ងដែល​ជា​ប្រភេទ​សត្វ​កម្រ និងជិត​ផុត​ពូជ ដែល​ពិភពលោក​កំពុង​តែ​ធ្វើការ​អភិរក្ស​មក​ទល់​បច្ចុប្បន្ន​នេះ ឃើញ​ថា​បាន​បង្ហាញ​វត្តមាន​ប្រមាណ​ជាង​២០០​ក្បាល ​​នៅ​ក្នុង​តំបន់​ទំនប់​ទឹកអូរ​ស្វាយ ឬ​ទំនប់​ស្រះ​ក្តុល ភូមិ​ធម្មជាតិ ឃុំ​ស្រឯម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ កាលពី​ពេល​ថ្មី​ៗ​នេះ ។

ថ្លែងប្រាប់​អ្នក​សារព័ត៌មាន នៅ​ថ្ងៃ​ទី​០២ ​មេសា នេះ លោក ប្រាក់ ភី មេឃុំ​ស្រអែម​បាន​ឲ្យ​ដឹង​ថា វត្តមាន​សត្វ​ត្រ​យ៉ង ដែល​ជា​សត្វដ៏​កម្រ​នេះ ត្រូវ​បាន​គេ​ឃើញ​ហ្វូង​សត្វ​ទាំងនេះ​បង្ហាញខ្លួន ប្រមាណ​ជាង​២០០​ក្បាល បាន​ប្រមូលផ្តុំ​គ្នា នៅ​ចំណុច​តំបន់​ទំនប់​ទឹកអូរ​ស្វាយ ឬ​ទំនប់​ស្រះ​ក្តុល។

ហើយ​នេះ​ក៏​ជាលើក​ទី​១​ហើយ ដែល​ពួក​វា​បាន​បង្ហាញខ្លួន​នៅ​ទីនោះ កាលពី​ថ្ងៃ​ទី​២៣ ​មីនា កន្លង​ទៅ រហូត​មក​ដល់​ប​ច្ចុ​ប្ប​នេះ ហ្វូង​សត្វ​ទាំងនេះ​កំពុង​រស់នៅទីនោះ​ដដែល ។ លោក​ថា វត្តមាន​របស់​សត្វ​ត្រ​យ៉ង​ដ៏​កម្រ​នេះ វា​បាន​បង្កើត​ឲ្យ​មានភាព​ទាក់ទាញ​ថ្មី​មួយទៀត សម្រាប់​វិស័យ​ទេសចរណ៍ ក្នុង​ខេត្តព្រះវិហារ ។

បច្ចុប្បន្ន​នេះ​ អាជ្ញាធរ​ឃុំនិង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ បាន​ចុះ​ធ្វើការ​ណែនាំ នឹង​អប់រំ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​នេះ ដើម្បី​ចូលរួម​ធ្វើ​យ៉ាងណា ការពារ រួម​គ្នា​អភិរក្ស​សត្វ​ស្លាប​ដែល​ជិត​ផុត​ពូជ​នេះ ឲ្យ​បាន​ឋិត​ឋេ​រ​គង់វង្ស នឹង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​ទីនោះ ចៀសវាង​ការ​បរបាញ់ ដាក់​ថ្នាំ​បំពុល​សត្វ​នេះ ឬ​កាប់​ឆ្ការ ដុត កំទេច ព្រៃ​នេះ​ជាដើម ដើម្បី​ទុកជា​ជម្រក​សម្រាប់​ឲ្យ​សត្វ​ប្រភេទ​នេះ​រស់នៅ​បាន​យូរអង្វែង ។

ជាមួយ​គ្នា​នេះ លោក គង់ វិបុល ប្រធាន​មន្ទីរ​ទេសចរ​ណ៏​ខេត្តព្រះវិហារ បាន​លើក​ឡើង​ថា ចំពោះ​វត្តមាន​សត្វ​ស្លាប​ត្រ​យ៉ង ដែល​ទើបនឹង​មាន​ប៉ុន្មាន​ថ្ងៃ​មកនេះ លោក​ក៏​មាន​គម្រោង ឲ្យ​អ្នកជំនាញ​ផ្នែក​ទេសចរណ៍ ចុះ​ទៅ​ពិនិត្យ​នឹង​ធ្វើកា​ស្រាវជ្រាវ​លើ​ពពួកសត្វ​ទាំងនេះ ដើម្បី​រក​វិធានការ​ណ៏​ណាមួយ ឲ្យ​សត្វ​ដ៏​កម្រ​ទាំងនេះ អាច​រស់នៅ​បាន​យូ ជា​អចិន្ត្រៃយ៍ ក្នុង​តំបន់​ទំនប់​ទឹក​ខាងលើ ដើម្បី​អភិរក្ស​ជា​សត្វ​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​។

សូម​បញ្ជាក់​ថា ទំនប់​ទឹកអូរ​ស្វាយ ឬ​ហៅ​ថា​ទំនប់​ទឹកស្រះ​ក្តុល​នេះ ជា​តំបន់​មួយ​ដែល​មាន​ចម្ងាយ​ពី​ប្រាសាទព្រះវិហារ​ប្រមាណ​ជា​២០​គីឡូម៉ែត្រ​តែ​ប៉ុន​នោះ ហើយ​នេះ​ក៏​ជា​គោលដៅ​ទេសចរណ៍​ថ្មី​មួយទៀត ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​មើល​សត្វ​នេះ នា​ពេល​ខាង​មុខ ៕​

អត្ថបទសរសេរ ដោយ