ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​អន្តា​េ​ប្រវេសន៍​ទទួល​អំ​ណោយ​ស​ម្តេច​ក្រឡាហោម​ ស ​ខេ​ង

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​អំ​ណោយរួម​មាន ​អង្ក​រ​២​តោន​, មី​៤​កេសធំ​, សាប៊ូ​​៥០០​ដុំ​ និង​ថវិកា​ចំនួ​ន២​លាន​រៀល​ ជា​របស់​សម្តេច​ក្រឡាហោម​ ស ​ខេ​ង…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​អំ​ណោយរួម​មាន ​អង្ក​រ​២​តោន​, មី​៤​កេសធំ​, សាប៊ូ​​៥០០​ដុំ​ និង​ថវិកា​ចំនួ​ន២​លាន​រៀល​ ជា​របស់​សម្តេច​ក្រឡាហោម​ ស ​ខេ​ង ​ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដែល​បាន​ប្រគល់​ជូន​អង្គភាព​នគរបាល​អន្តោប្រវេសន៍​ប៉ុ​ស្តិ៍​ព្រំដែន​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ កាលពី​អំឡុង​សម្តេច​ក្រឡាហោម ស ខេង បាន​អញ្ជើញ​ចុះ​សួរ​ទុក្ខ​មន្ត្រី​ និង​សមត្ថកិច្ច​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​កាលពី​ថ្ងៃមុន ​ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ត្រី​អុី ចំរើន ​នាយ​ប៉ុស្តិ៍​ធ្វើការ​ចែក​ជូន​ដល់​កងកម្លាំង​ក្នុង​អង្គភាព​ទាំងមូល​សរុប​១២៦​នាក់​។

​កា​រ​បែងចែក​អំណោយ​របស់​សម្តេច​ក្រឡាហោម​ ស ខេង ជូន​មន្ត្រី​​នគរបាលអន្តោរប្រវេសន៍ខាងលើ​នេះ​​បាន​ធ្វើ​ឡើង​ក្នុង​បរិវេណ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​កាលពី​រសៀល​ថ្ងៃ​ទី​៣១​ មីនា ឆ្នាំ ​២០២០​ ក្នុង​ម្នាក់​ៗទទួលបាន​​អង្ក​រ​ចំនួន​១៦​គីឡូក្រាម​, មី​, សាប៊ូ​ដុំ ​និង​ថវិកា​មួយ​ចំនួន​។​

លោក​ឧត្តមសេនីយ៍ត្រី​អុី ចំរើន ​នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ប្រាប់​ថា​អំណោយ​ទាំងអស់​ជា​របស់​សម្តេច​ក្រឡាហោម ​ស​ ខេ​ង ​ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ផ្តល់​ជូន​កងកម្លាំង​ក្នុង​អង្គភាព​ដើម្បី​ដោះស្រាយ​កា​រ​លំបាក​ពេល​កំពុង​ឈរជើង​រក្សា​ការពារ​សណ្តាប់ធ្នាប់​ ស្រប​ពេល​ព្រំដែន​ប្រទេស​ទាំង​ពីរ(​ខ្មែរ-​ថៃ​)បាន​បិទ​ជា​បណ្តោះអាសន្ន​ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​មេរោគ​​កូ​វីដ-​១៩៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ