ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចម្រុះ​ចុះ​ផ្អាក​អាជីវកម្ម​និង​​ផ្លុំ​បេ​ទំនិញ​ក្នុង​ផ្សារ​ទំនើប​ចិន​មួយកន្លែង​(មានវី​ដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​កម្លាំង​សមត្ថកិច្ច​ចម្រុះ​រួម​មាន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ក្រសួងមហាផ្ទៃ សហ​ការណ៍​ជាមួយ​ក​ម្លាំ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ និង​កម្លាំង​អាជ្ញាធរ សង្កាត់​ចោម​ចៅ​ទី​៣​បាន​ចុះ​ធ្វើការ​ផ្អាក​អាជីវកម្ម​បណ្ដោះអាសន្ន​និង​​ផ្លុំ​បេ​ទំនិញ​នៅ​ក្នុង​ផ្សារ​ទំនើប​ចិន «​​​វ័ង​ជែ​រ​ហ្វូ​»​បន្ទាប់​ពី​ការ​ត្រួតពិនិត្យ​រក​ឃើញ​ទំនិញ​ចំនួន​៨១​មុខ សង្ស័យ​គ្មាន​គុណភាព និង​គ្មាន​ច្បាប់​នាំ​ចូល​ត្រឹមត្រូវ​ដែល​អាច​បង្ក​ឲ្យ​មាន​ហានិភ័យ​ដល់​អ្នក​ដែល​ទិញ​យក​ទៅ​ប្រើប្រាស់​ទូទៅ​។ ប្រតិបត្តិការ​ខាងលើនេះ​​បាន​ប្រព្រឹត្ត​ទៅ​កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១ ខែ​ម​សា…

រាជធានី​ភ្នំពេញ ៖​កម្លាំង​សមត្ថកិច្ច​ចម្រុះ​រួម​មាន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ក្រសួងមហាផ្ទៃ សហ​ការណ៍​ជាមួយ​ក​ម្លាំ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ និង​កម្លាំង​អាជ្ញាធរ សង្កាត់​ចោម​ចៅ​ទី​៣​បាន​ចុះ​ធ្វើការ​ផ្អាក​អាជីវកម្ម​បណ្ដោះអាសន្ន​និង​​ផ្លុំ​បេ​ទំនិញ​នៅ​ក្នុង​ផ្សារ​ទំនើប​ចិន «​​​វ័ង​ជែ​រ​ហ្វូ​»​បន្ទាប់​ពី​ការ​ត្រួតពិនិត្យ​រក​ឃើញ​ទំនិញ​ចំនួន​៨១​មុខ សង្ស័យ​គ្មាន​គុណភាព និង​គ្មាន​ច្បាប់​នាំ​ចូល​ត្រឹមត្រូវ​ដែល​អាច​បង្ក​ឲ្យ​មាន​ហានិភ័យ​ដល់​អ្នក​ដែល​ទិញ​យក​ទៅ​ប្រើប្រាស់​ទូទៅ​។

ប្រតិបត្តិការ​ខាងលើនេះ​​បាន​ប្រព្រឹត្ត​ទៅ​កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១ ខែ​ម​សា ឆ្នាំ​២០២០ នៅ​​ផ្សារ​ទំនើប​ ផ្សារ​ទំនើប​ចិន «​​​វ័ង​ជែ​រ​ហ្វូ​»​ មាន​ទីតាំង​ស្ថិត​នៅ​តាម​មហាវិថី​សហព័ន្ធ​រុ​ស្សុ​ី ផ្ទះ​លេខ​៤៥​អា ភូមិ​ព្រៃ​ទា​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ​ដោយ​មានការ​ចូលរួម​​ពី​​ក្រឡាបញ្ជី តំណាង​ឲ្យ​ព្រះរាជអាជ្ញា​រង​អយ្យកា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ​។

មន្ត្រី​នគរបាល​​បាន​​ប្រាប់​ឲ្យ​ដឹង​ថា ផ្សារ​ទំនើប​ចិន​ខាងលើ​​នេះ​មាន​ម្ចាស់​ជា​ស្ត្រីជន​ជាតិចិន​ឈ្មោះ​LIN HAIHUAN អាយុ​៤៤​ឆ្នាំ ដែល​បាន​បើក​ដំណើរការ​មួយ​រយៈពេល​មក​ហើយ ដោយ​មិន​បាន​សុំ​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​មន្ទីរ​និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ឡើយ ​និង​​បាន​នាំ​ទំនិញ​ជា​ច្រើន​មុខ​យក​ទៅ​ដាក់​លក់​។​

តាមប្រភពដដែល​បានបន្ត​ថា ដោយឡែក​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១​ ខែមេសា កម្លាំង​ចម្រុះ​ខាងលើ​បាន​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​លើ​គុណភាព​ទិញ​រួម​ជាមួយ​ច្បាប់​អាជីវកម្ម​ផ្សេង​ៗ​ទៀត ហើយ​បាន​រក​ឃើញ​មាន​ទំនិញ​ចំនួន​៨១​មុខ​ដែល​ជា​គ្រឿង​ឧបភោគបរិភោគ​និង​គ្រឿង​ប្រើប្រាស់ ​គ្មាន​ប្រភព​ច្បាស់លាស់ អត់​ចុះបញ្ជី​ពាណិជ្ជកម្ម​ និង​ហួស​សុពលភាព គ្មាន​គុណភាព គ្មាន​ច្បាប់​នាំ​ចូល​ជាដើម ដែល​អាច​បង្ក​ហានិភ័យ​ដល់​អ្នកទិញ​យក​ទៅ​បរិភោគ​និង​ប្រើប្រាស់​។​ ម្យ៉ាងទៀត​ផ្សារ​នេះ​នៅ​មិន​ទាន់​មានច្បាប់​អនុញ្ញាត​អាជីវកម្ម​នៅឡើយ ទើប​ពេល​នោះ​កម្លាំង​ចម្រុះ​សម្រេច​ចាត់វិធានការ​ផ្អាក​អាជីវកម្ម​បណ្ដោះអាសន្ន​ព្រមទាំង​ផ្លុំ​បេ​ទំនិញ​ទាំងនោះ​និង​ដកហូត​យក​មួយ​មុខ​បន្តិច​ៗ​ទៅ​រក្សា​ធ្វើការ​ពិនិត្យ​និង​ពិសោធន៍​ធ្វើតេស្ត​ឲ្យ​បាន​ល្អិតល្អន់​បន្ត​ទៀត​។

តាម​ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា ​ក្រោយ​ពេល​ពិនិត្យ​និង​ធ្វើ​កំណត់ហេតុ​ចប់​សព្វគ្រប់​រួច​មក ​មុន​នឹង​ចាក​ចេញពី​ទីតាំង​ផ្សារ​នោះ​នៅ​វេលា​ម៉ោង​១២​និង​១០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ដដែល​នោះ​កម្លាំង​ចម្រុះ​បាន​បិទទ្វារ​ផ្សារ​ព្រមទាំង​បិទ​ក្រដាស​កំណត់ហេតុ​ដែល​មាន​សរសេរ​ឈ្មោះ​និង​ហត្ថលេខា​សមាសភាព​មន្ត្រី​ចូលរួម​ប្រតិបត្តិការ​នៅ​លើ​ទ្វារ​នោះ​ទៅ​តាម​និ​តិ​វិធី​នៃ​ច្បាប់​។​

មិនតែប៉ុណ្ណោះ​ នៅ​មិន​ទាន់​ដឹង​ថា​ តើ​នៅ​ពេល​ណា​ត្រូវ​អនុញ្ញាត​ឲ្យ​ម្ចាស់​បន្ត​អាជីវកម្ម​បើក​ដំណើរការ​ផ្សារ​នោះ​ឡើង​វិញ​ឡើយ ប៉ុន្តែ​អ្វី​ៗ​និង​កើតឡើង​ក្រោយ​ពេល​ដែល​ការ​ធ្វើតេស្ត​ពិសោធន៍​លើ​មុខទំនិញ​សង្ស័យ​មិន​ប្រក្រតី​ទាំង​១៨​មុខ​នោះ​រួចរាល់​សិន​ ​ចំណែក​​ម្ចាស់​ត្រូវ​សុំ​ច្បាប់​អាជីវកម្ម​ឲ្យ​បាន​គ្រប់​គ្រាន់​និង​នាំ​ទំនិញ​ដែល​មានគុណ​ភាព​និង​ចុះបញ្ជី​ពាណិជ្ជកម្ម​ឲ្យ​បាន​ត្រឹមត្រូវ​ផង​ដែរ​៕​ (កែសម្រួលដោយ ៖​ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ