មេរៀន​ពិសេស​ដែល​ឪពុក​ម្តាយ​អាច​បង្រៀន​កូន​ៗ​ដើម្បី​ឲ្យ​ពួក​គេ​ជោគជ័យ​ខ្លាំង !


ព្រោះតែ​ប្រទេស​ជា​ច្រើន​ដែល​រួម​មាន​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ បាន​ចេញ​វិធានការ​វិស្សមកាល​តូច​មក​មុន​កំណត់​ព្រោះតែ​ការ​ផ្ទុះ​វីរុស​កូ​វី​ដ​-១៩ ឪពុក​ម្តាយ​ក៏​មានឱកាស​កាន់តែ​ច្រើន​ក្នុង​ការ​ចំណាយ​ជាមួយ​កូន​ៗ​ដែរ ។

ជាក់ស្តែង កិច្ចការ​សំខាន់​ដែល​ឪពុក​ម្តាយ​ត្រូវធ្វើ​គឺ​ការ​ធានា​ថា​កូន​ៗ​ចំណាយពេល​ទំនេរ​លើ​អ្វី​ដែល​ល្អ​សម្រាប់​ការ​រៀនសូត្រ តែ​សកម្មភាព​មួយទៀត​ដែល​ឪពុក​ម្តាយ​អាច​ចូលរួម​ធ្វើ​ជាមួយ​កូន​ដើម្បី​បង្កើន​ឱកាស​ជោគជ័យ​របស់​ពួក​គេ​នោះ គឺ​ការ​បង្រៀន​ពី​មេរៀន​សំខាន់​ៗ​ដូច​ខាងក្រោម​៖

១. ភាពរឹងមាំ
ការ​ផ្ទុះ​នៃ​វីរុស​នេះ​អាច​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​សូ​ម្បី​តែ​សម្រាប់​ក្មេង​ៗ​ផង​ដែរ ប៉ុន្តែ​អាណាព្យាបាល​អាច​រក្សា​ការ​គ្រប់គ្រង​លើ​អារម្មណ៍​របស់​កូន​ៗ​បាន​ដោយ​ធ្វើ​ជា​គំរូ​ល្អ​ដែល​ពោរពេញ​ទៅ​ដោយ​ក្តី​សង្ឃឹមថា​ស្ថាន​ការ​នឹង​ល្អ​ប្រសើរ​វិញ ។ បន្ទាប់​មក ឪពុក​ម្តាយ​ត្រូវ​បង្រៀន​កូន​ពី​សារៈសំខាន់​នៃ​ការ​រក្សា​ភាពរឹងមាំ​ផ្លូវ​អារម្មណ៍​ដែល​អាច​ជួយ​ឲ្យ​ពួក​គេ​គ្រប់គ្រង​ជីវិត​បាន​ខណៈ​ដែល​ស្ថ​នា​ការ​កំពុង​តែ​ពោរពេញ​ទៅ​ដោយ​ភាព​មិន​ប្រាកដប្រជា ។

២. កន្លែង​ហ្វឹកហាត់​ជំនាញ
វេជ្ជបណ្ឌិត ខាត​ធ្រី​ន វេស​ថុ​ន (Kathryn Weston) ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Tooled Up Education បាន​ចែករំលែក​ថា អាណាព្យាបាល​គួរតែ​ចាត់​ទុក​ពេលវេលា​នេះ​ជា​ពេល​ហ្វឹកហាត់​កូន​ៗ​ពី​ជំនាញ​សំខាន់​ៗ​ដែល​ពួក​គេ​ត្រូវការ​នៅ​ថ្ងៃ​មុខ ។ ជំនាញ​ទាំងនោះ​រួម​មាន ជំនាញ​ចម្អិន​អាហារ ការ​គ្រប់គ្រង​លុយ ឬ​សីលធម៌​ក្នុង​ការ​ទំនាក់ទំនង​ជាដើម ។

៣. សុវត្ថិភាព​លើ​អ៊ី​ន​ធើ​ណេ​ត
ព្រោះតែ​ក្មេង​ៗ​កាន់តែ​ច្រើន​មាន​សមត្ថភាព​ក្នុង​ការ​ចូល​ប្រើ​អ៊ី​ន​ធើ​ណេ​ត និង​ទទួល​បាន​ព័ត៌មាន​ជា​ច្រើន​ដោយ​ងាយ អ្នកស្រី វេស​ថុ​ន បាន​ប្រាប់​មក​ទៀត​ថា វា​ជា​ពេល​ល្អ​បំផុត​ក្នុង​ការ​បង្រៀន​ពួក​គេ​ពី​សុវត្ថិភាព​លើ​អ៊ី​ន​ធើ​ណេ​ត​ដូច​ជា​ចៀសវាង​ការ​ចែករំលែក​ព័ត៌មាន​ច្រើន​ពេល​ជាមួយ​មនុស្ស​ដែល​មិន​ស្គាល់​ជាដើម ។ លើស​ពី​នេះ​ទៅ​ទៀត អាណាព្យាបាល​អាច​យក​ពេល​នេះ​ទៅ​បង្រៀន​កូន​ៗ​ពី​ការ​ប្រើ​ជំនាញ​ផ្នែក​ឌី​ជី​ថ​ល​សម្រាប់​ការ​រៀនសូត្រ ដូច​ជា​ការ​រៀន​អន​ឡាញ​ផ្សេង​ៗ​ជាដើម ៕

គួរ​យល់​ដឹង

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ