ប្រធានក្លិបបាល់ទាត់ Tottenham Hotspur លោក Daniel Levy បានប្រកាសថា បុគ្គលិកទាំងអស់ ដែលមិនមែនជាកីឡាករចំនួន ៥៥០នាក់នឹងត្រូវកាត់បន្ថយប្រាក់ខែចំនួន ២០% អំឡុងពេលនៃការផ្អាកការប្រកួត ដោយសារតែការរាតត្បាតវីរុស Covid-19 ។

លោក Daniel Levy បានថ្លែងថា ដោយបានឃើញក្លិបធំៗមួយចំនួននៅលើពិភពលោកដូចជា Barcelona, Bayern Munich និង Juventus ចាត់វិធានការដើម្បីកាត់បន្ថយប្រាក់កីឡាករ និងបុគ្គលិក ។ កាលពីម្សិលមិញការសម្រេចចិត្តដ៏លំបាកនេះ គឺដើម្បីការពារការបាត់បង់ការងាររបស់បុគ្គលិកក្លិប ដោយស្ថិតក្នុងចំណោមនាយក និងបុគ្គលិកដែលមិនមែនជាកីឡាករចំនួន៥៥០នាក់នៅក្នុងក្លិប ដែលនឹងត្រូវកាត់បន្ថយប្រាក់ខែដំបូងសម្រាប់ត្រឹមខែមេសា និងឧសភាចំនួន ២០% ស្របច្បាប់របស់រដ្ឋាភិបាល។

ក្នុងនោះក្លិប Tottenham Hotspur សង្ឃឹមថាការពិភាក្សានាពេលបច្ចុប្បន្នរវាងក្របខ័ណ្ឌ Premier League, PFA និង LMA នឹងធ្វើឱ្យកីឡាករ និងគ្រូបង្វឹកចូលរួមថវិការបស់ពួកគេ សម្រាប់ប្រព័ន្ធអេកូបាល់ទាត់ ៕ (ប្រភពពី tottenhamhotspur)
ចែករំលែកព័តមាននេះ