ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ព្រមាន​ថា «​កុំ​រក​លុយ​ដើម្បី​ទុក​និង​ចាយ បើ​ចង់​ជៀស​ផុត​ពី​ភាព​ក្រី​ក្រ​»

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​បាន​និយាយ​ថា ភាព​ក្រីក្រ​ជួនកាល​កើតឡើង​ដោយសារ​តែ​អ្នក​យក​លុយ​ដែល​រកបាន​ពីមុខ​របរ ឬ​អាជីព​ការងារ គឺ​គ្រាន់តែ​ដើរ​ចាយវាយ​ខ្ជះខ្ជាយ​ពេក​, ចាយ​មិន​ចេះ​គិត ឬ​ហ៊ឺហារ​ជ្រុល​ពេក ខណៈ​មនុស្ស​មួយ​ចំនួន​ធំ​ខិតខំ​ប្រឹង​ធ្វើការ​នៅ​តាម​ក្រុមហ៊ុន​ឯកជន ឬ​ស្ថាប័នរដ្ឋ​នានា…

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​បាន​និយាយ​ថា ភាព​ក្រីក្រ​ជួនកាល​កើតឡើង​ដោយសារ​តែ​អ្នក​យក​លុយ​ដែល​រកបាន​ពីមុខ​របរ ឬ​អាជីព​ការងារ គឺ​គ្រាន់តែ​ដើរ​ចាយវាយ​ខ្ជះខ្ជាយ​ពេក​, ចាយ​មិន​ចេះ​គិត ឬ​ហ៊ឺហារ​ជ្រុល​ពេក ខណៈ​មនុស្ស​មួយ​ចំនួន​ធំ​ខិតខំ​ប្រឹង​ធ្វើការ​នៅ​តាម​ក្រុមហ៊ុន​ឯកជន ឬ​ស្ថាប័នរដ្ឋ​នានា ដើម្បី​ទទួល​បាន​ប្រាក់​ចំណូល​ចិញ្ចឹមជីវិត និង​ក្រុម​គ្រួសារ និង​យក​លុយ​ដែល​រកបាន​គ្រាន់តែ​ដើម្បី​រក្សា​ទុក​តែ​ប៉ុណ្ណោះ​។

លោក ង៉ែត ជូ ទីប្រឹក្សា​សេដ្ឋកិច្ច​នៃ​ក្រុមហ៊ុន Emerging Markets Consulting (EMC) បាន​មាន​ប្រសាសន៍​ថា បងប្អូន​ខ្លះ គឺ​ប្រឹងរក​លុយ គឺ​ដើម្បី​គ្រាន់តែ​រក្សា​ទុក និង​ចាយវាយ​តែ​ប៉ុណ្ណោះ ដូច្នេះ​ការ​ប្រព្រឹត្ត​បែប​នេះ គឺ​មិន​អាច​ជួយ​ដល់​បងប្អូន​ឲ្យ​ជៀស​ផុត​ពី​ភាព​ក្រី​ក្រោ​ឡើយ ។

លោក ង៉ែត ជូ បាន​ថ្លែង​បញ្ជាក់​ថា «​​កុំ​រក​ដើម្បី​តែ​ចាយ កុំ​រក​ដើម្បី​តែ​ទុក ចូរ​រក​ដើម្បី​វិនិយោគ ទើប​ចៀស​ផុត​ទុក្ខ​នៃ​ភាព​ក្រី​»»​។

នៅ​ពេល​សួរ​បញ្ជាក់​ថា តើ​គួរតែ​យក​លុយ​ទៅ​វិនិយោគ​លើ​អ្វី? ទើប​ជា​កា​រស​ម្រេ​ចិត្ដ​ដ៏​ត្រឹមត្រូវ នៅ​ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​កម្ពុជា ក៏​ដូច​ជា​បណ្តា​ប្រទេស​មួយ​ចំនួន​កំពុង​តែ​ជួប​បញ្ហា​នៃ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩ នេះ ។

លោក ង៉ែត ជួ បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា «​គួរតែ​វិនិយោគ​ទៅ​លើ​ការ​វិនិយោគ​លើ​ទីផ្សារ​ភាគ​ហ៊ុន (Stocks), ឬ​អចល​ទ្រព្យ និង សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) ជាដើម​» ៕ (​កែ​សម្រួល​​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ