ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

8​ខែ​ដើមឆ្នាំ អគ្គនាយកដ្ឋាន​ពន្ធដារ ប្រមូល​ពន្ធ​បាន​ជាង​100​លាន​ដុល្លារ​ពី​ការ​បង់​ពន្ធលើប្រាក់បៀវត្ស

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយសារ​ប្រាក់បៀវត្ស​របស់​ប្រជាពលរដ្ឋ​កម្ពុ​ជាមួយ​ចំនួន​ធំ ដូច​ជា​កម្មករ និយោជិត តាម​បណ្ដា​រោងចក្រ​ក្នុង​វិស័យ​​កាត់ដេរ​មួយ​ចំនួន​បាន​ឡើង​ដល់​កម្រិត​ជាប់ពន្ធ​ដែល​ត្រូវ​បង់ពន្ធ​ជូន​រដ្ឋ ទើប​ក្នុង​ឆ្នាំ​២០១៤​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច ប្រមូល​ពន្ធលើប្រាក់បៀវត្ស​បាន​ជាង ១០០​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​រយៈពេល​៨ ខែ​ដើមឆ្នាំ​នេះ ។

រាជធានី​ភ្នំពេញ ៖ ដោយសារ​ប្រាក់បៀវត្ស​របស់​ប្រជាពលរដ្ឋ​កម្ពុ​ជាមួយ​ចំនួន​ធំ ដូច​ជា​កម្មករ និយោជិត តាម​បណ្ដា​រោងចក្រ​ក្នុង​វិស័យ​​កាត់ដេរ​មួយ​ចំនួន​បាន​ឡើង​ដល់​កម្រិត​ជាប់ពន្ធ​ដែល​ត្រូវ​បង់ពន្ធ​ជូន​រដ្ឋ ទើប​ក្នុង​ឆ្នាំ​២០១៤​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច ប្រមូល​ពន្ធលើប្រាក់បៀវត្ស​បាន​ជាង ១០០​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​រយៈពេល​៨ ខែ​ដើមឆ្នាំ​នេះ ។

លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​មាន​ប្រសាសន៍​ថា ឆ្នាំ​នេះ​ចំណូល​ពន្ធលើ​ប្រាក់​បៀវត្ស​បាន​កើនឡើង​ប្រមាណ​ជា​៤០​ភាគរយ គិត​ត្រឹម​ដំណាច់​ខែសីហា ឆ្នាំ​២០១៤ ។ ក្នុង​រយៈពេល​៨​ខែ​ដើមឆ្នាំ​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ ប្រមូល​បាន​ជាង​១០០​លាន​ដុល្លារ​អា​មេ​រិ​ក ច្រើន​ជាង ឆ្នាំ​២០១៣ ពេញ​មួយ​ឆ្នាំ ដែល​រក​ចំនូល​បាន​តែ​ជាង​៧៥​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ។ ក្នុង​រយៈពេល​៣​ទៅ​៤​ខែ​ខាង​មុន​ទៀត ឬ​ដល់​ដំណាច់ឆ្នាំ​២០១៤ អគ្គនាយកដ្ឋាន​ពន្ធដារ​សង្ឃឹមថា ចំណូល​ពន្ធ​ដែល​បាន​ពី​ការ​បង់​ពន្ធលើប្រាក់បៀវត្ស​របស់​ប្រជាពលរដ្ឋ​កម្ពុជា នឹង​ឡើង​ដល់​១១០​លាន​ដុល្លារ​អា​មេ​រិ​ក ។

លោក​បន្ត​ថា នេះ​ដោយសារ​តែ​កំណើនសេដ្ឋកិច្ច​នៃ​ប្រទេស​យើង​បាន​កើន​ឡើងជា​លំដាប់ ស្រប​ពេល​ដែល​ប្រាក់បៀវត្ស​របស់​ប្រជាពលរដ្ឋ​កើនឡើង​ជាមួយ​គ្នា​នេះ​ដែរ ជា​ពិសេស​ដោយសារ​ការ​យល់​ដឹង​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​ជាប់ពន្ធ និង​មាន​កាតព្វកិច្ច​បង់ពន្ធ​ជូន​រដ្ឋ​បាន​បំពេញ​កាតព្វកិច្ច​ច្រើន​ឡើង​ៗ ។ យើង​ដឹង​ថា ប្រជាពលរដ្ឋ​ពិតជា​មានការ​រារែក​ក្នុង​ការ​បង់ពន្ធ​ជូន​រដ្ឋ តែ​នេះ​ជា​កាតព្វកិច្ច ដែល​ប្រជាពលរដ្ឋ​ម្នាក់​ៗ ត្រូវធ្វើ ។ យើង​នឹង​ពន្យល់​ពួក​គាត់ ពី​ប្រាក់​ចំណូល​ដែល​បាន​ពី​ការ​បង់ពន្ធ​របស់​ពួក​គាត់​មក​កាន់​អគ្គនាយកដ្ឋាន​ពន្ធដារ ថា​តើ​យើង​យក​ប្រាក់​ចំណូល​នេះ​ទៅ​ធ្វើ​អ្វីខ្លះ ។

លោក​ក៏​បាន​បញ្ជាក់​ដែរ ក្នុង​ករណី​មាន​បុគ្គលិក កម្មករ និយោជិត​បាន​បង់ពន្ធ​ជូន​រួច​ហើយ តែ​ខាង​ថៅកែ ឬ​ម្ចាស់​រោងចក្រ ក្រុមហ៊ុន​មិន​បាន​យក​មក​បង់​ជូន​រដ្ឋ​ទេ​នោះ ខាង​អគ្គនាយកដ្ឋាន​នឹង​ត្រូវ​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ដោយ​ត្រូវ​បង្កើន​ប្រាក់​ពន្ធ​នោះ​ទៅ​លើ​ម្ចាស់​រោងចក្រ ឬ​ម្ចាស់​ក្រុមហ៊ុន ។ តែ​រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ករណី​នេះ​កើនឡើង​ទេ ដោយ​គ្រប់​ស្ថាប័ន​សុទ្ធតែ​បាន​បំពេញ​កាតព្វកិច្ច​ត្រឹមត្រូវ​ចំពោះ​បុគ្គលិក​របស់​ខ្លួន​ដែល​ត្រូវ​ជាប់ពន្ធ និង​មាន​កាតព្វកិច្ច​បង់ពន្ធ​ជូន ។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ឆមាស​ទី​១ ឆ្នាំ ២០១៤​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច​ប្រមូល​ពន្ធ​បាន​ជាង​៥៣២​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​មាន​កើនឡើង​ប្រមាណ​១៣​ភាគរយ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៣ ហើយ​ប្រាក់​ពន្ធ​ទាំងនោះ​បាន​មក​ពី​ពន្ធលើប្រាក់បៀវត្ស ពន្ធ​លើ​អាករ​បន្ថែម ពន្ធ​ដែល​បាន​មក​ពី​ទំនិញ និង​សេវាកម្ម​ផ្សេង​ៗ ពន្ធ​បាន​មក​ពី​យានយន្ត និង​អចលនទ្រព្យ​ជាដើម ៕