ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​រក​លុយ​ក្នុង​ពេល​មិន​អាច​ធ្វើ​ការងារ​ខាងក្រៅ​បាន ព្រោះតែ​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ

3 ឆ្នាំ មុន

ខណៈ​ដែល​វីរុស​កូ​វី​ដ ១៩ កំពុង​តែ​បន្ត​រាតត្បាត​គ្រប់​តំបន់​លើ​ពិភពលោក វា​បាន​បង្ក​ផល​ប៉ះពាល់​ដល់​អាជីវកម្ម និង​ក្រុមហ៊ុន​ជា​ច្រើន​ដែល​ត្រូវ​បង្ខំ​ផ្អាក​ដំណើរការ ឬ​មើលឃើញ​ប្រាក់​ចំណូល​ធ្លាក់​ចុះ​ជាដើម ។ ក្នុង​ករណី​មួយទៀត អាជីវករ​មិន​អាច​រក​ចំណូល​បាន​ឡើយ​ព្រោះតែ​ការ​ផ្អាក ឬ​រឹត​ប​ន្តិ​ង​ការ​ធ្វើ​ដំណើរ​ចេញចូល​ប្រទេស…

ខណៈ​ដែល​វីរុស​កូ​វី​ដ ១៩ កំពុង​តែ​បន្ត​រាតត្បាត​គ្រប់​តំបន់​លើ​ពិភពលោក វា​បាន​បង្ក​ផល​ប៉ះពាល់​ដល់​អាជីវកម្ម និង​ក្រុមហ៊ុន​ជា​ច្រើន​ដែល​ត្រូវ​បង្ខំ​ផ្អាក​ដំណើរការ ឬ​មើលឃើញ​ប្រាក់​ចំណូល​ធ្លាក់​ចុះ​ជាដើម ។ ក្នុង​ករណី​មួយទៀត អាជីវករ​មិន​អាច​រក​ចំណូល​បាន​ឡើយ​ព្រោះតែ​ការ​ផ្អាក ឬ​រឹត​ប​ន្តិ​ង​ការ​ធ្វើ​ដំណើរ​ចេញចូល​ប្រទេស ។

ប៉ុន្តែ​បុគ្គល​ដែល​ជោគជ័យ​មិនមែន​ជា​មនុស្ស​ដែល​អង្គុយ​ចាំ​រហូត​ដល់​ស្ថាន​ការ​ល្អ​ប្រសើរ​ឡើង​ខណៈ​ដែល​ខ្លួន​មិន​ធ្វើ​អ្វី​ទាំងស្រុង​ទេ ។ ផ្ទុយ​មក​វិញ ពួក​គេ​ជា​មនុស្ស​ដែល​រៀបចំ​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ចេញ​ប្រយុទ្ធ និង​រក​លុយ​វិញ​ពេល​ដែល​ការ​ហាមឃាត់​ផ្សេង​ៗ​ត្រូវ​បាន​ដក​ចេញ ។ ខាងក្រោម គឺ​វិធី​មួយ​ចំនួន​ដែល​អាច​ជួយ​អ្នក​ឲ្យ​ត្រៀមខ្លួន​សម្រាប់​ការ​រក​លុយ​ពេល​ដែល​ស្ថាន​ការ​ល្អ​ប្រសើរ​ឡើង​៖

១. ពិនិត្យ​មើល​ឯកសារ​ចាំបាច់​សម្រាប់​ធ្វើ​ដំណើរ​ឡើង​វិញ
ព្រោះតែ​ស្ថាប័នរដ្ឋ​ជា​ច្រើន​មានការ​ផ្អាក​ដំណើរការ វា​មាន​ន័យ​ថា​អ្នក​មិន​អាច​យក​ឯកសារ​របស់​អ្នក​ទៅ​ស្នើ​សុំ​ត្រា​បញ្ជាក់ ឬ​ពន្យារពេល​បាន​ងាយ​ដូច​មុន​ឡើយ ។ ដូច្នេះ​អ្នក​ត្រូវ​តែ​មើល​សា​ជា​ថ្មី​ថា​មាន​ឯកសារ​ចាំបាច់​ណា​ដែល​អ្នក​ត្រូវការ​ការ​ពន្យា​ពេល ឬ​ត្រូវធ្វើ​ថ្មី​មុន​ពេល​ការ​រឹត​បន្តឹង​ត្រូវ​បាន​លុប​បំបាត់​ទេ? លើស​ពី​នេះ​ទៅ​ទៀត ដោយសារ​តែ​ប្រទេស​ជា​ច្រើន​ចាប់ផ្តើម​ទាមទារ​ឲ្យ​មានការ​ផ្តល់​ជា​ឯកសារ​បញ្ជាក់​សុខភាព​ពេល​ដែល​អ្នក​ចង់​ចូល​ប្រទេស អ្នក​គួរតែ​រៀបចំ​វា​ឲ្យ​បាន​រួច​ស្រេច​ដែរ ។

២. រៀបចំ Profile របស់​អ្នក​ឡើង​វិញ
បើ​អ្នកមាន​ប្រវត្តិរូប​សង្ខេប​សម្រាប់​ការ​ដាក់​ពាក្យ​ចូល​ធ្វើការ​ដែល​ចាស់​នោះ វា​ជា​ពេល​ល្អ​ដែល​អ្នក​អាចយ​កមក​ធ្វើ​បច្ចុប្បន្នភាព​ហើយ ។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​គួរតែ​រៀបចំ Profile របស់​អ្នក​លើ​ប្រព័ន្ធ​សង្គម​ដូច​ជា Facebook និង LinkedIn ឲ្យ​បាន​ល្អ និង​រៀបរយ​ផង​ដែរ​ព្រោះ​វា​ជា​មធ្យោបាយ​សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​ខ្លួន​អ្នក​ឲ្យ​ទៅ​ពិភព​ការងារ ។

៣. ស្រាវជ្រាវ​ពី​អតិថិជន ឬ​កម្មវិធី​ផ្សេង​ៗ
ខណៈ​ពេល​នេះ​ក៏​ជា​ពេល​ល្អ​ក្នុង​ការ​ស្រាវជ្រាវ និង​រៀបចំ​ការ​ជួប​គ្នា​ជាមួយ​អតិថិជន​ដែល​អ្នក​ចង់​សហកា​ជ​ឫ​មួយ ឬ​ទីផ្សារ​ដែល​អ្នក​ចង់វាយ​លុយ​ចូល​នៅ​ថ្ងៃ​អនាគត​ដែរ ។ ទោះជា​មាន​ភាព​មិន​ប្រាកដប្រជា​ច្រើន​ពិតមែន​ក្តី ការ​បង្កើត​នូវ​គំនិត​ថ្មី​ៗ​គឺ​តែងតែ​ល្អជា​និច្ច ។ ក្រៅពី​នេះ​ហើយ អ្នក​អាច​យក​ពេលវេលា​នេះ​ទៅ​ស្រាវជ្រាវ​រក​កម្មវិធី​ដូច​ជា​សិក្ខាសាលា​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ជួប​នូវ​មនុស្ស​ដែល​អាច​សហការ​ជាមួយ​អ្នក​បាន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ