អ្នកលក់ ៖ ខ្ញុំ​ស្ទើរ​ដាច់​បាយ​ហើយដោយ​សារ​ជំងឺ​កូ​វី​ដ​១៩


រាជធានី​ភ្នំពេញ ៖ អ្នក​លក់ដូរ​នៅ​ក្បែរ​ព្រះ​បរមរាជវាំង​ត្អូញត្អែរ​លក់​មិន​ដាច់​ធ្វើ​ឲ្យ​ពួក​គាត់​ស្ទើរ​ដាច់​បាយ បន្ទាប់​ពី​មាន​ករណី​ផ្ទុះ​ជំងឺឆ្លង​កូ​វី​១៩ នៅ​ប្រទេស​កម្ពុជា ហើយ​មានការ​បិទ​ផ្អាក​ជា​បណ្តោះអាសន្ន​ព្រះ​បរមរាជវាំង​មួយ​រយៈពេល មិន​អនុញ្ញាត​ឲ្យ​សាធារណៈជន និង​ជនបរទេស​ចូល​ទស្សនា ។

បងស្រី​ម្នាក់​ប្រប​ក​មុខរប​លក់​ផ្កាឈូក ផ្កាម្លិះ សុំ​មិន​បញ្ចេញ​ឈ្មោះ មាន​ក្នុង​ទឹកមុខ​ស្រងូតស្រងាត់ និង​ដៃ​កំពុង​ក្រងផ្កា​ក្លា​សេ​ទុក​លក់ បាន​និយាយ​ត្អូញត្អែរ​យ៉ាង​ដូច្នេះ​ថា ក្នុង​មួយ​ថ្ងៃ​គាត់​លក់​មិន​ដាច់​នោះ​ទេ គឺ​ខុស​ពី​មុន បន្ទាប់​ពី​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ នៅ​កម្ពុជា​នេះ បន្ទាប់​ពី​ការ​បិទ​កន្លែង​កម្សាន្ត កា​រ៉ា​អូ​ខេ និង​ព្រះ​បរមរាជវាំង​ជា​បណ្តោះអាសន្ន ។ បងស្រី​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​ខ្ញុំ​ស្ទើរ​ដាច់​បាយ​ហើយ ដោយពេល​មុន​ខ្ញុំ​ធ្លាប់​លក់​បាន​លុយ​១០​ទៅ​ជាង​១០​ម៉ឺន​រៀល ប៉ុន្តែ​ឡូ​វ​បាន​លុយ​តែ​៥​ពាន់​រៀល ហើយ​ពេល​ខ្លះ​៧​ពាន់ រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​» ។

បងស្រី​បាន​លើក​ឡើង​ថា មួយ​ថ្ងៃ​ៗ​នៅ​ជុំ​បរមរាជវាំង​មិនសូវ​មាន​មនុស្ស​ដូច​មុន​នោះ​ទេ ទោះបីជា​មាន​ថ្ងៃសីល​ក្តី ក៏​មិន​ដូច​មុន​នោះ​ទេ គឺ​ពី​មុន​ច្រើន តែ​ឥឡូវនេះ​ស្ងាត់ ហើយ​គ្មាន​អ្នកទិញ​របស់​ទៀត ធ្វើ​ឲ្យ​អ្នកលក់​មិន​ដាច់​នោះ​ទេ ប្អូន​អើយ ។ ពាក់ព័ន្ធ​នឹង​ការ​លក់​មិន​ដាច់​នេះ​ដែរ បងស្រី​ក៏​បាន​លើក​ឡើង​ថា មិន​ថា តែ​កន្លែង​គាត់​នោះ​ទេ កន្លែង​គេ​ផ្សេង​ក៏​លក់​មិន​ដាច់​ដែរ ទោះបីជា​កន្លែង​គេ​លក់​របស់​គេ​មាន​របស់​ផ្សេង​ក៏​ដោយ ។

ជាមួយ​គ្នា​នោះ​ដែរ អ្នក​មីង​ជា​អ្នកលក់​ចំណី​ឲ្យ​ព្រាប​ក៏​បាន​ត្អូញត្អែរ​ថា លក់​មិន​ដាច់​នោះ​ទេ ព្រោះ​ស្ងាត់​ខុស​ពី​មុន ដោយពេល​ខ្លះ​មិន​បាន​លុយ​ទៅ​ផ្ទះ​ទុក​ឲ្យ​កូន​រៀន​ដូច​សព្វ​ដងនោះ​ទេ ទោះបីជា​ឥឡូវ​សាលារៀន​វ៉ា​កង​ក៏​ដោយ ។ អ្នក​មីង​បន្ត​ថា នៅ​ពេល​ជំងឺ​កូ​វី​ដ​១៩​នេះ​បាន​ផ្ទុះ​ឡើង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​យ៉ាង​ខ្លាំង​មិន​ថា តែ​អ្នក​មីង​នោះ​ទេ គឺ​អ្នក​ប្រកប​រប​ផ្សេង​ទៀត​ក៏​ប៉ះពាល់​ដែរ ដូច​ជា អ្នក​បាយ គុយទាវ និង​បើក​ភោជនីយដ្ឋាន​ជាដើម ។

លើស​ពី​នេះ​អ្នក​ថតរូប​ថត​លក់​ក៏​បាន​ប៉ះពាល់​ដែរ ព្រោះ​ឥឡូវ​មិន​មាន​មនុស្ស​មក​ទស្សនា​នៅ​មុខ​វាំង​ច្រើន​ដូច​មុន​នោះ​ទេ គឺ​ស្ងាត់​តែ​ម្តង ។ សូម​ជម្រាប​ថា បន្ទាប់​ពី​កម្ពុជា​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ដោយសារ​ជនបរទេស​មក​រាជរដ្ឋាភិបាល​បាន​ខិតខំ​ធ្វើការ​ទប់ស្កាត់​យ៉ាង​ខ្លាំង​ក្នុង​នោះ​បាន​បិទ​កា​រ៉ា​អូ​ខេ ព្រះ​បរមរាជវាំង កាស៊ីណូ​…៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ