ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ កម្ពុជា​មិន​ទាន់​មានច្បាប់​គ្រប់គ្រង​ប្រទេស​ជាតិ ក្នុង​គ្រា​មាន​អាសន្ន​នៅឡើយ​នោះ​ទេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជាក់​ថា កម្ពុជា​មិន​ទាន់​មានច្បាប់​គ្រប់គ្រង​ប្រទេស​ជាតិ ក្នុង​គ្រា​មាន​អាសន្ន​នៅឡើយ​នោះ​ទេ ដូច្នេះ​ការ​បង្កើត​ច្បាប់​នេះ​ឡើង…

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជាក់​ថា កម្ពុជា​មិន​ទាន់​មានច្បាប់​គ្រប់គ្រង​ប្រទេស​ជាតិ ក្នុង​គ្រា​មាន​អាសន្ន​នៅឡើយ​នោះ​ទេ ដូច្នេះ​ការ​បង្កើត​ច្បាប់​នេះ​ឡើង ដើម្បី​ជា​ឧបករណ៍​ផ្នែក​ច្បាប់​មួយ​គ្រប់គ្រង​ប្រទេស​ជាតិ ក្នុង​គ្រា​មាន​អាសន្ន ។ ថ្លែងនៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែមីនានេះ ​ក្នុង​កិច្ចប្រជុំ​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព ។ នេះ​បើ​យោង​តាម​ផេ​ក សម្តេច​តេ​ជោ ​ចេញផ្សាយ​មុន​នេះ​បន្តិច ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ី​វិល​ផង​ដែរ កុំឱ្យ​មានការ​ព្រួយបារម្ភ​ច្បាប់​នេះ ព្រោះ​មិនមែន​បង្កើត​ឡើង​មក ដើម្បី​រឹត​ដ្បិត​សេរីភាព​របស់​ប្រជាពលរដ្ឋ និង​សេរីភាព​នៃ​ការ​បញ្ចេញមតិ​នោះ​ឡើយ ។

ដូច​គ្នា​នឹង​ប្រសាសន៍​លើក​ឡើង​របស់​សម្តេច​តេ​ជោ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន បន្ទាប់​ពី​ការ​អញ្ជើញ​ចូលរួម​សម័យប្រជុំ​ពេញអង្គ​លើក​ទី​៣៣ នីតិកាល​ទី​៦ នៃ​រដ្ឋសភា កាលពី​ថ្ងៃ​ទី​៣០ ខែមីនា ម្សិលមិញ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ «​យើង​បាន​ធ្វើ​សេចក្តីព្រាងច្បាប់​នេះ​រួចរាល់​ហើយ មាន​ទាំង​សេចក្តី​ថ្លែង​ហេតុ​ប្រុងប្រៀប ។ យើង​នឹង​មានការ​បែងចែក​ថា​អ្វីខ្លះ​ដែល​ត្រូវធ្វើ អ្វីខ្លះ​ដែល​មិន​ត្រូវធ្វើ ហើយ​ពេល​នោះ​ដាក់​ចេញ​វិធានការ បិទ​ទីតាំង​សាធារណៈ និង​ឯកជន​ណាមួយ ដែល​មាន​ភាព​ចាំបាច់​ដើម្បី​ឆ្លើយ​តប​» ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ