ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​អា​មេ​រិ​ក១​ថ្ងៃ​ អ្នកបាត់ជីវិត​ជិត​៣០០​នាក់ ឯ​អ្នក​ឆ្លង​ថ្មី​១៨.០០០​នាក់​

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក៖ តាម​តុល្យការ​ផ្ដល់​ឱ្យ នៅ​ថ្ងៃ​ទី​៣០ ​មីនា ដោយ​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​និង​បង្ការ​ជំងឺ​អា​មេ​រិ​ក​CDC​ថា មនុស្ស​ជិត​៣០០​នាក់​ថ្មី់​ទៀត​ស្លាប់ ​ដោយសារ​វីរុស​COVID-19​និង​មនុស្ស​ជាង​១៨.០០០​នាក់​ជា​អ្នក​ឆ្លង​ថ្មី រយៈពេល​តែ​១​ថ្ងៃ​នៅ​សហរដ្ឋអាមេរិក​។ តាម​ទិន្នន័យ​ចេញផ្សាយ​នា​វេលា​ម៉ោង​១៦​ម៉ោង​នៅ​ក្រុង​វ៉ា​សិ​ុ​ន​តោន មជ្ឈមណ្ឌល​នោះ​រៀប​ពី​មនុស្ស​ស្លាប់​សរុប​២.៤០៥​នាក់​និង​អ្នក​ឆ្លង​សរុប​១៤០.៩០៤​នាក់​នៅ​សហរដ្ឋអាមេរិក​។…

សហរដ្ឋអាមេរិក៖ តាម​តុល្យការ​ផ្ដល់​ឱ្យ នៅ​ថ្ងៃ​ទី​៣០ ​មីនា ដោយ​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​និង​បង្ការ​ជំងឺ​អា​មេ​រិ​ក​CDC​ថា មនុស្ស​ជិត​៣០០​នាក់​ថ្មី់​ទៀត​ស្លាប់ ​ដោយសារ​វីរុស​COVID-19​និង​មនុស្ស​ជាង​១៨.០០០​នាក់​ជា​អ្នក​ឆ្លង​ថ្មី រយៈពេល​តែ​១​ថ្ងៃ​នៅ​សហរដ្ឋអាមេរិក​។

តាម​ទិន្នន័យ​ចេញផ្សាយ​នា​វេលា​ម៉ោង​១៦​ម៉ោង​នៅ​ក្រុង​វ៉ា​សិ​ុ​ន​តោន មជ្ឈមណ្ឌល​នោះ​រៀប​ពី​មនុស្ស​ស្លាប់​សរុប​២.៤០៥​នាក់​និង​អ្នក​ឆ្លង​សរុប​១៤០.៩០៤​នាក់​នៅ​សហរដ្ឋអាមេរិក​។ តុល្យការ​លើក​មុន​រៀបរាប់​ពី​មនុស្ស​ស្លាប់​២.១១២​នាក់​និង​អ្នក​ឆ្លង​១២២.៦៥៣​នាក់​។ ទោះបី​យ៉ាងណា​ស្ថិតិ របស់​CDC​អាច​ខុស​គ្នា​នឹង​ស្ថិតិ​ផ្ដល់​ឲ្យ​តាម​រដ្ឋ​និ​មួយ​ៗ​។

ក្រុង​ញូ​វ​យ៉​ក​ក្លាយជា​ចំណុច​ស្នូល​នៃ​ការ​ឆ្លង​វីរុស​នេះ​នៅ​សហរដ្ឋអាមេរិក ដែល​ពេល​នេះ​មាន​អ្នក​ឆ្លង​ដល់​ជាង​៣៦.០០០​នាក់ និង​អ្នក​ស្លាប់​៧០០​នាក់​។ នៅ​អា​មេ​រិ​ក​គេ​រិ​ត​តែ​មានការ​ព្រួយបារម្ភ​ក្រោយ​ការ​រក​ឃើញ​អ្នក​ឆ្លង​វីរុស​ដល់​ទៅ​៦៧​នាក់ ក្នុងផ្ទះ​សម្រាប់​មនុស្ស​ចាស់​មួយ​នៅរ​ដ្ខ​ម៉ា​រី​ឡែ​ន ​។ អភិបាល​រដ្ឋ​នោះ​លោក​ឡា​រី​ហូ​ហ្គា​ន ក្នុង​សន្និសីទ​សារព័ត៌មាន​មួយគូ​សបញ្ជាក់ ​កាលពី​ថ្ងៃ​ទី​៣០ ​មីនា ​ថា ករណី​ក្នុងផ្ទះ​សម្រាប់​អ្នក​ចូល​និវត្តន៍​នោះ​ ធ្វើតេស្ត​ឃើញ​អ្នក​ឆ្លង​វីរុស​៦៧​នាក់ នាំ​ឲ្យ​អា​ជ្ជា​ធរ​រដ្ឋ​មានការ​ព្រួយបារម្ភ​។

យើង​និយាយ​ពី​សេណា​រី​យ៉ូ​ដ៏​អាក្រក់​និង​សែន​ទារុណ​បំផុត ហើយ​ឥឡូវ​មាន​ក្នុងផ្ទះ​សម្រាប់​មនុស្ស​ចាស់​នេះ​។ បុរស​អាយុ​៩០​ឆ្នាំ​ម្នាក់​ក្នុងផ្ទះ​នោះ​បាន​ត្រូវ​ស្លាប់ ហើយ​មនុស្ស​១៧​នាក់​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។រដ្ឋ​ម៉ា​រី​ឡែ​ន​ស្ថិត​នៅ​ភាគ​ខាងជើង​រដ្ឋធានី​សហព័ន្ធ​ក្រុង​វ៉ា​សិ​ុ​ន​តោន មាន​អ្នក​ឆ្លង​វីរុស​១.៤១៤​នាក់​ក្នុង​នោះ​ស្លាប់​១៦​នាក់​។

ជា​និមិត្តរូប​នៃ​ការ​ខិតខំ​ប្រឹងប្រែង​របស់​អា​មេ​រិ​ក ទប់ទល់​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នោះ នាវា​មន្ទីរពេទ្យ​មួយ​គ្រឿង​មាន​គ្រែ​១០០០ បាន​មក​ដល់​ក្រុង​ញូ​វ​យ៉​ក​ហើយ ដើម្បី​ជួយ​សម្រាល​បណ្ដា​មន្ទីរពេទ្យ​នៃ​ទីក្រុង​នោះ ដែល​បណ្ដា​មន្ទីរពេទ្យ​បណ្ដោះអាសន្ន​ក៏​ត្រូវ​បាន​បង្កើត​ឡើង ក្នុង​មជ្ឈមណ្ឌល​សន្និសីទ ឬ​ក្នុង​រូបភាព​ជា​តង់​ធំ​ៗ​ដំឡើង​ក្នុង​ឧទ្យាន​CENTRAL PARK៕

អត្ថបទសរសេរ ដោយ