ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួងសុខាភិបាល មិន​អនុញ្ញាត​ឲ្យ​គ្រូ​ពេទ្យ​ឯកជន​ទាំងអស់​ពិនិត្យ ឬ​ធ្វើតេស្ត​រក​​មេរោគ​កូ​វី​ដ​១៩ នោះ​ទេ

9 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល មិន​អនុញ្ញាត​ឲ្យ​គ្រូពេទ្យ​ឯកជន​ទាំងអស់​ទទួល​សេវា​ពិនិត្យ​​ព្យាបាល​ជំងឺ និង​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩ នោះ​ទេ ក្នុង​ករណី​ដែល​មាន​អ្នកជំងឺ​ចង់​ធ្វើការ​ពិនិត្យ និង​ព្យាបាល​។ នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ ខែមីនា…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល មិន​អនុញ្ញាត​ឲ្យ​គ្រូពេទ្យ​ឯកជន​ទាំងអស់​ទទួល​សេវា​ពិនិត្យ​​ព្យាបាល​ជំងឺ និង​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩ នោះ​ទេ ក្នុង​ករណី​ដែល​មាន​អ្នកជំងឺ​ចង់​ធ្វើការ​ពិនិត្យ និង​ព្យាបាល​។ នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២០ នេះ ។

បើ​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ដើម្បី​បង្ការ​ការ​ឆ្លង និង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ម្ចាស់​សេវា​ពិនិត្យ​ព្យាបាល​ជំងឺ​ឯកជន​ទាំងអស់​ត្រូវ​អនុវត្ត​ទៅ​តាម​គោលការណ៍​ណែនាំ ដោយ​មិន​អនុញ្ញាត​ឲ្យ​ធ្វើការ​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ និង​ធ្វើតេស្ត​រក​មេរោគ​នៃ​ជំងឺ​កូ​វី​ដ​១៩ នៅ​តាម​សេវា​ពិនិត្យ​ព្យាបាល​ឯកជន​របស់​ខ្លួន​ជា​ដាច់ខាត លុះត្រាតែ​មានការ​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល ។

ប្រសិនបើ​មាន​អ្នកជំងឺ​ទៅ​ពិនិត្យ​ជំងឺ​នៅ​កន្លែង​ព្យាបាល​របស់​លោក លោកស្រី ហើយ​អ្នកជំងឺ​នោះ​មាន​រោគ​សញ្ញា​ណាមួយ​ក្នុង​ចំណោម​រោគ​សញ្ញា​ដូច​ជា មាន​គ្រុនក្តៅ​យ៉ាងតិច​៣៨​អង្សា​សេ​, ក្អក​, ហៀរ​សំបោរ​, ឈឺ​បំពង់​.​ក​, ហត់ ឬ​ពិបាក​ដកដង្ហើម និង​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​មក ឬ​ស្នាក់​នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀត ក្រៅពី​ប្រទេស​កម្ពុជា ឬ​បាន​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​កូ​វី​ដ​១៩ ។

បញ្ជាក់​ពី​មន្ទីរពិសោធន៍​ក្នុងអំឡុងពេល​១៤​ថ្ងៃមុន​ចេញ​រក​សញ្ញា សូម​លោក លោកស្រី ធ្វើការ​រាយការណ៍​ជា​បន្ទាន់​ទៅ​កាន់​ទូរស័ព្ទ​ទាន់​ហេតុការណ៍​លេខ​១១៥ ឬ​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត រួម​ទាំង​ធ្វើការ​ណែនាំ​ដល់​អ្នកជំងឺ​ឱ្យ​ចេះ​អំពី​របៀប​ការពារ​ខ្លួន ពី​ការ​ចម្លងរោគ​កូ​វី​ដ​១៩ និង​ការ​ចម្លង​ទៅ​អ្នក​ដទៃ ឬ​ក្រុម​គ្រួសារ​។

បន្ថែម​ពីលើ​នេះ​លោក លោកស្រី​ម្ចាស់​សេវា​ពិនិត្យ​ព្យាបាល​ជំងឺ​ឯកជន​ទាំងអស់ ត្រូវ​បន្ត​ការ​ផ្សព្វផ្សាយ និង​ណែនាំ​ទៅ​ដល់​គ្រូពេទ្យ ដែល​បំរើ​ការងារ​នៅ​ក្នុង​កន្លែង​ព្យាបាល​ជំងឺ​របស់​ខ្លួន ឲ្យ​អនុវត្ត​ទៅ​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល​ខាងលើ​នេះ ឲ្យ​បាន​ល្អ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ។

ក្នុង​ករណី​ដែល​ក្រសួងសុខាភិបាល ស្រាវជ្រាវ​រក​ឃើញ​ថា មាន​កន្លែង​ព្យាបាល​ជំងឺ​ឯកជន​ណាមួយ មិន​អនុវត្ត​តាម​ការ​ណែនាំ​ខាងលើ​នេះ ក្រសួងសុខាភិបាល​នឹង​មាន​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​បំផុត តាម​ផ្លូវច្បាប់​ជា​ធរមាន​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)