ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ហាមឃាត់មិន​ឱ្យ​លក់​ឧបករណ៍​ធ្វើ​តេស្តកូវីដ១៩ ​តាម​ឱសថស្ថាន និង​​គ្លីនិក

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ លោក ទ​ន វុ​ទ្ធី អនុប្រធាន​មន្ទីរ​សុខាភិបាល និង​ជា​ប្រធាន​ប្រយុទ្ធ​ជំងឺឆ្លង​ខេត្ត ដឹកនាំ​ក្រុមការងារ​សុខាភិបាល សហការ​ជាមួយ​ព្រះរាជអាជ្ញា សាលាក្រុង​…

ខេត្តស្ទឹងត្រែង​ ៖ លោក ទ​ន វុ​ទ្ធី អនុប្រធាន​មន្ទីរ​សុខាភិបាល និង​ជា​ប្រធាន​ប្រយុទ្ធ​ជំងឺឆ្លង​ខេត្ត ដឹកនាំ​ក្រុមការងារ​សុខាភិបាល សហការ​ជាមួយ​ព្រះរាជអាជ្ញា សាលាក្រុង​ កំលាំង​ប៉ូលិស និង​កំលាំង​អាវុធហត្ថ​ ចុះ​ត្រួតពិនិត្យ​តាម​ឱសថស្ថាន គ្លីនិក​ បន្ទប់​ថែទាំ នៅ​ក្នុង​ក្រុង​ស្ទឹង​ត្រែង ដើម្បី​ពិនិត្យ​រក​មើល​ការ​លួចលាក់​លក់​ឧបករណ៍ធ្វើ​តេស្ត​​វីរុស​កូវីដ១៩ និង​ថ្នាំ​ខុសច្បាប់ សម្រាប់​ព្យាបាល​ជំងឺ​កូ​វិ​ដ​-១៩ និង​ការ​លក់​អាល់​កុល​មិន​មាន​ប្រភព​ច្បាស់លាស់ និង​ណែនាំ​ដល់​គ្លីនិក បន្ទប់​ពិគ្រោះ និង​បន្ទប់​ថែទាំ​អោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់ ក្រសួងសុខាភិបាល ស្តី​ពី​មិន​អនុញ្ញាត​អោយ​ព្យាបាល​ជំងឺ​កូ​វីដ១៩ នៅ​សេវា​ឯកជន​។

ជា​ដាច់ខាត​មិន​ឲ្យ​មានការ​លក់​​ដំឡើង​​ថ្លៃ​ហួសហេតុ ពិសេស​ណែនាំ​ហាម​មិន​ឲ្យ​លក់ ឧបករណ៍​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩ (COVID-19) ដោយ​ខុសច្បាប់​នោះ​ឡើយ​។

ឱសថស្ថាន​ចំនួន​១២​កន្លែង គ្លីនិក​ និង​បន្ទប់​ថែទាំ​ចំនួន​៦ នៅ​ក្នុង​ក្រុង​ស្ទឹង​ត្រែង​ត្រូវ​ចុះ​ការ​ពិនិត្យ និង​ណែនាំ​នា​រសៀល​ថ្ងៃ​ទី ៣០ ខែ​មី​នា ឆ្នាំ​២០២០​។

អនុប្រធាន​មន្ទីរ​សុខា​ភិ​បាល ​និង​ជា​ប្រធាន​ប្រយុទ្ធ​ជំងឺឆ្លង​ខេត្ត​បាន​ណែនាំ​ដល់​គ្លីនិក​ បន្ទប់​ថែទាំ ចំនួន​៦ មិន​អោយ​ទទួល​ព្យា​បាលអ្នក​​ជំងឺកូវីដ១៩ ​គឺត្រូវ​​រាយ​ការណ៍​មក​មន្ទីរ​សុខាភិបាលខេត្ត​ ដើម្បី​នាំ​ពួក​គាត់​មក​បន្ទប់​ដាច់​ដោយ​ឡែក​នៅ​សណ្ឋាគារ​សេ​កុងស្តា ដែល​​បាន​រៀបចំ​បន្ទប់​ដាច់​ដោយឡែកដើម្បី​​ធ្វើការ​ពិនិត្យ​ និងព្យាបាល​។

ស​.​ស​.​យ​.​ក ក្រុង​ស្ទឹង​ត្រែង​បាន​ចូលរួម​សហការ​ជាមួយ​ព្រះរាជអាជ្ញា​រង និង​មន្ត្រី​សុខាភិបាល​ខេត្ត កងកម្លាំង​អធិការ​ក្រុង​កង​អាវុធហត្ថ​ក្រុង ចុះ​ពិនិត្យ​និង​ផ្សព្វផ្សាយ​ទប់ស្កាត់​ការ​លក់ដូរ​សម្ភារៈ​សំរាប់​ធ្វើ​តេស្ត​​ជំងឺ​កូ​វីដ​១៩ និង​អាល់​កុល​ក្លែងក្លាយ​តាម ឱសថស្ថាន មន្ទីរ​សម្រាក​ព្យាបាល​ចំនួន​១៨​កន្លែង​ក្នុង​ស្ទឹង​ត្រែង​។

លទ្ធ​ផល​សម្រេច​បានរក​ឃើញ​ថា តាម​កន្លែង​ខាងលើ​នេះ​ពុំ​មានការ​លក់​សម្ភារៈ​សម្រាប់​ធ្វើ​តេស្ត​ជំងឺ​កូ​វីដ១៩ និង​អាល់​កុល​ក្លែងក្លាយ​ទេ​។

លោក ទ​ន វុ​ទ្ធី ប្រធាន​ប្រយុទ្ធ​ជំងឺឆ្លង​ខេត្ត ក៏​សំណូមពរ​ដល់​អាជីវក​រក​លក់​ឱសថ​ទាំងអស់ សូម​ជួយ​សហការ​ជាមួយ​អាជ្ញាធរ ដើម្បី​មាន​វិធានការ​ក្នុង​កា​ទប់ស្កាត់​នូវ​ការ​លក់​ឧបករណ៍​តេស្ត​រក​មេរោគ COVID-19 ដោយ​គ្មាន​បញ្ជាក់​ពី​ក្រសួងសុខាភិបាល​កម្ពុជា​។

នៅ​តាម​ឱសថស្ថាន​នីមួយ​ៗ លោក ទ​ន វុ​ទ្ធី បាន​ស្នើ​ឲ្យ​ប្រគល់​ឧបករណ៍​តេស្ត​មក​ឲ្យ​អាជ្ញាធរ​ជា​បន្ទាន់ បើ​កន្លែង​អស់លោក​លោកស្រី​មាន​។ កុំ​ឱ្យ​សមត្ថកិច្ច​រក​ឃើញ​ថា តាម​ឱសថស្ថាន​របស់​ខ្លួន​មាន​ឧបករណ៍​តេស្ត​នេះ អាជ្ញាធរ​នឹង​ចាត់ការ​តាម​ផ្លូវច្បាប់​គ្មាន​ការ​លើកលែង​នោះ​ឡើយ​។

​លោក លោក ទ​ន វុ​ទ្ធី ចុះ​ណែនាំ​ដល់​អ្នកលក់​​ឱសថ​នៅ​តាម​ឱសថស្ថាន​នា​ពេល​នេះ លោក​បាន​ជំរាប​ដល់​អ្នកលក់​ឱសថ​ទាំងនោះ​ថា តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល បច្ចុប្បន្ន​មានការ​ផលិត​ឧបករណ៍​ធ្វើតេស្ត​រហ័ស​ច្រើន តែ​រហូត​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ឧបករណ៍​ធ្វើតេស្ត​រហ័ស​រក​មេរោគ​កូ​វី​ដ​១៩ ប្រភេទ​ណាមួយ ដែល​មានការ​បញ្ជាក់​ទទួលស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក​នូវ​ភាព​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​នៅឡើយ​ទេ​។

ក្រសួង​បាន​បញ្ជាក់​ថា សម្រាប់​នៅ​កម្ពុជា មាន​តែ​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​សាធារណៈ និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដែល​កំពុង​ប្រតិបត្តិការ​តាម​បច្ចេកទេស និង​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារបស់​អង្គការ​សុខា​ភាព​ពិភពលោក ដែល​មានការ​ចេញ​លទ្ធផល​ទទួលស្គាល់​ត្រឹមត្រូវ​។

ក្រសួងសុខាភិបាលបាន​ព្រមាន​ថា ជន​ដែល​ប្រើ​ឧបករណ៍​សម្រាប់​ធ្វើ​តេស្ត​រហ័ស​រក​មេរោគ​កូ​វី​ដ​១៩ មក​ផ្សព្វផ្សាយ​ជា​សាធារណៈ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​សុខា​ភិ
បាល នឹង​ត្រូវ​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ជា​ធរមាន​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ