គ្មាន​កីឡាករ Man Utd ណា​ម្នាក់​ស្ថិត​ក្នុង​បញ្ជី​កីឡាករ​ជម្រើស​១១​នាក់​ល្អ​បំផុត​របស់​លោក Mourinho


លោក José Mourinho បច្ចុប្បន្ន​ជា​អ្នកចាត់ការ​ក្លិប​ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur បាន​បង្ហើប​ប្រាប់​កីឡាករ​ជម្រើស ១១​នាក់​ដំបូង​ល្អ​បំផុត​គ្រប់ពេល​របស់​លោក ជ្រើស​ចេញពី​កីឡាករ​ក្លិប​ទាំងអស់​ដែល​លោក​ធ្លាប់​ដឹកនាំ ខណៈ​ដែល​គ្មាន​កីឡាករ Man United ណា​ម្នាក់​ស្ថិត​ក្នុង​បញ្ជី​នោះ​ឡើយ ។

បុរស​ជនជាតិ​ព័រ​ទុ​យ​ហ្គា​ល់វ័យ ៥៧​ឆ្នាំ​រូប​នេះ បាន​ឈ្នះ​ពានរង្វាន់ League Cup និង Europa League ក្នុង​កំឡុង​ពេល​ដឹកនាំ​ក្រុម Man United និង​បាន​ធ្វើការ​ជាមួយ​កីឡាករ​ឆ្នើម Zlatan Ibrahimovic, Paul Pogba និង David De Gea ប៉ុន្តែ​ពួក​គេ​មិន​ស្ថិត​នៅ​ក្នុង​បញ្ជី កីឡាករ​១១​នាក់​ដំបូង​ល្អ​បំផុត​របស់​លោក​ឡើយ ។

កីឡាករ Cristiano Ronaldo នៅ​តែ​ជា​ខ្សែប្រយុទ្ធ​មុត​ស្រួច​របស់​លោក Mourinho ខណៈ​ដែល​អ្នក​ទាំង​២ ធ្លាប់​បាន​ធ្វើការ​ជាមួយ​គ្នា​នៅ​ក្នុង​ក្រុម Real Madrid ។ ខាងក្រោម​នេះ ជា​បញ្ជី​កីឡាករ​ជម្រើស ១១​នាក់​ល្អ​បំផុត​ដែល​លោក José Mourinho បាន​ជ្រើសរើស ៖

អ្នកចាំទី​: Petr Cech
ខ្សែការពារ​: Javier Zanetti, John Terry, Ricardo Carvalho និង Ashley Cole
ខ្សែបម្រើ​: Claude Makelele, Frank Lampard និង Mesut Ozil
ខ្សែប្រយុទ្ធ​: Eden Hazard, Cristiano Ronaldo និង Didier Drogba ៕ (ដកស្រង់​ចេញពី SPORTbible)

កីឡាអន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ