កម្ពុជា​នឹង​ហាមឃាត់​ការ​នាំ​ចេញ​ស្រូវ និង​អង្ក​រស


សម្តេចតេ​ជោ​ហ៊ុន សែន នៅ​ថ្ងៃនេះ​បាន​មាន​ប្រសាសន៍​ថា នឹង​មានការ​ហាមឃាត់​ការ​នាំ​ចេញ​ស្រូវ និង​អង្ក​រស​ទៅ​ក្រៅប្រទេស​ចាប់ពី​ថ្ងៃ​ទី​០៥ ខែមេសា​ខាង​មុខ​នេះ ។ ការ​ហាមឃាត់​នេះ គឺ​ដើម្បី​ធានា​ការ​ផ្គត់ផ្គង់​អង្ករ នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ស្ថានភាព​នៃ​ការ​រាលដាល​មេរោគ​កូ​វី​ដ​១៩ ។

សម្តេច​មាន​ប្រសាសន៍​ថា ការ​ទុក​ពេល​មួ​យស​ប្តា​ហ៍​នេះ គឺ​ដើម្បី​អោយ​អ្នក​នាំ​ចេញ​អង្ករ​ដែល​បាន​ទិញ​រួច​អាច​នាំ​ចេញ​អង្ករ​ទៅ​កាន់​ប្រទេស​វៀតណាម និង​ថៃ ។ សម្តេច​ក៏​បាន​ប្រកាស​ថា រដ្ឋ​នឹង​ផ្តល់​ទុន​អោយ​ម៉ាស៊ីនកិនស្រូវ ដើម្បី​ទិញ​ស្រូវ​ស្តុក​ប្រើប្រាស់​ក្នុងស្រុក ។ សម្តេច​បាន​អំពាវនាវ​ម៉ាស៊ីនកិនស្រូវ​ទិញ​ស្រូវ​ពី​ប្រជាជន ហើយ​ហាម​ធ្វើការ​បង្អាប់​តម្លៃ​ស្រូវ​ប្រជាជន ។ ការ​ហាមឃាត់​នេះ គឺ​មិន​ទាក់ទង​នឹង​ការ​នាំ​ចេញ​អង្ករ​ក្រអូប​ទេ ៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ