កំពុង​លក់​នំប៉័ង​សាច់​ផាក់​ឡូ​វ​សុខ​ៗ ស្រាប់​ភ្លើង​ចេញពី​ធុង​ហ្គា​ស រត់​ចែក​​ជើង​គ្នា​(​វី​ដេ​អូ​)


ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ម៉ូតូ​លក់​នំប៉័ង​ដាក់​សាច់​ផាក់​ឡូ​វ​មួយ​គ្រឿង កំពុង​តែ​លក់​សុខ​ៗ​ស្រាប់តែ​ភ្លើង​ឆាបឆេះ​ធុង​ហ្គា​សកំ​ដៅ​នំប៉័ង បណ្តាល​ឱ្យ​រត់​ចែក​ជើង​គ្នា​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​រសៀល ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២០ នៅ​ផ្សារ​សិរី​សោភ័ណ​ខាងលិច​ឈាង​ខាងត្បូង ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ​។

បើ​តាម​អ្នក​ឃើញ​ហេតុការណ៍​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​ដែល​​ឆាបឆេះ​ធុង​ហ្គា​ស​ធុង​កំ​ដៅ​នំប៉័ង និង​សាច់​ផាក់​ឡូ​វ​នោះ គេ​ឃើញ​ម៉ូតូ​កង់​បី​លក់​នំប៉័ង​ផាក់​ឡូ​វ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​លក់​រាល់ថ្ងៃ​នៅ​ជ្រុង​ខាងលិច​ឈាង​ខាងត្បូង​ផ្សារ​សិរី​សោភ័ណ​។

ប្រភព​ដដែល​បន្ត​ថា ពេល​នោះ​ស្រាប់​ឃើញ​មាន​ភ្លើង​ឆាបឆេះ​ចេញពី​ធុង​កំ​ដៅ​ប៉័ង និង​សាច់​ផាក់​ឡូ​វ​នោះ បណ្តាល​ឱ្យ​ម្នាក់​ៗ​នាំ​គ្នា​រត់​ចែក​ជើង​គ្នា​តែ​ម្តង ប៉ុន្តែ​សំណាងល្អ ស្រប​ពេល​នោះ​គឺ​ដែល​មាន​កម្លាំង​កងរាជអាវុធហត្ថ​ដែល​យាម​នៅ​ក្បែរ​កន្លែង​កើតហេតុ បាន​ទាញ​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់ ទើប​បណ្តាល​រលត់​ទៅ​វិញ​មិន​បង្ក​ឱ្យ​រង​ការ​ខូច​ខាត​អ្វី​ធំដុំ​នោះ​ទេ ហើយ​ក្នុង​ហេតុការណ៍​ក៏​មិន​បណ្តាល​ឱ្យ​នរណា​ម្នាក់​រង​របួស​ផង​ដែរ​។

បើ​តាម​ម្ចាស់​ម៉ូតូ និង​ជា​អ្នក​នំប៉័ង​សាច់​បាន​ប្រាប់​ថា នៅ​ពេល​ដែល​ឆាបឆេះ​នោះ គឺ​រូប​គាត់​បាន​បើក​ហ្គា​សកំ​ដៅ​ធុង​នំប៉័ង និង​សាច់​ផាក់​ឡូ​វ ស្រាប់តែ​ភ្លើង​ឆាបឆេះ​ធុង​ផ្នែក​ខាងក្រោម បណ្តាល​ឱ្យ​ឆាបឆេះ​ឡើង​តែ​ម្តង ប៉ុន្តែ​សំណាង​ហើយ​ដែល​បាន​កម្លាំង​កងរាជអាវុធហត្ថ​ដែល​នៅ​ក្បែរ​នោះ​បាន​យក​បំពង់​ពន្លត់អគ្គីភ័យ​មក​បាញ់​ពន្លត់​បាន​ទាន់​ពេលវេលា មិន​បណ្តាល​ឱ្យ​ផ្ទុះ​ធុង​ហ្គា​ស និង​មិន​មាន​ខូចខាត​ធុង​ផ្នែក​ខាងក្រោម​នោះ​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ